សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ក្រសួងបរិស្ថានកំពុងពិនិត្យពិច័យករណីមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃសីមា យកលុញពីឈ្មួញបិទភ្នែកឲ្យគេចូលអាឈើ

ដោយ :www.phally-news.com






លោកខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឆ្លើយតបជាមួយអ្នកកាសែតថាក្រសួងបរិស្ថាន នឹងតាមដានមើលអំពីករណីដែលមន្ត្រីឧទ្យានុរក្ស លោកឆេង សុភា នៃដែនជម្រើសសត្វព្រៃសីមា យកលុយពីឈ្មួញហើយអនុញ្ញាតឲ្យគេចូលអាឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ យ៉ាងណាក៏ដោយលោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមិនឆ្លើយតបជាមួយអ្នកកាសែតទេ បើទោះបីជាបានមើលឃើញនៅក្នុងប្រព័ន្ធតេឡេក្រាមនោះក៏ដោយ។

ប្រភពរាយការណ៍ថា លោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចេញពីដែនជម្រកសត្វព្រៃកែវសីមាឲ្យ លោកឆេង សុធា ទៅនៅឯដែនជម្រកសត្វ ព្រៃភ្នំព្រិចវិញ។ គេមិនដឹងថា ការផ្ទេរ លោកឆេង សុធាឲ្យទៅនៅដែនជម្រកសត្វព្រៃភ្នំព្រិច គឺជាការដាក់ទណ្ឌ កម្មឬមួយក៏ជាគោលការណ៍ របស់មន្ទីរបរិស្ថានខេត្ត មណ្ឌលគិរីឬយ៉ាងណានោះទេ។ យ៉ាងណាក៏ដោយការផ្ទេរមន្ត្រីមានកំហុសមិនត្រឹមតែជាការសម្រេចរបស់ប្រធានមន្ទីរបរិស្ថាននោះទេ។

គូបញ្ជាក់ថា ករណីមន្ត្រីបរិស្ថានទទួលលុយពីឈ្មួញ ត្រូវបានបែកធ្លាយពេញខេត្តមណ្ឌលគិរី ជាពិសេសឈ្មួញអតីតអ្នកកាសែតបានទម្លាយសារវេលុយ ជូនមន្ត្រីកង រាជអាវុធហត្ថចំនួន១លានរៀល និងមន្ត្រីបរិស្ថានក្នុងតួនាទីជាប្រធានស្នាក់ការរងត្រពាំងដៃខ្លានៃដែនជម្រក សត្វព្រៃកែវសីមា១លានរៀល។ ប្រធានមន្ទីរបរិស្ថាន ហាក់ដូចជាមានចេតនា មិនទទួលខុសត្រូវឬមិនទទួល ស្គាល់ចំពោះភស្តុតាង នៃការវេរលុយនោះដោយអះអាងថា ជាការ"សង" ថ្លៃអ្វីផ្សេង។ ប៉ុន្តែមិនអាចទៅរួចទេ ក្នុងពេលដែលភាគីអ្នកចូលអាឈើបានផ្ដល់លុយឱ្យមន្ត្រីបរិស្ថាន និងមន្ត្រីកងរាជអាវុធហត្ថទទួលស្គាល់ថា វាជារឿងលុយកាក់ដើម្បីបានចូលអាឈើ។

ករណីឃុបឃិតគ្នាឲ្យមានសកម្មភាពចូលកាប់ឈើ នៅតំបន់អភិរក្សនៃស្នាក់ការរងត្រពាំងដៃខ្លា បានកើតឡើងកំឡុងដើមខែមីនាឆ្នាំ២០២៤ ដែលក្នុងនោះលោក ឆេងសុខធា ប្រធានស្នាក់ការរងត្រពាំងដៃខ្លា ទទួលប្រាក់១ លានរៀលនិងលោកចេង ឈុន មន្ត្រីកងរាជអាវុធហត្ថ

លើផ្ទៃប្រទេសទទួលបាន១លានរៀលដែរ។ បើតាមលោកប្រធានមន្ទីរ ចង់ឲ្យអ្នកទទួលប្រាក់១លានរៀលម្នាក់ពីឈ្មួញនាំគ្នាបដិសេធចុងសន្លឹកវីងនោះថា ជាលុយសងថ្លៃជំពាក់ផ្សេងៗ។ ប៉ុន្តែយ៉ាងណាក៏ដោយ ខាងឈ្មួញចូលកាប់ឈើ ហាក់ដូចជាមានជំហរច្បាស់ លាស់ថា លុយនោះគឺជាលុយសូកប៉ាន់ឲ្យមន្ត្រីបរិស្ថាននិងមន្ត្រីកងរាជអាវុធហត្ថដើម្បីបានចូលអារឈើ។

រឿងនេះនឹងចប់ត្រឹមការផ្ទេរចេញរបស់លោកឆេង សុធាឬយ៉ាងណា? ក្នុងពេលដែលលោកឆៅ ប៊ុនធឿន មិនឆ្លើយតបជាមួយអ្នកកាសែត ហើយអ្នកនាំពាក្យក្រសួង បរិស្ថានអាហារដ្ឋាននិងស៊ើបអង្កេតករណីនេះ?ចំពោះករណីមន្ត្រីអ្នកការពារព្រៃឈើបែរជាទទួលយកលុយពីឈ្មួញ ហើយបិទភ្នែកឲ្យគេចូលអាឈើស្រស់ៗបែប នេះ។ គេហទំព័រយើងរង់ ចាំការឆ្លើយតប ពន្យល់បន្ថែមណាមួយពីក្រសួងបរិស្ថាន៕

No comments