សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

អាជីវកម្មអាចម៍ដីនិងរណ្តៅដីខ្នាតយក្សគ្មានច្បាប់ របស់ឈ្មួញឈ្មោះបញ្ញា កំពុងតែមមារញឹកគ្រឿងចក្ររបស់ខ្លួនយ៉ាងសកម្មជីកកាយយកដីដោយមិនទាន់មានមន្ត្រីជំនាញរ៉ែ និងថាមពលខេត្តបាត់ដំបង ចុះទប់ស្កាត់!!!

ដោយ :www.phally-news.com


ខេត្តបាត់ដំបង៖ អាជីវកម្មអាចម៍ដី និងរណ្តៅដីខ្នាតយក្ស អត់ច្បាប់ ជីកកាយយកអាចម៍ដី មានជំរៅជ្រៅដល់ក្បាលប្រែតរបស់ឈ្មួញ ឈ្មោះបញ្ញា ស្ថិតនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ កំពុងធ្វើសកម្មភាពដំណើរការគ្រឿងចក្ររបស់ខ្លួនដោយសេរី នៅមិនទាន់ឃើញមន្ត្រីជំនាញមូលដ្ឋានក្នុងស្រុកឯកភ្នំ និងមន្ត្រីជំនាញមន្ទីររ៉ែ និងថាមពល ណាម្នាក់ចុះទប់ស្កាត់នៅឡើយទេ នេះបើយោងតាមប្រភពដែលបណ្ដាញសារព័ត៌មានផល្លីញូស៍ទើបទទួលបាន។

ប្រភពពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានអោយដឹងថា៖ ទីតាំងរណ្តៅដីមួយកន្លែងនេះ កំពុងបន្តអាជីវកម្មរបស់ខ្លួនជារៀងរាល់ថ្ងៃដោយជីកកាយយកអាចម៍ដី ដឹកជញ្ជូនទៅលក់យកលុយដាក់ហោប៉ាវ ដោយមិនខ្វល់ពីផលប៉ះពាល់បាក់ស្រុតដីស្រែ និងខ្សោះទឹកក្នុងស្រែ របស់ប្រជាពលរដ្ឋនៅក្បែរខាងនោះទេ។

ពលរដ្ឋបន្តថា៖អាជីវកម្មរណ្តៅដីមួយកន្លែងនេះគេតែងតែហៅរណ្តៅដី ខ្នាតយក្ស ដែលមានឈ្មោះដល់ល្បីល្បាញ ក្នុងស្រុកឯកភ្នំ។

ពាក់ព័ន្ធនឹងអាជីវកម្មរណ្តៅខ្នាតយក្ស និងជ្រៅដល់ក្បាលប្រែតនេះ តើលោក មុិល សុផល  អភិបាលស្រុកឯកភ្នំ បានជ្រាប រឿងរណ្ដៅខ្នាតយក្សមួយហ្នឹងហើយឬនៅ ?តើលោក នឹងចាត់មន្ត្រីជំនាញរបស់លោកចុះពិនិត្យសិក្សាទីតាំងរណ្ដៅដីមួយកន្លែងហ្នឹងដែររឺទេ?

ចំណែកឯលោក អ៊ាម មាឃ  ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានប្រាប់បណ្ដាញសារព័ត៌មានយើងឲ្យដឹងថា ចំពោះច្បាប់អាជីវកម្មរណ្ដៅដីរបស់ឈ្មួញឈ្មោះបញ្ញានៅចំណុចខាងលើ គឺបានបញ្ចប់ហើយ ពាក់ព័ន្ធនឹងការយកគ្រឿងចក្រមកជីកកាយដី នៅចំណុចរណ្ដៅដីខាងលើ គឺខុសច្បាប់ហើយ ចាំលោកឱ្យកម្លាំងចុះទៅពិនិត្យមើល។

ជុំវិញរណ្ដៅដីខាងលើពលរដ្ឋស្នើសុំលោក សុខ លូ អភិបាលនៃគណៈអភិបាលខេបាត់ដំបងគួរតែយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញរ៉ែថាមពលក្នុងខេត្តដើម្បីចុះពិនិត្យនិងធ្វើការទប់ស្កាត់ផងជៀសវាងមានបុគ្គលខិលខូចៗមួយចំនួនកំពុងតែលួចលាក់ធ្វើអាជីវកម្មរបស់ខ្លួនដោយមិនមានលិខិតអនុញ្ញាតបទដ្ឋានណាពីក្រសួងមន្ទីរ៉ែនិងថាមពល៕



No comments