លោក ឆាយ អាងស្អែកមន្ត្រីមានអំណាចក្នុងខេត្តមណ្ឌលគិរី ដឹកឈើខុសច្បាប់ពីតំបន់អភិរក្សមកទម្លាក់កណ្តាលក្រុងសែនមនោរម្យ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

លោក ឆាយ អាងស្អែកមន្ត្រីមានអំណាចក្នុងខេត្តមណ្ឌលគិរី ដឹកឈើខុសច្បាប់ពីតំបន់អភិរក្សមកទម្លាក់កណ្តាលក្រុងសែនមនោរម្យ

មណ្ឌលគិរី/ រថយន្តប្រភេទ lexus៤៧០ មួយគ្រឿងបានធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ជារៀងរាល់ថ្ងៃរាប់ខែមកហើយ ចេញពីតំបន់អភិរក្សដែនជំរកសត្វមេម៉ង់ មកទម្លាក់នៅកណ្តាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយគ្មានមន្ត្រីស្ថាប័នជំនាញណា ហ៊ានចេញមុខបង្ក្រាបសោះឡើយ។

ប្រភពរាយការណ៍ថា រថយន្ត Lexus៤៧០ មួយគ្រឿងនេះជារបស់លោកឆាយ ដ៏មានអំណាចនិងមានប្រវត្តិល្បីត្រូវគេលុបឈ្មោះចេញពីមន្ត្រីអគ្គិសនីខេត្ត បានធ្វើសកម្មភាពដឹកឈើខុសច្បាប់យ៉ាងចំហ តាំងពីមុនចូលឆ្នាំខ្មែរ រហូតដល់ពេលនេះ ហើយល្បីល្បាញថា អាងអ្នកមានអំណាចជាមន្ត្រីធំម្នាក់នៅខេត្តមណ្ឌលគិរី ទើបគ្មានមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធណាហ៊ានក្អក ឬប៉ះពាល់សោះឡើយ។

ប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងទៀតថា រថយន្តម៉ាក lexus ៤៧០នេះ ពាក់ស្លាកលេខភ្នំពេញ2AB -4126 នេះ បានធ្វើសកម្មភាពដឹកឈើខុសច្បាប់ ឆ្លងកាត់តាមផ្លូវពូត្រុំក្នុង១ថ្ងៃ២ជើង និងពេលខ្លះរហូត ដល់៣ជើង៏មាន ហើយដឹកស្ទើរពេញពី១ខែទៅ១ខែ។ ប្រភពរាយការណ៍បន្តឲ្យដឹងថា សូម្បីតែនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីខែមុននោះ ក៏រថយន្ត១គ្រឿងនេះមិនឈប់សម្រាកដែរ ពោលគឺបន្តដឹកឈើខុសច្បាប់ជារៀងរាល់ថ្ងៃ។ រីឯមន្ត្រីមានសមត្ថកិច្ចនៅតាមដងផ្លូវស្អេកស្កះ ជាពិសេសស្ថាប័នជំនាញពាក់ព័ន្ធ ទំនងបានត្រឹមតែអង្គុយសម្លក់ ចាំលូកដៃ ទទួលយកលាភសក្ការៈពីឈ្មួញម្នាក់នេះជារៀងរាល់ថ្ងៃតែប៉ុណ្ណោះ។

ករណីខាងលើនេះ គេមិនដឹងថាអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន ដែលធ្លាប់តែចេញបទបញ្ជាយ៉ាងមុឺងមាត់ ក្នុងអង្គប្រជំុគណៈបញ្ជាការខេត្ត ឲ្យមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តទាំងមូលបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសព្រៃឈើខុសច្បាប់ បានដឹងពីសកម្មភាពដឹកជញ្ជូនជញ្ជូនឈើខុសច្បាប់ជារាល់ថ្ងៃចេញ ពីតំបន់អភិរក្សសត្វព្រៃមេម៉ង់ របស់មេឈ្មួញល្បីឈ្មោះខាងលើ ដែរឬទេ? ចាំមើលថារដ្ឋបាលខេត្តមណ្ឌលគិរីដឹកនាំដឹកនាំដោយលោក ថង សាវុន គណៈបញ្ជាការខេត្ត ហ៊ានប្រើកណ្តាប់ដៃដែកបង្រ្កាបមេឈ្មួញទុច្ចរឹតរកសុីឈើខុសច្បាប់ឈ្មោះបងឆាយៗ នេះបានដែរឬទេ?







