មានករណីចោរកាច់កម៉ូតូ១គ្រឿងនៅចំណុចហាងបញ្ចាំទូរសព្ទវិសាល 168ផ្សារលើ!! - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

មានករណីចោរកាច់កម៉ូតូ១គ្រឿងនៅចំណុចហាងបញ្ចាំទូរសព្ទវិសាល 168ផ្សារលើ!!





ក្រុងបាត់ដំបង៖មានករណីជនមិនស្គាល់អត្តសញ្ញាណម្នាក់បានធ្វើសកម្មភាពឡើងកាច់កម៉ូតូនៅចំណុចហាងបញ្ចាំវិសាល 168  នៅវេលាម៉ោង ៩និង៣១នាទីព្រឹកត្រូវនឹងថ្ងៃទី ១៣ខែមេសាឆ្នាំ២០២៤ ករណីនេះបានកើតហេតុនៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ជនដែលបានធ្វើសកម្មភាពកាច់កម៉ូតូយកដោយសុវត្ថិភាព ភេទប្រុសមិនស្គាល់អត្តសញ្ញាណ មានភិនភាគពាក់មួកខ្មៅ-អាវខ្មៅដៃវែង ស្លៀកខោ កាប៊យពណ៌ខ្មៅជើងវែង- ស្បែកជើងសូកពណ៌សបានធ្វើសកម្មភាពកាច់កម៉ូតូ១គ្រឿងម៉ាក់ហុងដាឃ្លីក(click)ពណ៌(ស )ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង៖1AQ-6830 ដោយបានធ្វើសកម្មភាពកាច់កយក ជិះចេញដោយសុវត្ថិភាពនៅចំណុចទីតាំងកើតហេតុខាងលើ។
ករណីនេះបង្កឲ្យអសន្តិសុខនៅក្នុងមូលដ្ឋានសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្រុងបាត់ដំបងក្រោមការដឹកនាំលោកពេជ្រ សារ៉ែន អធិការក្រុងនិងយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យខាងលើដែលបានធ្វើសកម្មភាពកាច់កម៉ូតូនៅចំណុចទីតាំងកើតហេតុខាងលើយកមកអនុវត្តតាមនីតិវិធីច្បាប់។

ជនរងគ្រោះទទួចស្នើសុំឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការខេត្តបាត់ដំបងមេត្តាជួយចាត់មន្ត្រីជំនាញនៃការិយាល័យ ជួយចុះស្រាវជ្រាវជុំវិញករណីកាច់កម៉ូតូនៅចំណុចកើតខាងលើដើម្បី យកជនដែលធ្វើសកម្មភាពមកអនុវត្តច្បាប់និងចូលរួមចំណែករក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសចូលថ្នាំប្រពៃណីជាតិខ្មែរយើងនិងដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗដូចជាចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាដើមជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។




No comments:

Post a Comment

Pages