ភ្នាក់ងារទូរទស្សន៍ប្រចាំខេត្តមណ្ឌលគិរីចេញមុខកាង មេឈ្មួញល្បីខ្លាំងឈ្មោះ រក្សា និងឈ្មោះ សុន ដឹកជញ្ជនឈើឆ្លងដែន - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ភ្នាក់ងារទូរទស្សន៍ប្រចាំខេត្តមណ្ឌលគិរីចេញមុខកាង មេឈ្មួញល្បីខ្លាំងឈ្មោះ រក្សា និងឈ្មោះ សុន ដឹកជញ្ជនឈើឆ្លងដែន


ខេត្តមណ្ឌលគីរី៖ ក្រោយពីស្ងប់ស្ងាត់មួយរយៈរឿងក្រុមឈ្មួញរកស៊ីដឹកផល អនុផលព្រៃឈើ ថ្មីៗនេះប្រភពព័ត៌មានបានបែកធ្លាយបណ្ដើរៗបានឲ្យដឹងថា មានមេ ខ្លោងធំៗ ជាអ្នករត់ការសម្របសម្រួលមន្ត្រី នៅតាមដងផ្លូវ ដើម្បីដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងដែនទៅលក់ នៅប្រទេសវៀតណាម ដោយគេស្គាល់ច្បាស់ថាមានអ្នកសារព័ត៌មានមួយរូបនៅក្នុងស្ថានីយទូរទស្សន៍ ១ប្រចាំខេត្តមណ្ឌលគីរី (ពេលនេះសុំមិនទាន់បញ្ចេញឈ្មោះស្ថានីយទូរទស្សន៍នោះទេ) ជាអ្នករត់ការចាត់ចែងក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើមួយនេះ។

ជាក់ស្ដែងកាលពីកន្លងទៅថ្មីៗនេះ ក្រុមអ្នកយកព័ត៌មានបានជួបប្រទះឃើញឡានសាំយ៉ុងពណ៌.ស.ចំនួន ៤ គ្រឿងដែលមានផ្លាកលេខ ៣២៨៥, ១០៩៣.១៦២០ និងឡានសាំយ៉ុងគ្មានស្លាកលេខប្រមាណងជា៥គ្រឿង ដោយគេស្គាល់ច្បាស់ថាជាឡានរបស់មេឈ្មួញល្បីខ្លាំងឈ្មោះ រក្សា និងសុន ដឹកជញ្ជូនឈើប្រភេទសុក្រំ ទាំង ថ្ងៃទាំងយប់បានដោយរលូន ចេញពីភូមិប៊ូស្រា,ភូមិពូជ្រៃ ម្តុំអូរទេ ឆ្លងកាត់ភូមិស្រែអំប៊ូមនិងភូមិពូជ្រៃ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ដោយឆ្លងកាត់តាមក្រុងសែនមនោរម្យ ដឹកទាំថ្ងៃទាំងយប់ ក្នុងមួយថ្ងៃៗប្រមាណជា៤ទៅ៥ជើងឆ្ពោះទៅស្រុកអូររាំង បន្តឆ្លងទៅស្រុកកែវ

សីមាយ៉ាងរលូន ដោយពុំមានមន្ត្រីជំនាញណាមួយហ៊ានក្អកនោះទេ ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថាដោយមានបុគ្គលម្នាក់ជាអ្នកសារព័ត៌មាននៅក្នុងស្ថានីយទូរស្សន៍មួយប្រចាំនៅខេត្តមណ្ឌលគិរីជាអ្នករត់ការ និងធ្វើការ សម្របសម្រួល ក្នុងការបើកផ្លូវ ដឹកជញ្ជូនផលអនុផលព្រៃឈើ ទើបការរកស៊ីដឹកផលអនុផលព្រៃឈើខាងលើពីសំណាក់ឈ្មួញល្បីខ្លាំងឈ្មោះ រក្សា និងឈ្មោះ សុន ទៅបានដោយរលូនបែបនេះ។ តើបុគ្គលដែលជាភ្នាក់ងារសារព័ត៌មាននៅក្នុងស្ថានីយទូរទស្សន៍ខាងលើនោះ ធ្វើខុសពីក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មានដែរឬទេ?ហើយតើខាងស្ថានប័នទូរស្សន៍នោះបានដឹងដែរឬទេថា មានភ្នាក់ងាររបស់ខ្លួនធ្វើបែបហ្នឹង ?។

