ពោធិ៍សាត់ .ប្រជាពលរដ្ឋបានមានការព្រួយបារម្ភពី ទីតាំងល្បែងស៊ីសង់ទូរទស្សន៍អនឡាញជាពិសេសក្នុងស្រុកកណ្ដៀងគ្រាន់តែមួយភូមិមានល្បែងស៊ីសងចំនួន ០២ កន្លែងទីមួយអាប៉ោងតាមប្រព័ន្ធទូរទស្សន៍អនឡាញស្ថិតនៅក្នុងភូមិដងរុង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បង្កប់លេងក្នុងកន្លែងតាបប៑ីយែរ។ ទីពីរមាន់ជល់តាមប្រព័ន្ធទូរទស្សន៍អនឡាញ ស្ថិតក្នុងភូមិដងរុង ឃុំកោះជុំ ស្រុកកណ្ដៀង ផ្ទះមានស្លាកយីហោស្រាបៀរហ្គេមស្ពឺ ។ កំពុងតែលេងដំណើរការយ៉ាងរលូន ដោយក្រុមអ្នកញៀនល្បែងបានស្រែកបំពងអឺងកង មិនរំខានដល់ត្រចៀកអាជ្ញាធរ និងមិនខ្លាចញញើតច្បាប់បន្តិចសោះឡើយ។
ពលរដ្ឋក្នុងស្រុកកណ្ដៀងបានលើកឡើងថាទីតាំងអាប៉ោងនិងមាន់ជល់តាមទូរទស្សន៍អនឡាញខាងលើនេះ ទំនងជាមានបារមីខ្ពស់ហើយមើលទៅបានជាលោក .អ៑ុន សុី អធិការនគរបាលស្រុកកណ្ដៀងមិនហ៊ានបង្ក្រាប ឬទុកសម្រាប់ចិញ្ចឹមឆ្នាំងបាយហើយមើលទៅ។ទើបបានជាលោក អ៑ុន សុី នឹងមិនអនុវត្តតាមប្រសាសន៍របស់សម្ដេច។
សូមជម្រាបថាល្បែងស៊ីសងជាអំពើល្មើសច្បាប់ដែលរាជរដ្ឋាភិបាលកម្ពុជាដែលជាសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីកម្ពុជាចេញបទបញ្ជីដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្តត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបឲ្យខានតែបាន។
ពាក់ព័ន្ធទីតាំងល្បែងស៊ីសងខាងលើនេះអង្គភាពសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅកាន់លោក.អ៑ុន សុី អធិការនគរបាលស្រុកកណ្ដៀងទំនាក់ទំនងមិនបានឡើយ។
ជុំវិញករណីល្បែងស៊ីសងខាងលើនេះប្រជាពលរដ្ឋសំណូមពរទៅដល់ឯកឧត្តម ស ថេង នៃស្នងការនគរបាលខេត្តពោធិ៍សាត់សូមជួយចាត់វិធានការល្បែងស៊ីសងទាំងនេះផងទាន។មក
No comments:
Post a Comment