ល្បែងសុីសងមាន់ជល់តាមអ៊ីនធឺណិត កំពុងដំណើរការយ៉ាងស្ងាត់ស្ងៀមនៅភូមិហនុមានឃុំក្រាំងធ្នង់ ស្រុកបាទី - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ល្បែងសុីសងមាន់ជល់តាមអ៊ីនធឺណិត កំពុងដំណើរការយ៉ាងស្ងាត់ស្ងៀមនៅភូមិហនុមានឃុំក្រាំងធ្នង់ ស្រុកបាទី


ខេត្តតាកែវ÷ បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានប្រាប់ថា មានទីតាំងល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមប្រព័ន្ធអនឡាញ មួយកន្លែងនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី តាកែវកំពុងបើកដំណើរការអនុញ្ញាតឱ្យក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង។ អ្នកភូមិនិយាយថា ទីតាំងមួយកន្លែងនេះទំនងជាមានខ្នងបង្អែករឹងមាំទើបតែដំណើរការបានជាចំហរ។ ប្រជាពលរដ្ឋនិយាយថា ទីតាំងល្បែងស៊ីសងជល់មាន់តាមអ៊ីនធឺណិតនេះប្រជាពលរដ្ឋក្មេង-ចាស់,ប្រុស-ស្រី អាចមើលឃើញដោយភ្នែកទទេ ប៉ុន្តែមិនដឹងថាតើអាជ្ញាធរមូលដ្ឋានឃុំក្រាំងធ្នង់ស្រុកបាទី មើលដោយភ្នែកទទេរឃើញដែរឬយ៉ាងណានោះទេ។


សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញមួយកន្លែង ស្ថិតនៅភូមិហនុមាន ឃុំក្រាំងឆ្នង់ ស្រុកបាទី ខេត្តតាកែវ  កំពុងបើកលេងចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេង ក្នុងមួយថ្ងៃៗ រាប់សិបគូរ ហើយក្នុងមួយគូរៗចាក់ភ្នាល់រាប់រយដុល្លារឯណោះ ដោយមិនខ្លាចញញើតនឹងច្បាប់ទាល់តែ សោះ ។ អ្នកភូមិខ្សិបថា គេឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងថ្នាក់ស្រុកចុះទៅមើលដែរ ប៉ុន្តែមិនមែនទៅបង្ក្រាបនោះឡើយ។ នគរបាលទាំងនោះត្រូវប្រជាពលរដ្ឋសង្ស័យថា ទំនងជាអ្នកសម្របសម្រួលដើម្បីឲ្យទីកន្លែងល្បែងស៊ីសងមាន់ជល់នេះ ដំណើរការដោយសុវត្ថិភាពតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ទំនងជាមានការបើកភ្លើងខៀវពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានហើយមើលទៅ ម្ចាស់ទីតាំងនេះ អាចបើកដំណើរការចាក់ភ្នាល់បានយ៉ាងរលូនបែបនេះ ។ ប្រជាពលរដ្ឋរស់នៅក្នុងឃុំក្រាំងធ្នង់បានលើកឡើងថា ទីតាំងល្បែងស៊ីសងមាន់ ជល់ខាងលើនេះ កំពុងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីការកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងការបែកបាក់គ្រួសារនៅក្នងមូលដ្ឋានផងដែរ ។ បុរសជាមេគ្រួសារមួយចំនួនចំណាយពេលវេលានិងលុយកាក់នៅទីកន្លែងជល់មាន់អនឡាញខាងលើនេះ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ បានសំណូមពរដល់យ៉ាងទទូចដល់ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីក៏ដូចជាលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ មេត្តាជួយចុះស្រាវជ្រាវ និងបង្ក្រាបល្បែងស៊ីសងជល់មាន់ប្រព័ន្ធអនឡាញ ដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង ៧ចំណុច របស់រាជរដ្ឋាភិបាលផង ៕




No comments:

Post a Comment

Pages