ខេត្តកំពង់ស្ពឺ៖ផ្សាយចេញថ្ងៃទី២៤.០៦.២០២៣ តារាងបាល់ទះគ្មានយីហោមួយកន្លែងបើកលេងល្បែងសុីសងភ្នាល់លុយគ្នាជល់មាន់តាមអនឡាញ ស្ថិតក្នុងភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ទីតាំងបើកលេងល្បែងមួយនេះសំបូរអតិថិជនច្រើនណាស់ចូលទៅលេងរាល់ថ្ងៃបែរសមត្ថកិច្ចប៉ុស្តិ៍ត្រែងត្រយឹងរក្សាភាពស្ងប់ស្ងាត់រឺក៏ត្រូវថ្នាំសណ្តំទៅហើយទើបទន់ដៃទន់ជើងមិនមានកម្លាំងកំហែងចុះបង្ក្រាបនៅបណ្តែតបណ្តោយអោយបើកលេងដោយសេរី។
ពាក់ព័ន្ធល្បែងស៊ីសងខាងលើពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថាលោក សាយ ប៊ុនថន អធិការស្រុកភ្នំស្រួចនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងជណនាញរបស់ខ្លួនចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងដើម្បីធ្វើការបង្ក្រាប ចូលរួមចំណែកបញ្ជៀសអំពើរកម្មប្រេងផ្សេងនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះហិង្សានិងគ្រួសារជាដើមព្រោះល្បែងគឺជាដើមចំនៃការបង្កបង្កើតបទល្មើសនៅក្នុងមូលដ្ឋាន។
No comments:
Post a Comment