ខេត្តបន្ទាយមានជ័យ÷ ប្រជាពលរដ្ឋចេះតែឆ្ងល់ថា ហេតុអ្វីបានជាគ្រឿងក្នុងជ្រូក,សាច់បង្កក,ជើងមាន់,ជើងទា..នាំចូលពីប្រទេសថៃបង្ក្រាបមិនអស់សោះយ៉ាងដូច្នេះ? នោះគឺដោយសារតែសមត្ថកិច្ចនៅច្រកទ្វារព្រំដែនអូរបីជាន់ ក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ជាអ្នកអនុញ្ញាតឲ្យឈ្មួញនាំចូលជារៀងរាល់យប់។ នៅទីនោះគ្រប់គ្រងដោយមន្ត្រីយោធាវរសេនាតូចលេខ៥០៣ ដែលប្រចាំការដោយលោក អ៊ុន ចាន់ ។ នៅពេលដែលច្រកទ្វារព្រំដែនត្រូវបានគ្រប់គ្រងដោយមន្ត្រីយោធាហើយនោះ អ្វីៗអាចដំណើរការដោយ សេរីដែលគ្មានសមត្ថកិច្ចណាហ៊ានក្អកនោះឡើយ។
តាមប្រភពពីអាជីវករក៏ ដូចជាក្រុមឈ្មួញដឹកជញ្ជូន នាំទិញច្រើនមុខមកពីទឹកដីថៃ ដោយគ្មានការបង់ពន្ឋ នោះទេ ។ ជាក់ស្តែង ថ្មីៗនេះគេឃើញរថយន្ត១គ្រឿងដឹក ទំនិញសំពីងសំពោងចេញពីច្រករបៀងអូរបីជាន់ មក ដល់ចំណុច ខាងកើតផ្សារសមាគម បានធ្លាក់ទំនិញ
រញេរញៃ ហើយតៃកុងរថយន្តនបានយកក្រណាត់កៅស៊ូគ្របស្លាកលេខរថយន្ត ដើម្បីបិទមិនឲ្យមហាជនស្គាល់ រថយន្ត ទោះបីយ៉ាងណាមិញ ដំរីស្លាប់កណ្តាលផ្លូវមិនអាចយកចង្អេបិទបាំង បានឡើយ។ នៅលើរថយន្តនោះត្រូវគេដឹងថា ជាទំនិញមិនបង់ពន្ធ គឺបង់លុយឲ្យតែមន្ត្រីយោធាដែលប្រចាំការនៅច្រកទ្វារនោះតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ច្រករបៀងអូរបីជាន់គ្រប់គ្រងដោយទាហាន វរសេនាតូចលេខ៥០៣ គ្រប់គ្រងសេដ្ឋកិច្ចដោយឈ្មោះ លោកអ៊ុន ចាន់ ជាមេបញ្ជារងវរសេនាតូចលេខ៥០៣។ ប្រភពរាយការណ៍ថា នៅច្រករបៀងនេះទំនិញនាំចូល ហើយគ្មានការត្រួតពិនិត្យពីសមត្ថកិច្ចជំនាញនោះ គឺភាគច្រើនទំនិញខូចគុណភាព(សាច់) ដែលបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋនៅផ្ទៃក្នុងប្រទេស។ ហេតុដូច្នេះហើយ បានជាគេតែងតែប្រទះ ឃើញសមត្ថកិច្ចនៅតាមដងផ្លូវបង្ក្រាបបានរន្ធដឹកគ្រឿង ក្នុងឬសាច់បង្កកខូចគុណភាពជារឿយៗ។ ទំនិញសាច់ខូចគុណភាព,គ្រឿងក្នុងបង្កក ទាំងនោះត្រូវបាននាំចូលតាមច្រករបៀងអូរបីជាន់នេះឯង។
ទំនិញគេចពន្ឋ,ទំនិញខូចគុណភាព ច្រើនប្រភេទត្រូវបានគ្រប់គ្រង ដោយ លោកអ៊ុន ចាន់ ជាអ្នកបញ្ជាឲ្យទាហានក្រោមឱវាទរបស់ខ្លួន បើកបារ៉ាស់ឲ្យឈ្មួញនាំទំនិញចូល។ វាជាបញ្ហាគ្រោះថ្នាក់ធំសំខាន់ពីរ ទី១គឺបង្កហានិភ័យប៉ះពាល់សុខ ភាពចំពោះអ្នកប្រើប្រាស់ទំនិញទាំងនោះ ដែលគ្មានការត្រួតពិនិត្យអំពីគុណភាពនិងទី២បាត់បង់ចំណូលពន្ធថវិកាជាតិ។ ថវិកាជាតិប្រែក្លាយទៅជាថវិកាសម្រាប់ហាប៉ៅរបស់មន្ត្រីដែលប្រចាំការនៅច្រករបៀងនោះ ហើយថែមទាំងបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋទៀតផង។
ជុំវិញរឿងរ៉ាវខាងលើនេះ បណ្ដាញសារព័ត៌មានពេញចិត្តមេឌា មិនអាចសុំការបំភ្លឺពីលោកអ៊ុន ចាន់បាននៅឡើយទេ ដោយទូរសព្ទចូលគ្មានអ្នកលើក។
ចំពោះករណីនេះ អភិសន្តិបណ្ឌិត ស សុខា ឩបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកធ្លាប់ផ្ដល់អនុសាសន៍ទៅទាហាន,នគរបាលត្រូវតែរិតបន្តឹងនៅតាមបន្ទាត់ព្រំដែនមិនឲ្យនាំទំនិញចូលតាមច្រករបៀងធ្វើឲ្យខាតបង់ថវិកានិងចំណូលរដ្ឋ ជាពិសេសការនាំចូលទំនិញខូចគុណភាពដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់នៅផ្ទៃក្នុងប្រទេស។ ប៉ុន្តែជាក់ ស្ដែងករណីមន្ត្រីយោធាការពារព្រំដែនច្រករបៀងអូរបី ជាន់លោក អ៊ុន ចាន់ ហាក់បីដូចស្តាប់បទបញ្ជាថ្នាក់ ដឹកនាំមិនបាន,ហើយទាំងផ្គើនថែមទៀតផង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 095441817
No comments:
Post a Comment