អធិការនគរបាលស្រុកតាលោសែនជ័យគោរពអនុញ្ញាតរាយការណ៍ជូន
ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់(ជាទីគោរពដ៏ខ្ពង់ខ្ពស់)
Il.នៅថ្ងៃទី៣០.១១.២០២៣ វេលាម៉ោង១១ និង១០នាទី
.កម្លាំងផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀនចំនួន០៥នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍ផ្ទះរុងចំនួន១នាក់
.ដឹកនាំដោយលោក អ.ឯក ព្រំ រើន ឋាន:អធិការរង
.បានដឹកនាំកម្លាំងចុះល្បាតត្រួតពិនិត្យរដ្ឋបាលក្នុងភូមិសាស្ត្រស្រុកតាលោសែនជ័យ
.លុះដល់ចំណុចរនាមតាមោង ក្នុងភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ សមត្ថកិច្ចយើងបានប្រទះឃើញមុខសញ្ញាចែកចាយថ្នាំញៀន ម្នាក់
.ឈ្មោះ ស៊ឹម អាន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាសាស់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យដើម្បីសួរនាំ និងត្រួតពិនិត្យឆែកឆេ បានរកឃើញសម្ភារៈដូចខាងក្រោម
១/.ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន១៩កញ្ចប់តូច ថ្លឹងសាច់ថ្នាំសុទ្ធចំនួន៣.៨៣ក្រាម
២/.លុយខ្មែរចំនួន១៧០០០រៀល(មួយមុឺនប្រាំពីរពាន់រៀល)។
.ក្រោយមកសមត្ថកិច្ចយើងបានបញ្ជូនជនសង្ស័យ និងវត្ថុតាងខាងលើ មកកាន់អធិការដ្ឋានដើម្បីសួរនាំ។
.លទ្ធផលនៃការសួរនាំជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចយើងថា ខ្លួនបានរក្សាទុកថ្នាំញៀន (ម៉ាទឹកកក) រយៈពេល ០៤ខែកន្លងមកហើយ រក្សាទុក ប្រើប្រាស់ ចែកចាយនិងជួញដូរ.ខ្លួនបានទិញថ្នាំញៀនបន្តមកពីឈ្មោះ យ៉ៃ ភេទប្រុសអាយុប្រហែល៤២ឆ្នាំ រស់នៅក្នុងទីរួមខេត្តពោធិ៍សាត់ ហើយមិនដែលបានជួបមុខគ្នានោះទេ។
.ជនសង្ស័យខាងលើបានបញ្ជាក់ទៀតថា ខ្លួនទិញថ្នាំញៀនម្ដងៗ អស់ទៅប្រាក់ចំនួន៥០០០០០រៀល(ហាសិបមុឺនរៀលទៅ ៦០០០០០រៀល(ហុកសិបមុឺនរៀល)។
.សមត្ថកិច្ចយើងបានស្នើសុំគោលការណ៍ទៅឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ តាមរយៈលេខទូរសព្ទ ០៨៨៩៦៩៧១៦៨ ចុះថ្ងៃទី៣០.១១.២០២៣ វេលាម៉ោង១៥ និង២០នាទី ឃាត់ខ្លួនជនសង្ស័យជាបណ្ដោះអាសន្នដើម្បីបង្កសំណុំរឿងតាមនីតិវិធីច្បាប់។
No comments:
Post a Comment