សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

មហាជនរិះគន់ថា អាជ្ញាធរខេត្តព្រះសីហនុ មិនគួរមើលរំលងបនល្បែងដុះស្លែរមួយកន្លែង នៅទល់មុខនិងសាលាខេត្តព្រះសីហនុ.?

ដោយ :www.phally-news.com


ខេត្តព្រះសីហនុ÷ បនល្បែងគ្មានយីហោដុះស្លែរ ១កន្លែងនៅទល់មុខ និងសាលាខេត្តព្រះសីហនុតែម្តងស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ត្រូវបានមហាជន និងពលរដ្ឋ រិះគន់ថា បើកល្បែងសុីសង បាញ់ត្រី ហ្គេមស្លុត និងល្បែងផ្សេងៗទៀត។ បណ្តោយអោយពលរដ្ឋខ្មែរ ទាំងស្រីទាំងប្រុស ប្រមូលផ្តុំលេងល្បែងទាំងយប់ទាំងថ្ងៃ នេះបើយោងតាមបណ្ដាញសារព័ត៌មានយើងទើបទទួលបាន។

យោងតាមការលើកឡើងរបស់ប្អូនប្រុសម្នាក់ ដែលជាអ្នកលេងល្បែងនៅក្នុងទីតាំងខាងលើ សុំមិនបញ្ចេញអត្តសញ្ញាណ បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានយើងថា ចំពោះបនល្បែងខាងលើនេះ គាត់មិនដឹងថាមានច្បាប់ឬក៏អត់ច្បាប់នោះទេ ហើយក៏មានបុគ្គលិកជនជាតិខ្មែរធ្វើការនៅក្នុងនោះច្រើនផងដែរ។ចំពោះអ្នក ចូលលេងល្បែងវិញ មិនសូវមានជនជាតិចិនប៉ុន្មានទេ ភាគច្រើនគឺជាជនជាតិខ្មែរយើង ចូលទៅលេងហ្គេមបាញ់ត្រី មានប្រាក់តែ២ម៉ឺនរៀល ក៏អាចចូលលេងបានដែរ។

ជុំវិញបញ្ហានេះ លោកតី វិសាល អធិការក្រុងព្រះសីហនុ បានបញ្ជាក់យ៉ាងខ្លីមកកាន់បណ្ដាញសារព័ត៌មានយើងថាប្រហែលជាគេមានអាជ្ញាប័ណ្ណហើយមើលទៅ ទើបបានជាខេត្តមិនចាត់ការ។

គួរម្លឹកថា ជាគោលការណ៍ របស់ក្រសួងពាក់ព័ន្ធ កាស៊ីណូនីមួយៗ នៅក្នុងប្រទេសកម្ពុជា គេមិនតម្រូវអោយជនជាតិ ”ខ្មែរ” ចូលទៅលេងល្បែងស៊ីសងនោះឡើយ។  ក្នុងនោះបើប្រជាពលរដ្ឋខ្មែរ ចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម នៅក្នុងកាស៊ីណូ គឺជារឿងត្រឹមត្រូវ។ ប៉ុន្តែបើប្រជាពលរដ្ឋខ្មែរ នាំគ្នាចូលទៅលេងល្បែងស៊ីសង គឺជារឿងខុសច្បាប់ មួយរយភាគរយ ដែលទាមទារអោយអាជ្ញាធរ និងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ជាបន្ទាន់ ចំពោះបទល្មើសមួយនេះ។

មហាជននិងពលរដ្ឋក្នុងក្រុងព្រះសីហនុ ស្នើរសុំដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការនគរបាលជាតិនិងជាស្នងការនគរបាលខេត្តព្រះសីហនុ

ចាត់តាំងកម្លាំងជំនាញ ចុះបង្ក្រាបនិងទប់ស្កាត់ចំពោះទីតាំងបនល្បែងខាងលើនេះផង៕



No comments