កណ្ដាល៖ បែកធ្លាយករណីដៃស្ដាំរបស់លោកចៅហ្វាយខេត្តកណ្ដាលឈ្មោះ ឈួន កែវ បានលួចទំនាក់ទំនងសាហាយស្មន់ជាមួយប្រពន្ធគេ រហូតធ្វើឲ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Rady Kao» ដែលបានសរសេររៀបរាប់យ៉ាងវែងអន្លាយស្នើសុំឲ្យឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល និងលោកឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជារការកងរាជអាវុធហត្ថខេត្តកណ្ដាល ជួយដល់រូបលោកផង។
បើតាមសំណេរទាំងស្រុងរបស់គណនីហ្វេសប៊ុកឈ្មោះ «Rady Kao»បានឲ្យដឹងថា «ជាដំបូងខ្ញុំបាទសូមគោរពទៅដល់ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលជាទីគោរព លោក អគ្គស្នងការខេត្តកណ្ដាល នឹង លោកមេបញ្ជារការកងរាជអាវុធហត្ថខេត្តកណ្ដាល សូមមេត្តាជួយខ្ញុំផង🙏 ខ្ញុំមានបញ្ហាខ្លះចង់ជម្រាបទៅដល់លោកឯកឧត្តម អភិបាលដែលពាក់ព័ន្ធជាមួយនឹងមន្ត្រីសាលាខេត្តម្នាក់មានឈ្មោះ ឈួន កែវ មានតួនាទីជាមន្ត្រីខេត្តកណ្ដាលដែលបានលួចមានទំនាក់ទំនងសាហាយស្មន់ជាមួយប្រពន្ធខ្ញុំបាទនឹងបានធ្វើអោយមានការបែកបាក់គ្រួសារប្រពន្ធកូន នឹងជំរុញអោយប្រពន្ធខ្ញុំប្ដឹងខ្ញុំទាមទារទ្រព្យសម្បត្តិ នឹងកូនដោយគាត់បាននិយាយជាមួយភរិយាខ្ញុំថា: កុំភ័យរឿងតុលាការទុកអោយគាត់អ្នកជួយពីក្រោយខ្នង។ក្នុងនាមគាត់ជាមន្ត្រីមានមុខមាត់ម្នាក់នឹងជាអ្នកអនុវត្តច្បាប់ម្នាក់មិនគួរណាគាត់មានគំនិតស្មោគគ្រោគមកលួចលាក់មានសាហាយស្មន់ហើយថែមទាំងជំរុញភរិយាអោយប្ដឹងប្ដីទៀត។ក្នុងនាមខ្ញុំជាប្រជាពលរដ្ធស្លូតត្រង់ម្នាក់ខ្ញុំសង្ឃឹមយ៉ាងម៉ុតមាំថា លោកឯកឧត្តមអភិបាល លោកស្នងការខេត្តកណ្ដាល ក៏ដូចជាលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលអាចជួយរកយុត្តិធម៌អោយខ្ញុំបាទផង ។ជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរអរគុណដល់លោកឯកឧត្តមអភិបាល លោកស្នងការក៏ដូចជាលោកមេបញ្ជាការខេត្តកណ្ដាល សូមជួបតែសេចក្ដីសុខគ្រប់ប្រការ ។ បើខ្ញុំបាទមានកំហុសខុសឆ្គងកន្លែងណាមួយសូមខន្តីអភ័យទោសផង អគុណ»។
បើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Eth Sophol» បានលើកឡើងថា «បងអាណិតប្អូនណាស់ប្អូនជាមនុស្សល្អហើយបែរមកជួបរឿងបែបនេះ»។
បើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «San San» បានលើកឡើងថា ពូទៅខេត្តយូពេកស្រីឥឡូវមិនចេះគិតវែងឆ្ងាយទេ យល់តែចិត្តខ្លួនឯងទេមិនណិតកូនទេ។
បើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Ri Yu» បានលើកឡើងថា ដឹងថាគេមានប្តីនិងកូនហើយ នៅធ្វើចឹងទៀត មនុស្សអត់កេរ្ត៍ខ្មាស់។ សំខាន់ជាមនុស្សមានមុខមាត់ទៀត។
បើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Chenda Chuch» បានលើកឡើងថា «មិនគួរឿងបែបហ្នឹងកើតឡើងលើសម្លាញ់ដែរជាមនុស្សល្អ អាមន្ត្រីថោកទាប ខ្ញុំជឿថា យុត្តិធម៌នៅតែមាន វា នឹងវិនាសហិនហោច អស់បុណ្យសក្តិមិនខាន ស៊ូៗសម្លាញ់»។
បើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «វីយូ បញ្ញាបុត្រ» បានលើកឡើងថា អាចាស់ អត់ទៅកាន់សីល មកសាហាយប្រពន្ឋគេទៅរួច។ តិចអស់បុណ្យវើយ។
បើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Fauzy Hunter » បានលើកឡើងថា«មិនមែនខ្ញុំនិយាយចង់អោយបងបែកបាក់គ្រួសារទេ តែបេីស្រីមាក់ហ្នឹង បងគួរទាត់ចោលទៅ រកមនុស្សដែលស្រលាញ់យេីងពិតទេីបមិនសូវហត់។ ស៊ូៗបង»។
បើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ឈឹម សម្បត្តិ» បានលើកឡើងថា«រកភស្តុតាងឲ្យបានច្រើនប្តឹងពួកនេះទៅតុលាការពីសាហាយស្មនគ្នា»។
ទាក់ទិនករណីខាងលើនេះ លោក ឈួន កែវ បានប្រាប់អ្នកកាសែត ឱ្យដឹងតាមរយះTelegram នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះថា <<ហ្នឹងហើយ អត់អីទេ មេគាត់ឲ្យខ្ញុំជួបជាមួយផល្លា ជួបមួយ សាយ ច័ន្ទតារា អត់អីទេពូ ស្ដាប់មួយចំហៀងវាម្យ៉ាង ស្ដាប់សងខាងបានដឹងថាម៉េច អញ្ចឹងទៅពូឯងស្គាល់អញ្ចឹងប្រាប់ទៅថា មិនបាច់បាញ់តទៅណាទៅណីទៀតទេ ទុកឲ្យអភិបាលខេត្ត ស្នងការអីគេធ្វើការ ហ្នឹងហើយ>>៕
No comments:
Post a Comment