ខេត្តរតនគិរី÷ ប្រជាពលរដ្ឋនៅស្រុកអូរជុំនិយាយថា សព្វថ្ងៃនេះល្បែងអនឡាញស៊ីសងច្រើនប្រភេទ កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង។ ភាពអាណាធិបតេយ្យនៅក្នុងវង់ល្បែងអនឡាញទាំងនោះបង្កឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខសុវត្ថិភាព។ ល្បែងអនឡាញទាំងនោះមានដូចជាឆ្នោតឡូតូឬជល់មាន់ កំពុងដំណើរការជាចំហនៅ តាមភូមិនានាក្នុងស្រុកអូរជុំ ខេត្តរតនគិរី។ ល្បែងស៊ី សងអនឡាញទាំង នោះបើកដំណើរការតាំងពីព្រលឹម ដោយទទួលបានអតិថិជនជាច្រើនក្នុង១ថ្ងៃៗ។ ទីតាំង ខ្លះក៏មានល្បែងបុកប៊ីយែរនៅជាមួយនោះ បង្កឲ្យមានភាពអនាធិបតេយ្យដែលបង្កឡើងដោយក្រុមក្មេងៗ ឬយុវជន នៅចំពេលដែលប្រមុខរាជរដ្ឋាភិបាល ឲ្យបញ្ចប់សកម្មភាពក្មេងអាណាធិបតេយ្យទាំងនោះ។
ប្រភពរាយការណ៍ថា ក្រៅពីល្បែងអនឡាញភ្នាល់ដូចជាជល់មាន់និងល្បែងឆ្នោតឡូតូ តាមទូរទស្សន៍ ឬកុំព្យូទ័រនោះ ក៏មានកន្លែងបុកប៊ីយែរដែលនៅលាយឡំជាមួយ គ្នានោះ។ ពលរដ្ឋមួយចំនួនធំ គេចពីការប្រកបរបររកស៊ីក៏ដូចជាធ្វើដំណាំដាំដុះ នាំគ្នាមកលេងល្បែងស៊ីសងជល់មាន់តាមអ៊ីនធឺណិតដូចជានៅ ភូមិហារងជង ឃុំអូរជុំ ...ជាដើម។ នៅបណ្ដាទីតាំងខាងលើនេះគេសង្កេតឃើញមានយុវជនក្មេងៗជាច្រើន ជិះម៉ូតូចុះ ឡើងចេញពីទីតាំងល្បែងស៊ីសងខាងលើនេះ ដោយមិនខ្លាចរអា សមត្ថកិច្ចមូលដ្ឋាននោះឡើយ។
ប្រភពរាយការណ៍ថា ទីតាំងល្បែងស៊ីសងអនឡាញនិងតុបុកប៊ីយ៉ែនៅក្នុងមូលដ្ឋានខាងលើនេះ ហាក់ដូចជាត្រូវ រ៉ូវជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសអស់លោកមេប៉ុស្តិ៍នានា ក៏ដូចជាលោកអធិការនគរបាលស្រុកអូរជុំ តែម្ដង។ ជារឿយៗគេឃើញក្រុមអ្នកលេងល្បែងទាំងនោះឈ្លោះទាស់ ទែងគ្នាវ៉ៃវាយតប់ប្រើអំពើហិង្សាជាញឹកញយ ហើយគេមិនដែលឃើញមន្ត្រីមានសមត្ថកិច្ចនគរបាលតាមបណ្ដាប៉ុស្តិ៍នានាក្នុងស្រុកអូរជុំ ចុះទៅបង្ក្រាបពួកទាំងនោះទេ។ដូច្នេះហើយប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើព្រួយ បារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពកូនចៅរបស់ពួកគាត់ដែលជាជនស្លូតត្រង់។ អាជ្ញាធរហាក់ដូចជានៅជ្រុងម្ខាងនៃបញ្ហាពាក់ព័ន្ធនិងសន្តិសុខសង្គមនេះ។
ប្រភពរាយការណ៍ថា ក្រៅពីល្បែងអនឡាញភ្នាល់ដូចជាជល់មាន់និងល្បែងឆ្នោតឡូតូ តាមទូរទស្សន៍ ឬកុំព្យូទ័រនោះ ក៏មានកន្លែងបុកប៊ីយែរដែលនៅលាយឡំជាមួយ គ្នានោះ។ យុវជនមួយចំនួនធំ គេចពីការសិក្សា (សាលា) នាំគ្នាមកលេងល្បែងបុកប៊ីយែ និងល្បែងស៊ីសងតាមអ៊ីនធឺណិត នៅតាមភូមិនានាក្នុងភូមិសាស្ត្រស្រុកអូរជុំ ខេត្តរតនគិរី យ៉ាងពពាក់ពពូន៕
No comments:
Post a Comment