សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ឈ្មួញចាក់ដីចំណុចគល់ស្ពានឡុងឈិនសង្កាត់ព្រែក ព្នៅ ដែលមហាជនរិះគន់ គ្រាដែលអាជ្ញាធរថាគេមានប្លង់រឹង

ដោយ :www.phally-news.com


រាជធានីភ្នំពេញ÷ គ្រឿងចក្រកំពុងធ្វើសកម្មភាពចាក់ដី នៅចំណុចគល់ស្ពានឡុងឈិនក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាំឱ្យមហាជនរិះគន់ថាការចាក់ដីនោះគឺលុបចំណីព្រែក សាធារណៈរបស់រដ្ឋយ៉ាងពិតប្រាកដ។ ប៉ុន្តែបុរសដែលអះអាងជាម្ចាស់ដីប្រាប់ថាខ្លួនមានប្លង់រឹងត្រឹមត្រូវ នៅស្របពេលដែលអាជ្ញាធរមូលដ្ឋានក៏បានអះអាងស្រដៀងគ្នានេះដែរ។ ប្លង់រឹងនៅ ឯណានោះ មិនត្រូវបានបង្ហាញឲ្យអ្នកកាសែតឃើញ នោះឡើយ។


ករណីចាក់ដីរំលោភយកដីចំណីព្រែកបាននិងកំពុងកើត ឡើង នៅចំនុចគល់ស្ពានឡុងឈិនត្រើយខាងលិច ក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តាមអះអាងពីពលរដ្ឋនៅម្តុំនោះបានឲ្យដឹងថា បុគ្គលដែលបានចាក់ដីរំរំលោភយកដីចំណីព្រែក ខាង លើនេះឈ្មោះឃឹម ថា។ អ្នកភូមិបន្តថា ប្រហែលជាគេមានខ្សែខ្នងបង្អែកធំហើយមើលទៅ ទើបអាចធ្វើបានបោះបង្គោលព្រំដីរហូតដល់ចង់ពាក់កណ្ដាលស្ពាន។ ការបោះបង្គោលចូលទើបពាក់កណ្ដាលព្រែកនោះ ធ្វើឲ្យផ្ទៃព្រែករួមតូច និងបង្កឲ្យស្ទះចរន្តទឹកនៅរដូវវស្សា។ ប្រការនេះគឺបង្កឲ្យមានហានិភ័យយ៉ាងខ្លាំងនៅរដូវទឹកឡើងឬទឹកជន់ខ្លាំង។

ពាក់ព័ន្ធនឹងករណីខាងលើខាងលើនេះបុរសឈ្មោះ ឃឹម ថា បានអះអាងប្រាប់អ្នកសារព័ត៌មានថា "ការចាក់ដីនេះគឺស្ថិតនៅលើដីកម្មសិទ្ធិស្របច្បាប់ខ្ញុំ, ខ្ញុំមានប្លង់រឹង" ។ តែមិនបានបង្ហាញឲ្យអ្នកសារព័ត៌មានបានឃើញនោះទេ ប្រហែលមានអ្វីជាអាថ៌កំបាំងហើយមើលទៅ។ ការអះអាងរបស់លោកឃឹមចាន់ថានេះនាំឲ្យប្រជាពលរដ្ឋមានចំងល់ថា តើស្ថាប័នចេញប្លង់រឹងនោះ មានមកពិនិត្យ មើលស្ថានភាពជាក់ស្ដែងដែរឬទេ? ឬជាប្លង់សេះហោះដែលគេធ្វើដើម្បី បំពានយកព្រែកសាធារណៈរបស់រដ្ឋជាកម្មសិទ្ធិឯកជនទេដឹង?

លោក ឆើម សិរីវឌ្ឍ ប្រធានការិយាល័យភូមិបាលខណ្ឌព្រែកព្នៅ មិនបានឆ្លើយតបនិងសំណួរអ្នកសារព័ត៌មាននោះទេ ដោយឱ្យអ្នកកាសែតទាក់ទងទៅលោកពេជ្រ ស៊ីនួន ចៅសង្កាត់ព្រែកព្នៅទៅវិញ។ លោកពេជ្រ ស៊ីនួន ចៅសង្កាត់ព្រែកព្នៅបានប្រាប់អ្នកកាសែតឲ្យដឹងថា ការដឹកដីចាក់នៅចំណុចខាងលើនេះ លោកមិនបានចេញលិខិតស្នាមឲ្យចាក់ដីលើព្រែកទេ វាគ្រាន់តែជាលក្ខណៈមនោសញ្ចេតនាផ្ទាល់មាត់ប៉ុណ្ណោះ។ លោកចៅសង្កាត់ពេជ្រ សុីនួន បានបញ្ជាក់យ៉ាងច្បាស់ថា ការចាក់ដីនៅចំណុចខាងលើនោះដោយសំអាងទៅលើម្ចាស់ដីនៅចំណុចខាងលើមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។

ពាក់ព័ន្ធករណីនេះ លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានប្រាប់អ្នកកាសែតថា ករណីខាងលើនេះលោកបានបញ្ជាឲ្យអភិបាលរងពីរ,បីនាក់ ចុះទៅមើលហើយ និងបានកំណត់ព្រំបានច្បាស់លាស់ មិនអនុញ្ញាតឲ្យមានការចាក់ដីចូលព្រែកនោះទេ។ លោកអភិបាល ខណ្ឌបានបញ្ជាក់យ៉ាងច្បាស់ថាក្នុងទឹកដីខណ្ឌព្រែកព្នៅ នេះ គ្មានអ្នកណាម្នាក់ដែលធ្វើអ្វីៗស្រេចតែចិត្ត មិនអាចរំលងច្បាប់បាននោះទេ។

ជុំវិញករណីខាងលើមហាជនក៏ដូចជាប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ សំណូមពរដល់លោកឃួងស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីជំនាញ ជួយត្រួតពិនិត្យករណីខាងលើនេះផង ព្រោះព្រែកមួយនេះកំពុងតែរួមតូចទៅរួមតូចទៅហើយ។ បើបណ្ដែតបណ្ដោយនោះវានឹងបង្កឲ្យមានហានិភ័យនៅរដូវវស្សាជាមិនខានឡើយ។


No comments