មណ្ឌលគិរី៖លោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចេញលិខិតបង្គាប់ការ ដើម្បីធ្វើការតែងតាំង ដល់មន្ត្រីម្នាក់ឲ្យកាន់តួនាទីពីរ ក្នុងពេលតែមួយ។ នៅក្នុងលិខិតបង្គាប់ការតែងតាំងនោះ គឺមានការតែងតាំងលោក ប៉ែត ភក្រ្តា ជាអនុប្រធានការិយាល័យធនធាន មនុស្សនិងហិរញ្ញវត្ថុ, ស្រាប់តែនៅពេលថ្មីៗនេះ លោកប៉ែត ភក្រ្តា ដដែលនេះ ត្រូវបានតែងតាំងជាប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ជំនួសមន្ត្រីម្នាក់ ដែលទទួលមរណភាព។ នៅក្នុងរចនាសម្ព័ន្ធនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបង្ហាញយ៉ាងច្បាស់អំពីរូបភាពលោកប៉ែត ភក្រ្តា ក្នុងតំណែង និងតួនាទីពីរផ្សេងគ្នា ដែលជាអនុប្រធានការិយាល័យផង និងជាប្រធានការិយាល័យផង។ តើទង្វើបែបនេះត្រឹមត្រូវស្របតាមច្បាប់ដែរឬទេ? សូមថ្នាក់ដឹកនាំក្រសួងបរិស្ថាន គួរត្រួតពិនិត្យមើល ពីទង្វើដឹកនាំរបស់លោកឆៅ ប៊ុនធឿន តាមការគួរ?។
ការដឹកនាំរបស់លោកឆៅ ប៊ុនធឿន នាំឲ្យមានការដេញ ដោលជជែកវែកញែក ក្នុងចំណោមមន្ត្រីរាជការនៅខេត្តមណ្ឌលគិរី ដែលបានលើកឡើងចោទជាសំណួរថា តើមន្ត្រីនៅក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សុទ្ធតែគ្មានសមត្ថភាពប្រហាក់ប្រហែល ជាមួយ និងលោក ប៉ែត ភក្រ្តា ឬយ៉ាងដូចម្ដេច បានជាលោកឆៅ ប៊ុនធឿន ផ្ដល់លទ្ធភាពឱ្យលោក ប៉ែត ភក្រ្តា មានការងារ២កន្លែងក្នុងពេលតែមួយបែបនេះនោះ? អ្នកខ្លះទៀតបានលើកឡើងថា តើការតែងតាំងបែបនេះ អាចនិងមានលាយឡំ ច្របូកច្របល់ជាមួយអំពើពុករលួយដែលឬទេ? ឬមានបញ្ហាផ្សេងទៀត ក្រៅតែពីអ្វីដែលគេរំពឹងថា លោកឆៅ ប៊ុនធឿន មុខជាឆ្លើយទម្លាក់ទៅលើភាពចាំបាច់របស់មន្ទីរឬយ៉ាងណា?
លោក ប៉ែត ភក្រ្តា អតីតប្រធានការិយាល័យដែលជម្រកសត្វព្រៃស្រែពក-ណាមលៀ ត្រូវបានដកដំណែងបន្ទាប់ ពីមានរឿងអាស្រូវជាច្រើន ការមកកាន់ដំណែងពីរក្នុងពេលតែមួយ នៅក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ធ្វើឲ្យមជ្ឈដ្ឋានមន្ត្រីក្នុងមន្ទីរនេះ មានការជ្រួលច្របល់ជាខ្លាំង ហើយវាហាក់ដូចជា មិនផ្តល់តម្លៃចំពោះមន្ត្រីចាស់ៗមួយចំនួន ចំពោះការសម្រេចរបស់លោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ មន្ត្រីមួយចំនួនបានលើកឡើងថា ទំនងជាលោកឆៅ ប៊ុនធឿន មើលឃើញ ពីសមត្ថភាពដ៏ខ្លាំងក្លាររបស់លោកប៉ែត ភក្រ្តា ហើយមើលទៅ។ ចំណុចសំខាន់ដែលត្រូវបានចោទសួរថា តើមន្ត្រីម្នាក់ឲ្យកាន់តួនាទី២ក្នុងពេលតែមួយស្របច្បាប់ដែរឬទេ។
សូមជម្រាបបន្ថែមផងដែលថា លោកឆៅ ប៊ុនធឿន ត្រូវបានថ្នាក់ដឹកនាំខេត្តមណ្ឌគិរី លោកថង សាវុន ស្នើឱ្យក្រសួងបរិស្ថានដកដំណែងទៀតផង ប៉ុន្តែរហូតមកដល់ពេលនេះ បញ្ហា តំណែង របស់លោកឆៅ ប៊ុនធឿន ហាក់បីដូចជាស្ងាត់ឈឹងមួយអន្លើទៅហើយ ចំពេលដែលបទល្មើសនៃការដឹកជញ្ជូនឈើនៅតែបន្តកើតមានយ៉ាងគគ្រឹកគគ្រេងដោយគ្មានការបង្ក្រាប៕ ពាក់ព័ន្ធនិងជុំវិញ ករណីខាងលើនេះ លោកឆៅ ប៊ុន ធឿន បានបញ្ជាក់ប្រាប់ អ្នកកាសែតយើងតាមប្រព័ន្ធតេឡេហ្ក្រាមយ៉ាខ្លីថា? ករណីនេះគឺជាការតែងតាំង(ស្ដីទីបន្ថែមភារកិច្ចតើ)។
No comments:
Post a Comment