ឈ្មួញមុខដដែលបន្តកកាយរ៉ែមាស នៅភូមិព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមា ជិត១ខែហើយ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ឈ្មួញមុខដដែលបន្តកកាយរ៉ែមាស នៅភូមិព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមា ជិត១ខែហើយ


ខេត្តមណ្ឌលគិរី÷ ប្រភពរាយការណ៍ថាឈ្មួញមុខដដែលៗ ធ្វើសកម្មភាព នៅទីតាំងដដែលៗក្នុងស្រុកកែវសីមាដើម្បីជីកកកាយរកមាស។ ប្រភពបានឱ្យដឹងថា អាជ្ញាធរមូលដ្ឋានព្យាយាមហើយនិងថៅកែរណ្ដៅរ៉ែធ្វើយ៉ាងណា ឲ្យស្ងាត់ស្ងៀមកុំឲ្យបែកធ្លាយដូចពេលមុនៗ។ ប្រភពថា ទាំងសមត្ថកិច្ចនិងម្ចាស់រណ្ដៅរ៉ែបានព្យាយាមលាក់បាំងអស់រយៈពេលជិតមួយខែមកហើយ។ ប៉ុន្តែឥឡូវនេះ វាចាប់ផ្ដើមល្បីបន្តិចម្ដងៗហើយ។ រដ្ឋបាលខេត្តត្រូវគេគិតថា បានដឹងដែរប៉ុន្តែមិនមានចំណាត់ការនៅឡើយ។ ភាពស្ងៀមស្ងាត់របស់រដ្ឋបាលខេត្តមណ្ឌលគិរីចំពោះករណីអណ្ដូង រ៉ែមាសនៅភូមិព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមានេះធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថា អាជ្ញាធរមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយពួកឈ្មួញបំពានច្បាប់ទាំងបីនាក់នេះ។


ប្រភពបានឱ្យដឹងថា ឈ្មោះ តែ គឹមសាន ជាអ្នករត់ការសម្របសម្រួលនិងប្រតិបត្តិការនៅនឹងកន្លែងផ្ទាល់ឬអាចនិយាយបានម្យ៉ាងទៀតថា លោកជាថៅកែរណ្ដៅរ៉ែមាសខុសច្បាប់នៅចុងផ្លាស់នោះ។ ប្រភពខ្សឹបថា អណ្ដូងរ៉ែដែលអាចធ្វើសកម្មភាពបានដោយសារការបើកភ្លើងខៀវពីថ្នាក់ដឹកនាំតាមមន្ទីរជំនាញនៅក្នុងខេត្តរួចហើយ។ បើតាមប្រភពមើលទៅហាក់ដូចជាសមរម្យដែរ ពីព្រោះមក ដល់ពេលនេះរដ្ឋបាលខេត្តមណ្ឌលគិរី ក៏ដូចជាស្រុកកែវ សីមា ហាក់ធ្វើមិន ឃើញចំពោះសកម្មភាពល្មើសច្បាប់របស់ពួកលោកតែ គឹមសាន្តនោះឡើយ។

មុននេះទីតាំងខាងលើនេះ ត្រូវបានគណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះបង្ក្រាបម្ដងរួចមកហើយ។ ឥឡូវលួចដំណើរការសារជាថ្មី ដែលករណីនេះ ក្រុមអ្នករត់ការខាងលើ ចាត់ចែងកញ្ចប់ដោយរូបភាពណាមួយ ដើម្បីសុវត្ថិភាពក្នុងការលួចធ្វើរ៉ែមាស។ ប្រភពបានឲ្យដឹងថា ពួកគេធ្វើសកម្មភាពហាក់ដូចជាមានការប្រុងប្រយ័ត្នជាងមុន ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋឬអ្នកប្លែកមុខចេញ ចូលដោយសេរីដូចលើកមុនៗនោះឡើយ។ យ៉ាងណាក៏ដោយក្នុងរយៈពេលជិត១ខែមក នេះពួកគេ ក៏មិនសូវបានធ្វើសកម្មភាពពេញលេញប៉ុន្មានដែរ ដោយចេះតែខ្លាចមុខ ខ្លាចក្រោយបើទោះបី ជាបានចំណាយទៅឲ្យស្ថាប័នជំនាញក្នុងខេត្តរួចហើយក៏ដោយ។

ប្រភពខ្សឹបខ្សៀវពីក្រុងសែនមនោរម្យឲ្យដឹងថា លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលបានលាភសក្ការៈពីការបិទភ្នែកឲ្យឈ្មួញធ្វើសកម្មភាពខួង រករ៉ែមាសនៅតំបន់ភូមិព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី គឺជាសមត្ថកិច្ចស្ថិតក្នុងដែនជម្រកសត្វ ព្រៃភ្នំព្រិច ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរជំនាញរ៉ែ និងថាមពលខេត្ត មណ្ឌលគិរីនោះផងដែរ៕




No comments:

Post a Comment

Pages