ភ្នំពេញ: ទីតាំងល្បែងសុីសង ជល់មាន់ដីដុះស្លែ ១កន្លែង នៅចំនុចវាលខ្សាច់ ក្រោយរោងចក្រទឹកកក ឌុងវិន ក្នុងអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ ដោយមានសំឡេងអ្នកលេង ហ៊ោរកញ្ជ្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះ មិនបានលឺប៉ះដល់ត្រចៀកមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុមូលដ្ឋាននោះឡើយ នេះបើយកតាមប្រភពព័ត៍មានយើងទើបទទួលបាន
ប្រភពបានលើកឡើងថា ល្បែងសុីសងជល់មាន់ដី ដ៏ពេញនិយមនេះ គេមានលេងភ្នាល់ប្រាក់ រាប់ម៉ឺន លានរៀល ក្នុងមួយថ្ងៃៗ។ បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដូចជាវែកចកអញ្ចឹង។ បើតាមប្រភពខ្លះថា អាជ្ញាធរ ដែលរួមមានអភិបាល ក៏ដូចជាអធិការខណ្ឌច្បារអំពៅ គេទុកតាមរបៀប ត្រីចង្វាចិញ្ចឹមត្រីឆ្តោ។
គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ
<<ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព>>ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ដូច្នេះប្រសិនបើមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ
គឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ មានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធ ដើម្បីលាភសក្ការៈ ដាក់ហោប៉ៅ រាងខ្លួន ដោយពុំបានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេ។
ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងជល់មាន់ដីខាងលើនេះ លោកចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក៏ធ្លាប់បានថ្លែងមកកាន់បណ្ដាញសារព័មានផល្លីញូសី ឱ្យដឹងផងដែរថា ពួកអ្នកមានលេងល្បែងទាំងនោះ គេលួចណាត់គ្នាលេង ពេលលោកដាក់កម្លាំងឲ្យចុះត្រួតពិនិត្យក៏មិនដែលឃើញមានលេងដែរ។
ទោះយ៉ាងណាក៏ដោយ ពលរដ្ឋនៅក្នុងសង្កាត់ព្រែកប្រា នៅតែសំដែងការព្រួយបារម្ភ ខណៈនៅតែមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ពួកគាត់រស់នៅ និងស្នើសុំ អាជ្ញាធរពាក់ព័ន្ធ
ជាពិសេសលោកចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ សូមមេត្តាជួយទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងនៅទីតាំងខាងលើនេះផង៕
No comments:
Post a Comment