រដ្ឋបាលស្រុកអូររាំងបំភ្លឺជុំវិញចុះផ្សាយព័ត៌មានមិនពិតដោយចោទប្រកាន់ថា អភិបាលស្រុកអូររាំងគេចវេសមិនចូលខ្លួនដោះស្រាយជុំវិញបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋដែលបានលក់ឲ្យទៅឧកញ៉ា ស្រី ចន្ធូ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

រដ្ឋបាលស្រុកអូររាំងបំភ្លឺជុំវិញចុះផ្សាយព័ត៌មានមិនពិតដោយចោទប្រកាន់ថា អភិបាលស្រុកអូររាំងគេចវេសមិនចូលខ្លួនដោះស្រាយជុំវិញបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋដែលបានលក់ឲ្យទៅឧកញ៉ា ស្រី ចន្ធូ


មណ្ឌលគិរី៖ បន្ទាប់ពីមានការចុះផ្សាយនូវព័ត៌មានមិនពិតពាក់ព័ន្ធលោក សៀក មុន្នី អភិបាលស្រុកអូររាំងតាមបណ្ដាញសង្គមនិងបណ្ដាញសារព័ត៌មានមួយចំនួននាពេលថ្មីៗនេះថា «ចៅហ្វាយស្រុកអូរាំង យកដីប្រជាពលរដ្ឋទំហំជាង៣៥ ហិចតាលក់ឲ្យឧកញ៉ាស្រី ចន្ធូ រួចហើយមិនចូលខ្លួនដោះស្រាយជាមួយរដ្ឋបាលខេត្ត»។ នេះបើតាមសេចក្ដីបំភ្លឺរបស់រដ្ឋបាលស្រុកអូររាំងដែលបណ្ដាញសារព័ត៌មាន ផល្លីញូវទើបទទួលបាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។

រដ្ឋបាលស្រុកអូររាំងបំភ្លឺថា៖ កាលពីពេលថ្មីៗនេះ ដោយមានការចុះផ្សាយ និងការចែកចាយព័ត៌មានក្នុងគ្រុប Telegram ដែលបានលើកឡើងពីលោកអភិបាលនៃគណៈអភិបាលស្រុកអូររាំង គេចវេសមិនចូលខ្លួនដោះស្រាយ ជាមួយក្រុមការងារថ្នាក់ខេត្ត ជុំវិញបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋដែលបានលក់ឲ្យទៅឧកញ៉ា ស្រី ចន្ធូ ស្ថិតនៅក្នុងភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។


ក្នុងនាមរដ្ឋបាលស្រុកអូររាំង សូមបំភ្លឺ និងបញ្ជាក់ជូនសាធារណៈជន ដូចខាងក្រោម៖


១៖ បន្ទាប់ពីទទួលបានលិខិតពីក្រសួងមហាផ្ទៃ លោកអភិបាលនៃគណៈអភិបាលស្រុកអូររាំងបានធ្វើសេចក្តីបំភ្លឺអំពីដំណើររឿងជុំវិញបញ្ហាដីធ្លីរបស់ឧកញ៉ា ស្រី ចន្ធូ និងប្រជាពលរដ្ឋ ដោយបានគោរពជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។


២៖ បានចូលរួមដោះស្រាយ ជាមួយក្រុមការងារថ្នាក់ខេត្ត ចំនួន០២លើករួចមកហើយ។


៣៖  បានចូលរួមដោះស្រាយ ជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរីចំនួន ០១លើកផងដែរ។

រដ្ឋបាលស្រុកអូររាំងបញ្ជាក់ថា ពាក់ព័ន្ធជាមួយករណីដែលបានលើកឡើងខាងលើថា «លោកអភិបាលនៃគណៈអភិបាលស្រុកអូររាំងគេចវេសមិនចូលខ្លួនក្នុងការដោះស្រាយជាមួយប្រជាពលរដ្ឋដែលបានលក់ដីឲ្យទៅឧកញ៉ា ស្រី ចន្ធូ និងជាមួយក្រុមការងារថ្នាក់ខេត្តមិនមែនជាការពិតដូចការចុះផ្សាយ និងការចែកចាយព័ត៌មានក្នុងគ្រុប Telegram នោះឡើយ៕





No comments:

Post a Comment

Pages