កាកបាទក្រហមកម្ពុជា នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តហ្លួង ខេត្តពោធិ៍សាត់ ដែលកំពុងខ្វះខាត និងពុំមានពុទ្ធបរិស័ទទៅកាន់បិណ្ឌឡើយ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

កាកបាទក្រហមកម្ពុជា នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តហ្លួង ខេត្តពោធិ៍សាត់ ដែលកំពុងខ្វះខាត និងពុំមានពុទ្ធបរិស័ទទៅកាន់បិណ្ឌឡើយ

(ពោធិ៍សាត់)៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌទី៤ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា និងក្រុមប្រតិបត្តិសាខាខេត្តពោធិ៍សាត់ បាននាំយកទេយ្យវត្ថុ និងបច្ច័យ ៥លានរៀល ប្រគេនព្រះចៅអធិការវត្តហ្លួង នៅសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

វត្តហ្លួងខាងលើនេះ ត្រូវបានរងគ្រោះដោយទឹកជំនន់លិច ចំនួន២ថ្ងៃជាប់គ្នា និងគ្មានពុទ្ធបរិស័ទមកចូលរួមក្នុង ពិធីកាន់បិណ្ឌទី១និងទី២នោះទេកន្លងមក។

ដោយទទួលដំណឹងនេះហើយ ទើបលោកវេជ្ជ. អ៊ុយ សំអាតបាននាំនូវទេយ្យវត្ថុ និងថវិកា ប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាមខាងលើនេះ។

លោកបានឲ្យដឹងថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្ដទុកដាក់ខ្ពស់ និងគិតគូរខ្វល់ខ្វាយពីភាពខ្វះខាត របស់ព្រះសង្ឃដែលគង់នៅតាមទីវត្ដអារាមទាំងអស់។ ពិសេសដល់ទីណាកន្លែងណាក៏ដោយ ពិសេសចុះទៅបំពេញបេសកកម្មមនុស្សធម៌ ឲ្យតែមានវត្តអារាម គឺត្រូវនាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ មិនឲ្យខកខាននោះឡើយ ហើយសម្រាប់ការប្រគេននៅថ្ងៃនេះ គឺស្របពេលដែលវត្តអារាម កំពុងខ្វះខាតចង្ហាន់ និងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងផងដែរ។

ក្នុងឱកាសនោះ ព្រះចៅអធិការវត្ដហ្លួង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបន្ដយកចិត្ដទុកដាក់គ្រប់ពេលវេលា ទោះវេលាណានោះទេ ក៏តែងតែរមែងខ្វាយខ្វល់ ពីសុខទុក្ខផលពិបាកនានា និងជួយដោះស្រាយសម្រាលការខ្វះខាត ដល់ពលរដ្ឋគ្រប់គ្នា ជាក់ស្ដែងព្រះសង្ឃនៅតាមវត្ដអារ៉ាម និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយ វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន។

ក្នុងឳកាសនោះព្រះចៅអធិការវត្តបានឧទ្ទិសមហាកុសលផលបុណ្យនេះ ជូនចំពោះវិញ្ញាណក្ខន្ធ លោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន ផងដែរ៕

No comments:

Post a Comment

Pages