ខេត្តតាកែវ៖ ប្រជាពលរដ្ឋរស់នៅភូមិល្វៀង ឃុំសំបួរស្រុកទ្រាំង បានអោយអង្គភាពផល្លីញូវយើងដឹងថា ក្រុមហ៊ុនឆែលអាន បានដេញថ្លៃគំរោងសាងសង់ផ្លូវបេតុង១ខ្សែប្រវែង១១០០មែ៉ត្រ ដែលត្រូវចំនាយថវិការរដ្ឋជាង២០០លានរៀល តែក្រុមហ៊ុន១នេះមិនបានអនុវត្តន៍ ត្រឹមត្រូវតាមស្ដង់ដាដែលការិយាល័យផែនការវិនិយោគខេត្តតាកែវដាក់អោយនោះទេ។
ពលរដ្ឋបានលើកឡើងទៀតថា ក្រុមហ៊ុនឆែលអានមិនបានត្រាស់សេបាតផ្លូវបេតុង អោយបានហាប់ណែន ការលាយបេតុងមិនត្រឹមត្រូវ បេតុងស្អុយស្ទើរគ្រប់ទីកន្លែង ក្រុមហ៊ុនធ្វើបែបនេះ គឺកិបគេងលុយរដ្ឋ អោយសល់បានច្រើន តែគុណភាពផ្លូវ និងរលាយបាត់ទៅវិញរយៈពេលខ្លី។
ពាក់ពន្ធ័ករណីខាងលើលោកជី ចឹម មេឃុំសំបួរបានអោយបណ្ដាញសារព័ត៌មានយើងដឹងថាលោកមិនទាន់បានចុះទៅត្រួតពិនិត្យ ផ្លូវបេតុខាងលើនោះទេ តែលោកបានអោយមន្រ្តីរបស់លោកពីរនាក់ចុះទៅពិនិត្យជាប្រចាំ តែមិនទាន់ឃើញមន្ត្រីរបស់លោករាយការណ៍មកនោះទេ។
លោកមេឃុំបានបន្តទៀតថាបើដូចពលរដ្ឋលើកឡើងមែន លោកនិងហៅមន្រ្តីបច្ចេកទេសខេត្ត ចុះត្រួតពិនិត្យទាំងអស់គ្នា បើក្រុមហ៊ុនសាងសង់ខុសស្ដង់ដាបច្ចេកទេស ក្រុមហ៊ុនត្រូវតែរុះរើធ្វើសាជាថ្មីវិញ។
ជុំវិញករណីខាងលើប្រធានក្រុមហ៊ុនឆែល អានបានអោយសារព័ត៌មានយើងដឹងថា លោកទទួលស្គាល់ថាក្រុមហ៊ុនរបស់លោកពិតជាមិនបានអនុវត្តតាមស្តង់ដាទាំងស្រុងនោះទេ តែលោកនិងរង់ចាំជួសជុលថែទាំរយៈពេល៦ខែ។
បើតាមប្រភពពីមន្រ្តីមួយចំនួនធំ សុំមិនបញ្ចេញឈ្មោះ បានខ្សិបថានេះជាទន្លាប់ទៅហើយ សម្រាប់គំរោងដេញថ្លៃមូលនិធិឃុំសង្កាត់ប្រចាំខេត្តតាកែវ ចាក់ស្តើងស៊ីក្រាស់ មន្រ្តីទាំងនោះបានបញ្ជាក់ទៀតថា រាល់ក្រុមហ៊ុនដែលដេញថ្លៃបានត្រូវដក១៥ភាគរយជូនលោក
ម្នាក់ហេហេៗ៕
មានវីដេអូ
No comments:
Post a Comment