សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ផ្ទុះការរិះគន់ពេទ្យឯកជនក្នុងក្រុងដូនកែវផ្ទួនៗ ប្រធានមន្ទីរសុខាភិបាលខេត្តហាក់នៅសមាធិស្ងាត់ឈឹង!!!

ដោយ :www.phally-news.com


ខេត្តតាកែវ ៖ ជាករណីថ្មីមួយទៀតហើយនៅក្រុងដូនដែវ ដែលគ្លីនិចឯកជនមួយទៀតត្រូវបានប្រជាពលរដ្ឋរិះគន់ទៅលើភាពមិនច្បាស់លាស់នៃតម្លៃសេវាកម្មខ្លួន ស្រេចតែការនឹកឃើញ។

យោងតាមការសរសេរបង្ហោះរៀបរាបពីម្ចាស់គណនេយ្យហ្វេសប៊ុក Tum Samnang ថា “ ហួសចិត្តជួយស៊ែផងបងប្អូន ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នាងខ្ញុំបានមកពិនិត្យអេកូផ្ទៃពោះ ដោយសារកូនខូច ខ្ញុំក៏សម្អាតនៅពេទ្យខាងក្រោម(មន្ទីរសំរាកព្យាបាលនិងសម្ភព សោ សុខុម) អស់១០០$ លុះដល់ថ្ងៃទី០២ ខែឧសាភា ខ្ញុំក៏មានអាការៈចុកខ្លាំងក៏មកពេទ្យវិញ។ ផ្សំថ្នាំយកទៅលេបបានម្តងមិនបាត់ក៏មកទៀត ពេទ្យទារយកថ្នាំវិញ សម្រាកបានមួយយប់ គិតលុយវិក័យប័ត្រចាស់សរសេរថា សំអាតស្បូន50$ ទាំងដែលខ្ញុំមិនបានធ្វើ ពេលខ្ញុំតវាថា មិនបានធ្វើ ក៏សរសេរវិក័យប័ត្រថ្មីដោយតំឡើងថ្លៃសេរ៉ូម (ពីមុន20$)មក30$ សេរ៉ូមទទេ២កំប្លោក 60$ រីឯថ្លៃបន្ទប់១ថ្ងៃកែមក២ថ្ងៃ 40$ សំខាន់ថ្នាំខ្ញុំអាចាស់ដដែលសរសេរក្នុងបុងគិតលុយម្តងទៀត សូមលោកប្រធានមន្ទីរពេទ្យជួយមើលបុគ្គលិកផងធ្វើត្រូវ រឺខុស? ខ្ញុំទាររកថ្នាំចាស់ខ្ញុំវិញក៏មិនអោយ។
សូមរំឮកដែរថា កាលពីពេលថ្មីៗនេះ ក៏មានគ្លីនិចឯកជនក្នុងក្រុងដូនកែវមួយដែរ ត្រូវបានប្រជាពលរដ្ឋរិះគន់រហូតសាច់ញាតិអ្នកជំងឺគំរាមសម្លាប់ពេទ្យចោល ប្រសិនបើគាត់ទាល់ច្រក និងសុំឲ្យប្រធានគ្លីនិចទទួលខុសត្រូវផងដែរ។ ដោយឡែកងាកមកមើលលោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវវិញ ដូចជានៅសមាធិស្ងាត់ឈឹង ដែលករណីមុនលោកថា រកមិនឃើញទីតាំងគ្លីនិចទេ តែចាំមើលមន្ទីរសំរាកព្យាបាល និង សម្ភព សោ សុខុម នេះវិញ លោកប្រធានមន្ទីររកឃើញទេ ខណៈមានពលរដ្ឋខ្សឹមខ្សៀវថា ប្រធានមន្ទីរពេទ្យនេះ ចេះសែនព្រេនលោកប្រធានមន្ទីរទើបឈរជើងនឹងល្អ បើទោះកន្លងមកល្បីខាងកោរ អ្នកជំងឺមិនដាក់ទឹកជាយូរមកហើយ៕



No comments