មាន់ជល់អនឡាញរបស់ក្រុមហ៊ុនR78កំពុងវាយលុកនៅស្រុកចំការលើខេត្តកំពង់ចាមយ៉ាងគគ្រឹកគគ្រេង - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

មាន់ជល់អនឡាញរបស់ក្រុមហ៊ុនR78កំពុងវាយលុកនៅស្រុកចំការលើខេត្តកំពង់ចាមយ៉ាងគគ្រឹកគគ្រេង





ខេត្តកំពង់ចាម÷ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្ននេះមាន់ជល់អនឡាញតាមកុំព្យូទ័រឡេបថប របស់ក្រុមហ៊ុន R78 កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្ដាលំនៅឋានរបស់ប្រជាពលរដ្ឋ ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។ រីឯអធិការនគរបាលស្រុកចម្ការលើលោកកែវ ស៊ាងហ៊ន់ ធ្វើមិនដឹងមិនឮ។ សកម្មភាព នៃល្បែងជល់មាន់អនឡាញតាមលេបថបកុំព្យូទ័រនេះ បានធ្វើ ឡើងជាចំហដោយមិនញញើតច្បាប់ទម្លាប់ស្រុកទេសអ្វីឡើយ ហើយអាជ្ញាធរមានសមត្ថកិច្ចស្រុកចំការលើ ក៏ធ្វើហាក់ដូចជាមិនដឹង មិនឮ ចំពោះបញ្ហានេះដែរ។ មាន ន័យថា អាជ្ញាធរមាន សមត្ថកិច្ចស្រុកចំការលើ ជាន់ឈ្លីបទបញ្ជាប្រមុខរាជ រដ្ឋាភិបាលច្បាស់ក្រឡែត។

អ្នកភូមិបានប្រាប់ថា មាន់ជល់តាមកុំព្យូទ័រដោយប្រព័ន្ធអ៊ីនធឺណិតមានដូចជា នៅមុខវត្តទែត ភូមិបុសខ្នុរ,ភូមិស្វាយទាប ឃុំស្វាយទាប...បាននិងកំពុងបង្កឲ្យមានបញ្ហាជាច្រើន ក្នុងសហគមន៍ ស្របពេលដែលអាជ្ញាធរមូលដ្ឋានប៉ុស្តិ៍ ក៏ដូចជាអធិការដ្ឋាននគរបាលស្រុកចំការលើ ធ្វើដូចជាមិនដឹង មិនឮ។ ប្រភពប្រាប់ថា ទីតាំងល្បែងស៊ីសងជល់មាន់ខុស ច្បាប់តាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែងក្នុងស្រុកចំការលើនេះ កំពុងបើកដំណើរ ការដោយអនុញ្ញាតឱ្យក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងដោយមិនខ្លាចច្បាប់ទម្លាប់អ្វីឡើយ។ ក្រុមហ៊ុន R78 ត្រូវគេសង្ស័យថា ទំនងជាបានចែកលាបសក្ការៈ ឲ្យអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានស្រុកចំការលើនោះហើយ ទើបដំណើរការបានជាចំហរយ៉ាងនេះ។

អ្នកភូមិនិយាយថា ទីតាំងល្បែងជល់មាន់អនឡាញតាមលេបថបជាច្រើនកន្លែងក្នុងស្រុកចំការលើ ទំនងជាមានខ្នងបង្អែករឹងមាំទើបដំណើរការបានជាចំហដោយមិនញញើតច្បាប់ទម្លាប់។ ពលរដ្ឋនិយាយថាទីតាំងល្បែងជល់មាន់តាមអ៊ីនធឺណិត នេះប្រជាពលរដ្ឋក្មេង- ចាស់, ប្រុស-ស្រី អាចមើលឃើញដោយភ្នែកទទេ ប៉ុន្តែមិនដឹងថា តើអាជ្ញាធរមូលដ្ឋានទាំងឡាយ ក្នុងស្រុកចំការលើ មើលដោយភ្នែកទទេ ឃើញដែរឬយ៉ាងណានោះទេ។ អ្នកភូមិចំអកថា នៅតាមហាងកាហ្វេ ក៏ដូចជាក្រោមផ្ទះប្រជាពលរដ្ឋ ភាគច្រើនមានកុំព្យូទ័រឡេបថប ភ្ជាប់ជា មួយល្បែងជល់មាន់តាមអនឡាញរបស់ក្រុមហ៊ុនR78 នោះដំណើរការជាចំហរនិងគគ្រឹកគគ្រេង។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឲ្យដឹងថា ទីតាំងល្បែង ស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញរបស់ក្រុម ហ៊ុន R78 ជាច្រើនកន្លែងក្នុងស្រុកចំការលើខេត្តកំពង់ចាម កំពុងបើកលេងចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេង ក្នុងមួយថ្ងៃៗ រាប់សិបគូរ ហើយក្នុងមួយគូរៗចាក់ភ្នាល់រាប់រយដុល្លារឬក៏រាប់ម៉ឺនរៀលឯណោះ ដោយមិនខ្លាចញញើតនឹងច្បាប់ទាល់តែសោះ ។ អ្នកភូមិខ្សិបថា គេឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងមន្ត្រីនគរបាលអធិការដ្ឋានស្រុកចំការលើចុះ ទៅមើលដែរ ប៉ុន្តែមិនមែនទៅបង្ក្រាបនោះឡើយ។ អស់លោកមន្ត្រីនគរបាលទាំងនោះត្រូវប្រជាពលរដ្ឋសង្ស័យថា ទំនងជាអ្នកសម្របសម្រួលដើម្បីឲ្យ ទីកន្លែងល្បែងស៊ីសងមាន់ជល់អនឡាញនេះ ដំណើរការដោយសុវត្ថិភាពតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ទំនងជាមានការបើកភ្លើងខៀវពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានស្រុក ចំការលើហើយមើលទៅ ទើបម្ចាស់ទីតាំងជល់មាន់អនឡាញនេះ អាចបើកដំណើរការចាក់ភ្នាល់មាន់ជល់របស់ក្រុមហ៊ុន R78បានយ៉ាងរលូនបែបនេះ ។ ប្រជាពលរដ្ឋរស់នៅក្នុងទីរួមស្រុកចំការលើបានលើកឡើងថា ទីតាំងល្បែងស៊ីសងមាន់ជល់ ខាងលើនេះ កំពុងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីការកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងការបែកបាក់គ្រួសារនៅក្នងមូលដ្ឋានផងដែរ។ បុរសជាមេគ្រួសារមួយចំនួនចំណាយ ពេលវេលានិងលុយកាក់នៅទីកន្លែងជល់មាន់អនឡាញខាងលើនេះ៕







No comments:

Post a Comment

Pages