- គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

 


ជារៀងរាល់ឆ្នាំ ចាប់ពី​ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ប្រារព្ធ​នូវ​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​តាម​ទីវត្ត​អារាម ដោយ​ធ្វើជា​ចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធី​បុណ្យដែល​ធ្វើ​តាមទំនៀមពីដូនតាមកនេះ ត្រូវ​បាន​ដក់ជាប់​ក្នុង​គំនិត​ប្រជាពលរដ្ឋ​ខ្មែរតជំនាន់​មក​ថា វាជាពិធី​ដើម្បី​​ឧទ្ទិស​កុសល្យ​ជូន​ទៅ​ដល់ដូនតា និងញាតិកាទាំង៧សណ្តាន​​ដែល​បានចែកឋាន​​ទៅ ។

ពិធីបុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បានចែក​ចេញ​ជាពីរ គឺ៖

ទី១ ៖​ ជា​រយៈ​ពេល​នៃ​ការ​កាន់បិណ្ឌ​ចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូត​ដល់​ថ្ងៃ១៤រោច ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​​តែ​ងធ្វើ​ចង្ហាន់ទៅ​ប្រគេនព្រះសង្ឃ ។

ទី២ ៖ ​ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែល​ជា​ថ្ងៃភ្ជុំបិណ្ឌ​ប្រជាពលរដ្ឋ​តែង​ធ្វើការ​ជួប​ជុំ​គ្នា​​ដើម្បីឆ្លង​នូវ​សធាជ្រះថ្លា ដែលបានថ្វាយ​ទាន​ចំពោះ​ភិក្ខុ​សង្ឃ​ក្នុង​រយៈពេល​១៤ថ្ងៃ​កន្លងមក។

​ខ្មែរ​យើង ​គឺជាជនជាតិមួយ​ដែលមាន​ការ​ដឹងគុណចំពោះ​បុគ្គល​ដែលបាន​ធ្វើឧបការៈដល់ខ្លួន ពោល​គឺអ្នកកាន់ព្រះពុទ្ធសាសនា​ប្រកាន់យកគោល​ការណ៍​ នៃការ​ដឹងគុណ ហើយ​ការ​ដឹងគុណនេះ មិន​មែន​និយាយ​ត្រឹម​តែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួនទេ គឺជា​ការ​ដឹងគុណតាំងពីធម្មជាតិ ដឹងគុណពីអ្នកដទៃបើ​​មិន​ជាប់ជាញាតិរបស់ខ្លួន​យ៉ាងណាក៏ដោយ ប៉ុន្តែសម្តែង​នូវ​ទឹកចិត្ត​ដឹងគុណ ដែលហៅថា កតញ្ញូតាធម៌ ​ទើបមានការ​ឈាន​ទៅ​ធ្វើពិធីទាំងអស់នេះបាន ព្រោះបើយើងអត់មានកតញ្ញូនៅ​ក្នុង​ចិត្ត​ទេ គឺមិន​អាច​ទៅធ្វើពិធីបុណ្យ​នេះបានទេ។

និយាយជារួមមក ពិធីបុណ្យ​ភ្ជុំបិណ្ឌនេះ ដូនតាខ្មែរ​បានប្រារព្ធធ្វើ​ឡើងក្នុងគោលបំណង​​បង្រៀន​​ទៅ​ដល់​កូនចៅ​ឱ្យ​ដឹងអំពី​កំណើត  ចេះ​គោរព ដឹងគុណ និង​មាន​កតញ្ញូធម៌។ យើងជាជនជាតិខ្មែរ​ ត្រូវស្គាល់អំពី​កំណើត និង​ការ​ដឹងគុណ។ «សូមចូលរួមចំណែកដើម្បីរក្សាវប្បធម៌ជាតិយើង ពិសេសបំផុតគឺបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីក្លាយជាអ្នកបន្តវេណជំនាន់ក្រោយទៀត រក្សាតម្លៃដ៏ពិសិដ្ឋ នៃកតញ្ញូធម៌»៕

No comments:

Post a Comment

Pages