ខេត្តឧត្តរមានជ័យ ៖ ក្រោយពីប្រមុខរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមឃាត់ការនាំចូលសាច់បង្កក ដើម្បីជួយសម្រួលលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋចិញ្ចឹមសត្វនៅក្នុងស្រុក ហើយតំលៃជ្រូករស់ ក៏បានហក់ឡើងក្នុង១គីឡូក្រាម១ម៉ឺនរៀល ដូចក្ដីប្រាថ្នារបស់កសិករចិញ្ចឹមសត្វ និងរំពឹងទុកជាច្រើនឆ្នាំខែ ប៉ុន្តែនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ប្រជា កសិករចិញ្ចឹមសត្វ បានចាប់ផ្ដើមអស់សង្ឃឹមសាជាថ្មី ក្រោយឃើញការបង្ហោះព័ត៌មានតាមបណ្ដាញសង្គម ថាមានសត្វជ្រូករស់រាប់រាយក្បាល បាននាំចូលពីប្រទេសថៃ តាមច្រកទ្វាអន្តរជាតិអូស្មាច់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ដោយមានច្បាប់អនុញ្ញាតចេញដោយលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុក ជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានសំណើរបន្តគោលការណ៍អនុញ្ញាតនាំជ្រូករស់ឆ្លងកាត់របស់ក្រុមហ៊ុន ឌឿន សាមិត។
ជារៀងរាល់ថ្ងៃ គេតែងតែសង្កេតឃើញរថយន្ដរបស់ជនជាតិថៃ ដឹកជញ្ជូនសត្វជ្រូករស់ពេញៗរថយន្ដដង្ហែជួរគ្នាចូលមកដឹកដីកម្ពុជា តាមច្រកទ្វាអន្តរជាតិអូស្មាច់ យកមកស្តុបទុកនៅក្នុងភូមិអូរខ្ចៅ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បើយោងតាមលិខិត អនុញ្ញាតដឹកជញ្ជូនសត្វ និងផលិតផល ដើមកំណើតពីសត្វរបស់អគ្គនាយកដ្ឋាន ផលិតកម្មសត្វ និងសុខភាពសត្វ គឺបានដឹកទៅកាន់ច្រកចេញដូងខេត្តស្វាយរៀង។
ក្រោយស្ងប់ល្បីរឿងលោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករ ផ្ដល់លិខិតអនុញ្ញាតឲ្យមានការនាំចូលសាច់បង្កក ធ្វើឲ្យដាច់ដង្ហើមសេដ្ឋកិច្ចកសិករចិញ្ចឹមសត្វរួច មក អីឡូវល្បីរឿងលោក តាន់ ផាន់ណារ៉ា អនុញ្ញាតនៃសត្វជ្រូករស់ចូលម្ដង តើចាំមើលថា តើការអនុញ្ញាតច្បាប់របស់លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ វានឹងប៉ះពាល់ដល់ជីវភាពចិញ្ចឹមសត្វក្នុងស្រុកដែរឬទេ?។ជុំវិញករណីខាងលើ លោក តាញ់ បុត្តា ប្រធានការិយា ល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ដឧត្ដរមានជ័យ បានឲ្យដឹងថា សត្វជ្រូករស់នាំចូល និងដឹកជញ្ជូនបន្ត គឺមានច្បាប់អនុញ្ញាត ស្របច្បាប់របស់ក្រុមហ៊ុន ឌឿន សាមិត ៕
ដោយលោក ជូនសា រិន ភ្នាក់ងារខេត្តឧត្តរមានជ័យ។
No comments:
Post a Comment