ចំណែកសមត្ថកិច្ចតាមដងផ្លូវនិងជំនាញពិសេសលោក ស៊ិន សត្ថា ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវ សីមានិងមន្ត្រីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលទទួលទិសបង្ក្រាបបានដឹងដែរឬយ៉ាងណា ឬុមួយសង្ស័យត្រូវថ្នាំសណ្តំរអស់ហើយទើបគ្មានវិធានការទប់ ស្កាត់ឬបង្ក្រាបទាល់តែសោះ បានជាបណ្តែតបណ្តោយឱ្យក្រុមឧក្រិដ្ឋកម្មព្រៃឈើរកស៊ីបានដោយរលូននិងដឹកឈើបានជារៀងរាល់ថ្ងៃ។

ពលរដ្ឋលើកឡើងថា ឱ្យសមត្ថកិច្ចនិងជំនាញបង្ក្រាបម្តេចនឹងកើត បើសមត្ថកិច្ចនិងជំនាញងាប់ត្រគៀកងាកមិនរួចដោយសារតែមានបុគ្គលម្នាក់ជាអ្នកសារព័ត៌មាននៅក្នុងស្ថានីយទូរទស្សន៍មួយប្រចាំនៅតំបន់នោះ បានចេញមុខរត់ការ ឱ្យមេឈ្មួញល្បីខ្លាំងឈ្មោះ រក្សា និងឈ្មោះ សុន នោះទៅហើយនឹង។ ទង្វើខាងលើរបស់អ្នក សារព័ត៌មានធ្វើ សរបញ្ជាក់ឱ្យឃើញថា កំពុងតែកាងឱ្យមេឈ្មួញពេញទំហឹងតែម្តងពោលគឺដាច់ក្បាលចោល។

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ក្រុមការងារបានធ្វើសេចក្តីរាយការណ៍អះអាងថា មានមេឈ្មួញល្បីខ្លាំងឈ្មោះ រក្សា និង សុន កំពុងសម្រុកដឹកជញ្ជូនឈើចេញពី ភូមិប៊ូស្រា ឆ្លងកាត់ភូមិស្រែអំពូម និងភូមិពូជ្រៃ ឃុំប៊ូស្រា ស្រុកពេជ្រាដា និងឆ្លងកាត់តាមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ឆ្ពោះទៅស្រុកអូររាំង បន្តទៅស្រុកកែវសីម៉ា ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកឡាប៉ាខេ និងច្រករបៀងផ្សេងៗយ៉ាងអនាធិបតេយ្យ។ បើតាមមតិរិះគន់ បានឲ្យដឹងថាលោក សារ ផល្លា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកឡាប៉ាខេ ជាអ្នកមានសិទ្ធធំជាងគេក្នុងការ បើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមដោយរលូនដែលគេសង្ស័យថា មានការប្រព្រឹត្តអំពើពុករលួយ លក្ខណៈជាប្រព័ន្ធ ជាមួយក្រុមឈ្មួញអ្នកមានលុយ និងមានអំណាច មានឥទ្ធិពលពូកែខាងអន្តរាគមន៍បែកផ្សែង ហើយសមត្ថកិច្ច ល្មមៗក្នុងខេត្តមណ្ឌលគិរី ភ័យខ្លាចមិនហ៊ានប៉ះពាល់ពួកគេឡើយ។

មតិរិះគន់ក្នុងន័យស្ថាបនា បានលើកឡើងថា លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បើមិនមានការពាក់ព័ន្ធ គួមានវិធានការបង្ក្រាបទាន់ពេលវេលា បើពុំនោះទេ ព្រៃឈើប្រឈមទៅនឹងការសេចក្តីវិនាស ជៀសមិនផុតឡើយ។

ពាក់ព័ន្ធនឹងព័ត៌មានេះ អង្គភាពសារព័ត៌មានយើង មិន ទាន់អាចសុំការពន្យល់ណាមួយពី លោកថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ក៏ដូចជាលោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនិង លោកស៊ិន សត្ថា នាយកដែនកែវសីមា,មន្ត្រីជំនាញតាមដងផ្លូវទទួលទិសកងរាជអាវុធហត្ថ ក៏ដូចជាសមត្ថនកិច្ចពាក់ព័ន្ធផងដែរនោះ.? បណ្ដាញ់សារព័ត៌មានពេញចិត្តមេឌាយើងស្វាគមន៍រាល់ការបកស្រាយ ប្រសិនបើមានប្រតិកម្មណា មួយនោះដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន៕






No comments:

Post a Comment

Pages