ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា អាចធានាបាន គឺសុខសន្តិភាព និងលំនឹងស្ថិរភាពទាំងផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា អាចធានាបាន គឺសុខសន្តិភាព និងលំនឹងស្ថិរភាពទាំងផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច

បន្ទាយមានជ័យ :ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា អាចធានាបាន គឺសន្តិភាព និងលំនឹងស្ថិរភាព ទាំងផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច បម្រើឱ្យជីវភាពរស់នៅប្រកបដោយភាពសុខសាន្តសម្រាប់ប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាផែនការចក្ខុវិស័យសម្រាប់អនាគតវែងឆ្ងាយទៅមុខ។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលប្រជុំគណបក្សខេត្ត ដែលមានតំណាង ក្រុមការងារយុវជនគណបក្សចូលរួមយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សូមចូលរួមអបអរសាទរ ចំពោះពិធីរំឭកខួបលើកទី៤៦ឆ្នាំ នៃដំណើរឆ្ពោះទៅរកការរំដោះជាតិចេញពីរបបប៉ុលពត ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋ និងបំផ្លិចបំផ្លាញសមិទ្ធផលជាតិដោយបង្កនូវភាពសោកសង្រេងដល់ប្រជាជនកម្ពុជាគ្រប់ក្រុមគ្រួសារ និងមហាវិនាសកម្មដល់សង្គមជាតិកម្ពុជាទាំងមូល។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ទោះបីព្រឹត្តិការណ៍ទាំងនេះ បានក្លាយជារឿងរ៉ាវ ប្រវត្តិសាស្ត្រទៅហើយក្តី ប៉ុន្តែសច្ចភាពមួយដែលមិនសាបសូន្យ គឺសម្តេចតេជោ រួមនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាវីរជនដែលបានរំដោះជាតិ និងប្រជាជន ឱ្យរួចផុតពីរបបសាហាវយង់ឃ្នងប៉ុលពត ហើយក្នុងរយៈពេលប្រមាណ៤៤ឆ្នាំកន្លងមកនេះ ពួកគាត់ក៏បាននៅបន្តការពារ និងបម្រើប្រជាជននិងមិនធ្លាប់បោះបង់ចោលប្រជាជន ទ្បើយទោះក្នុងកាលៈទេសៈលំបាកបំផុតយ៉ាងណាក៏ដោយ ទីណាប្រជាជនមានទុក្ខ គឺមានមុខរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម សូមសម្តែងនូវការដឹងគុណចំពោះសមិទ្ធផល ដែលយុវជនរៀមច្បងបានតស៊ូ លះបង់និងបន្សល់ទុកឱ្យរហូតមកដល់បច្ចុប្បន្ននេះ ហើយក៏សូមប្តេជ្ញាចិត្ត និងរួមកម្លាំងយកជ័យជម្នះនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ ដើម្បីថែរក្សាសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ និងបន្តអភិវឌ្ឍឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត លើមូលដ្ឋាននៃម្លប់រាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ និងការប្រកាន់ ខ្ជាប់នូវផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានរម្លឹកថា គណបក្សប្រជាជនកម្ពុជាគឺជា បង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការធានាការពារសន្តិភាព ស្ថិរភាព ភាពសុខសាន្ត វឌ្ឍនភាព និងវិបុលភាព ហើយក៏អាចនិយាយបានថា គឺជាគណបក្សតែមួយគត់ដែលតែងបាន លះបង់អ្វីៗគ្រប់យ៉ាងដើម្បីជាតិ និងប្រជាជន។ ការទទួលបាននូវទំនុកចិត្ត របស់ប្រជាជនដែលជាជោគជ័យធំរបស់គណបក្សយើងកន្លងមកនេះ គឺដោយសារ គណបក្សបានកសាងសមិទ្ធផលជាច្រើនជូនជាតិ ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ហើយក៏មានចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគតផងដែរ។ ដូច្នេះ ក្នុងនាមយើងទាំងអស់ គ្នាជាកោសិកាបន្តវេនរបស់គណបក្ស គឺចាំបាច់ត្រូវបន្តនូវស្មារតី ប្រពៃណីគំរូវីរភាព និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់បក្សព្រមជាមួយនឹងការបន្តពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុង ឱ្យបានល្អរឹងមាំដើម្បីរក្សាប្រៀបឈ្នះរបស់បក្ស និងភាពសុខសាន្តរបស់ប្រជាជនជា និច្ចនិរន្តរ៍។

ឯកឧត្តមបានលើកឡើងថា ការជួបជុំរបស់សកម្មជនយុវជនបក្សក្នុងថ្ងៃនេះគឺជាលទ្ធ ផលនៃការរៀបចំរចនាសម្ព័ន្ធ និងការបែងចែកភារកិច្ចការងារក៏ដូចជាការទទួលខុសត្រូវ បានច្បាស់លាស់រឹងមាំ ដែលពិតជាបានបង្ហាញអំពីសាមគ្គីឯកភាពផ្ទៃក្នុងល្អ របស់កម្លាំង សកម្មជនយុវជនគណបក្សយើង សំដៅចូលរួមចំណែកបំពេញបេសកកម្ម និងសម្រេច សមិទ្ធផលវិជ្ជមានកាន់តែច្រើនឡើងថែមទៀតជូនជាតិ និងប្រជាជនស្រប តាមបុព្វហេតុ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ សន្ទស្សន៍ឆ្នាំ២០២២ អាចជាតម្រុយវិជ្ជមានសម្រាប់បក្សយើងក្នុងឆ្នាំ២០២៣នេះ។ ប៉ុន្តែ យ៉ាងណាក៏ដោយ យើង ទាំងអស់គ្នាចាំបាច់ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបម្រើ ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ឡើងបន្ថែមទៀត ដើម្បីធានាប្រៀបឈ្នះជានិច្ចនិរន្តរ៍៕ដោយឈុនសារ៉ាត

No comments:

Post a Comment

Pages