សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

អាជ្ញាធរមានសមត្ថកិច្ចស្រុកស្ទឹងហាវចាប់អ្នកកាសែត ៣នាក់វាស់កម្ពស់លេង ទោះគ្មានរឿងអ្វីក៏ដោយ

ដោយ :www.phally-news.com


ខេត្តព្រះសីហនុ÷វាក្លាយទៅជាល្បែងលេងសើចសម្រាបអាជ្ញាធរស្រុកស្ទឹងហាវ ក្រោមការដឹកនាំរបស់អធិការនគរបាលស្រុកលោក រស់ កី យកអំណាចមកគាប សង្កត់លើអ្នកសារព័ត៌មានដោយលោកប្រកាសជាសាធារណៈអ្នកសារព័ត៌មានមកពីរាជធានីភ្នំពេញគឺមិនឲ្យយកព័ត៌មាននៅក្នុងស្រុកស្ទឹងហាវឡើយ។ ប្រកាសនេះបានចោទជាសំណួរថា តើស្រុកស្ទឹងហាវជាកម្មសិទ្ធិផ្ដាច់មុខរបស់លោករស់កី? ឬមានអ្វីខុសប្រក្រតី បានជាមិនឲ្យអ្នកសារព័ត៌មានពីភ្នំពេញមកយកព័ត៌មាននៅក្នុងស្រុកស្ទឹងហាវ? ទំនងមានអ្វីអាថ៌កំបាំងហើយ មើលទៅលោកអធិការ រស់ កី ខ្លាចដឹងរឿងរបស់លោកធ្វើបាបប្រជាពលរដ្ឋឬបានជាមិនឲ្យអ្នកសារព័ត៌មាន មកចូលព័ត៌មាននៅក្នុងស្រុកស្ទឹងហាវ?


រឿងរ៉ាវនោះត្រូវគេទម្លាយថា វាជាអាថ៌កំបាំងដែលក្រុមឈ្មួញចិនកំពុងរៀបផែនការទិញដី ប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ ហើយការទិញដីនោះទំនងជាស្ថិតក្រោមការរៀបចំរបស់អាជ្ញាធរស្រុក និងសមត្ថកិច្ចនគរបាលស្រុកដឹកនាំដោយលោករស់ កី ។ ករណីហៅអ្នកកាសែតទៅវាស់កម្ពស់បានកើតឡើងកាលពីថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ ២០២៤ នៅគ្រាដែលលោកអធិការរូបនេះបានបញ្ជាក់ប្រាប់គេហទំព័រទំព័រយើងថា រូបថតនោះ មិនមែនជាការចាប់ចងអ្វីទេ ហើយក៏មិនមែនក្រុមការងារនៅស្រុកជាអ្នកទម្លាយបញ្ចេញនោះដែរ។

លោកអធិការស្រុកស្ទឹងហាវ បានប្រកាសជាសាធារណៈដោយការគំរាមកំហែង ទៅលើអ្នកសារព័ត៌មាននៅរាជ ធានីភ្នំពេញមិនឲ្យមកយកព័ត៌មានក្នុងស្រុកស្ទឹងហាវ ជាដាច់ខាត។ ជាក់ស្ដែង អ្នកសារព័ត៌មាន៣រូប បានមកយកសារព័ត៌មាននៅក្នុងស្រុកស្ទឹងហាវអំពីប្រជាពលរដ្ឋ រងគ្រោះដោយសារបញ្ហាដីធ្លី បែរជាលោកអធិការបញ្ជាកូនចៅ ឱ្យឃាត់ខ្លួនអ្នកសារព័ត៌មានយកទៅវាស់កម្ពស់លេងដោយងាយៗ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋប្រាប់អ្នកសារព័ត៌មានថា លោកអធិការស្រុកស្ទឹងហាវ និងអភិបាលស្រុកស្ទឹងហាវមិនដែលបម្រើប្រជាពលរដ្ឋទេ មានតែឃុបឃិតជាមួយមេភូមិមេឃុំទំនប់រលក វាយកម្ទេចផ្ទះប្រជាពលរដ្ឋយកដីលក់ឲ្យចិន។ ករណីនេះបានធ្វើឲ្យ ប្រជាពលរដ្ឋជា ច្រើនគ្រួសារយំស្រែកដោយសារតែលោកអធិការស្រុកស្រុកស្ទឹងហាវ វប្រើកម្លាំងបាយប្រើកម្លាំងបាយទៅលើប្រជាពលរដ្ឋឃោរឃៅហួសហេតុពេក ហើយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនេះបានសំណូមពរ អ្នកសារព័ត៌មាន
ផ្សព្វផ្សាយ សំណូមពរដើម្បីឲ្យឮដល់ថ្នាក់ដឹកនាំ,រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យមើលចៅហ្វាយស្រុកនិងអធិការស្រុកស្ទឹងហាវ ដែលឃុបឃិតជាមួយមេភូមិមេឃុំដែលបានវាយកម្ទេចផ្ទះប្រជាពលរដ្ឋដើម្បី យកដីលក់ឲ្យឈ្មួញជនជាតិចិន ។

នៅពេលដែលអ្នកកាសែតមានបំណងផ្សព្វផ្សាយ អំពីបញ្ហាដែលប្រជាពលរដ្ឋរងគ្រោះបែបនេះហើយ ទើប បានជាលោកអធិការស្រុកស្ទឹងហាវចាប់អ្នកកាសែតទាំងបីរូបវាស់កម្ពស់លេងយ៉ាងសប្បាយរីករាយ។ ទាំងនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន ដែលប្រកាសនេះទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងក្រសួងព័ត៌មានគួរពិនិត្យមើលថាតើវាជាទង្វើត្រឹមត្រូវដែរឬទេចំពោះអាជ្ញាធរថ្នាក់ដឹកនាំស្រុកស្ទឹងហាវ?៕

No comments