អគ្គបញ្ជាការ​ដ្ឋាន​ នៃ​ កងយោធពលខេមរភូមិន្ទ​ បាន​ធ្វើ​លិខិត​ស្នេីសុំផ្អាក​មុខតំណែង​ លោក​វរសេនីយ៍​ឯក​ ស​ ប៊ុន​សឿង​ មេបញ្ជាការ​រង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ប៉ៃលិន​ ទៅ​ ថ្នាក់ដឹកនាំ​ក្រសួង​ការពារ​ជាតិ​ ។ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

អគ្គបញ្ជាការ​ដ្ឋាន​ នៃ​ កងយោធពលខេមរភូមិន្ទ​ បាន​ធ្វើ​លិខិត​ស្នេីសុំផ្អាក​មុខតំណែង​ លោក​វរសេនីយ៍​ឯក​ ស​ ប៊ុន​សឿង​ មេបញ្ជាការ​រង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ប៉ៃលិន​ ទៅ​ ថ្នាក់ដឹកនាំ​ក្រសួង​ការពារ​ជាតិ​ ។


បើយោងតាម:លិខិត​មួយច្បាប់​ចុះថ្ងៃទី​ ៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០២៤​ អគ្គបញ្ជាការ​ដ្ឋាន​ បាន​គោរព​ស្នេីសុំ​ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​ការពារ​ជាតិ​ ដេីម្បី​ផ្អាក​មុខតំណែង​នាយទាហាន​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ប៉ៃលិន​ចំនួន​ ១នាក់​ គឺ​ វរសេនីយ៍​ឯក​ ស​ ប៊ុន​សឿង​ ។  

អគ្គបញ្ជាការ​ដ្ឋាន​បានរកឃេីញ​លោក​វរៈសេនីយ៍ឯក​ ស​ ប៊ុនសឿង​ ប្រព្រឹត្ត​ខុសចំនួន​ ៣​ គឺទី១​ បាន​ប្រេីប្រាស់កម្លាំងខុសបទបញ្ជា​ ទី២​ យកឥទ្ធិពលនិង​អំណាចនៅក្នុងមុខតំណែងរបស់ខ្លួន​ទៅ​សម្លុត​គំរាមកំហែងបំពានសិទ្ធិ​ប្រជាពលរដ្ឋ​ និងទី៣​ គឺ​ប៉ុនប៉ង​នាំមនុស្សមកសួរនាំនៅកងរាជអាវុធហត្ថខេត្តប៉ៃលិនទាំងមិនមានបទល្មេីស​ ។  

សូមបញ្ជាក់​ថា​ លោកវរៈសេនីយ៍ឯក​ ស​ ប៊ុន​សឿង​ ជា​អតីត​មេបញ្ជាការ​រង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ នៅឆ្នាំ​ ២០២០​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បញ្ជា​អោយ​ ចាប់ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​ប្រេីហឹង្សា​បណ្ដាល​អោយ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ម្នាក់​ស្លាប់​នៅ​ខេត្ត​បន្ទាយមានជ័យ​ ។  តុលាការ​បាន​ផ្ដន្ទាទោស​ឈ្មោះ​ ស​ ប៊ុន​សឿង​ ដាក់​ពន្ធនាគារ​ចំនួន​ ៤ឆ្នាំ​ ។  បេី​តាមច្បាប់​កងទ័ព​ គឺ​ ទាហាន​ដែល​ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​រួចហើយ​ មិនអាច​រក្សា​នូវ​ក្របខ័ណ្ឌ​បានទេ​ គឺ​នឹងត្រូវ​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​កងទ័ព​តែម្ដ​។   ប៉ុន្តែ​ ករណី​លោកវរៈសេនីយ៍ឯក​ ស​ ប៊ុន​សឿង​ គឺ​ពិសេស​ខុស​គេ​ ចេញ​ពី​ពន្ធនាគារ​មកវិញ​ បាន​ធ្វើ​មេបញ្ជាការ​រង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ប៉ៃលិន​ថែមទៀត​ ។  

ឥលូវ​លេីកនេះ​ មហាជន​កំពុង​បេីក​ភ្នែក​ធំៗ​មេីល​មុខ​អ្នក​រត់ការ​អន្តរាគមន៍​ ការពារ​មន្ត្រី​ពាលពាក់ស័ក្តិ៥​ ស​ ប៊ុន​សឿង​ តេី​គេចេញ​មុខ​អន្តរាគមន៍​បែបណា​ ?


No comments:

Post a Comment

Pages