កន្លងមកសកម្មភាពការដឹកជញ្ជូនឈើរបស់ឈ្មួញម្នាក់នេះត្រូវគេអះអាងថា គ្មាននរណាហ៊ានក្បែរនោះឡើយ។ពីព្រោះលោកមានអំណាចនិងខ្សែរយៈធំខ្លាំងណាស់។ បុរសដែលមានឥទ្ធិពលនិងអំណាចខ្លាំង ដឹកឈើជាន់ផ្អៀង ខេត្តមណ្ឌលគិរីសព្វថ្ងៃនេះមានឈ្មោះហៅក្រៅថាបងឆាយៗ ហើយត្រូវបានគេស្គាល់ថាអតីតជាមន្ត្រីបម្រើការងារនៅអគ្គិសនីខេត្តមណ្ឌលគិរីដែលត្រូវគេបណ្ដេញចេញ។ បើតាមប្រភពប្រាប់ថា បើទោះបីជាគាត់ដឹក ឈើទាំងថ្ងៃ ក៏គ្មាននរណាហ៊ានសួរនាំ ឬហ៊ានដើរក្បែររថយន្ត Lexus 470 នោះដែរ។

ប្រជាពលរដ្ឋរាយការណ៍ថា វាជារថយន្តដឹកបទល្មើសព្រៃឈើចេញពីតំបន់អភិរក្សសត្វព្រៃមេម៉ង់ ឆ្ពោះមកក្រុងសែនមនោរម្យ  ដោយយកទៅទម្លាក់នៅម្តុំខាងក្រោយវត្តលើ ក្នុងបរិវេណទីតាំងផ្ទះមួយកន្លែង​ ក្នុងភូមិពូត្រុំ សង្កាត់មនោរម្យ ។ ការដឹកជញ្ជូនឈើត្រូវបានរឹតបន្តឹងនៅក្នុងខេត្តមណ្ឌលគិរី  ប៉ុន្តែសម្រាប់រថយន្ត១គ្រឿងនេះត្រូវគេប្រាប់ថា គ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយដោយសារតែគេយកស្បែកខ្លា នៅស្ថាប័នយុត្តិធម៌មកប្រើបាំងពាសពីខាងក្រៅ។ នេះគឺជាអំណាចនិងឥទ្ធិពលរបស់លោកឆាយ ដែលគេអះអាងថា គ្មាននរណាហ៊ានក្អកនោះទេ។ ប្រភពខ្សឹបថា ជារឿយៗលោកឆាយ មានវត្តមាននៅទីតាំងផឹកស៊ីជាមួយអ្នកកាងនោះទៀតផង។

ទោះយ៉ាងណាក៏ដោយ គេរំពឹងថា គណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ នាយឧត្តមសេនីយ៍សៅ សុខា ក៏ដូចជាអភិបាលខេត្តមណ្ឌលគិរីលោក ថងសាវុន  នឹងពិនិត្យស្រាវជ្រាវ មើលករណីបទល្មើសព្រៃឈើរបស់បុរសឈ្មោះឆាយនេះ ដើម្បីឈានដល់ការបង្ក្រាបពិតៗ ពីព្រោះបើអាងទៅលើសមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ទនៅតាមដងផ្លូវពីមេម៉ង់ មកក្រុងសែនមនោរម្យ គឺគ្មាននរណាហ៊ានក្អកជា មួយលោកឆាយនោះទេ។ មិនហ៊ានក្អក ក៏ព្រោះតែទំនងបានទទួលលាភសក្ការៈបន្តិចបន្តួច រួមជាមួយនឹងការគំរាមកំហែងរបស់លោកឆាយនោះផងដែរក៏ថាបាន៕


No comments:

Post a Comment

Pages