ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំបារាយណ៍ ស្នើលោក ម៉ែន លី ស្នងការខេត្តកំពង់ធំជួយចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងបនល្បែងស៊ីសង ជល់មាន់តាមអនឡាញ ស្លាកសញ្ញា( N.Y. 88) បង្កប់ក្នុងតៀមកាហ្វេ នីន នីន កាហ្វេដូង - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំបារាយណ៍ ស្នើលោក ម៉ែន លី ស្នងការខេត្តកំពង់ធំជួយចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងបនល្បែងស៊ីសង ជល់មាន់តាមអនឡាញ ស្លាកសញ្ញា( N.Y. 88) បង្កប់ក្នុងតៀមកាហ្វេ នីន នីន កាហ្វេដូង


ខេត្តកំពង់ធំ៖ផ្សាយចេញថ្ងៃទី ២៩.០៦.២០២៣ ទីតាំងល្បែងមាន់ជល់អនឡាញភ្នាល់លុយគ្នាបង្កប់ក្នុងតៀមកាហ្វេ នីន នីន កាហ្វេដូង ចំនុចគីឡូម៉ែត្រលេខ ១១១ ស្ថិតនៅក្នុងភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកលេងដំណើរការជារឿងរាល់ថ្ងៃដោយមិនសំខាន់សមត្ថកិច្ចបន្តិចឡើយ។

ប្រភពបានលើកឡើងថា ល្បែងអនឡាញតាមទូរទស្សន៍និងឡេបថប ដ៏ពេញនិយមទាំងនោះ គេមានលេងភ្នាល់ប្រាក់ រាប់ម៉ឺន លានរៀល ក្នុងមួយថ្ងៃៗ បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។

ពលរដ្ឋនៅក្នុងមូលដ្ឋានលើកឡើងថាលោក សួង ថេង អធិការស្រុកបារាយណ៍ ប្រហែលជាមិនខ្វល់ខ្វាយក្នុងការយកចិត្តទុកដាក់ចុះបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានរឺគិតថាល្បែងទាំងនោះគឺជាល្បែងកំសាន្តប្រជាប្រិយ៍សម្រាប់ក្រុមអ្នកប្រមូលផ្តុំលេងល្បែង។

ជុំវិញទីតាំងបង្កប់លេងល្បែងសុីសង់ខាងលើពលរដ្ឋនៅក្នុងឃុំបារាយណ៍ស្នើសុំ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការខេត្តកំពង់ធំជួយទប់ស្កាត់និងបង្ក្រាប ល្បែងស៊ីសងជល់មាន់តាមអនឡាញ ដែលមានស្លាកសញ្ញាសំគាល់ (N.Y.88) កំពុងពង្រីកទីតាំងរបស់ខ្លួននៅតាមបណ្ដាស្រុកជាច្រើនកន្លែងក្នុងខេត្តកំពង់ធំ ដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោលកម្មនៅក្នុងមូលដ្ឋានផ្សេងៗដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហិង្សាក្នុងគ្រួសារជាដើម សង្ឃឹមថាទីតាំងល្បែងសុំមួយនេះនឹងបង្ក្រាបបានចាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ខ្ពង់ខ្ពស់ពីលោកស្នងការ។


No comments:

Post a Comment

Pages