- គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

 







(ខេត្តតាកែវ) នៅថ្ងៃសុក្រ៦កើត ខែមិគសិរ ឆ្នាំរោងឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង២៥នាទី  ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍

ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ!!!

ដឹកនាំបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ចុល ចេក ស្នងការ រងផែនការងារប្រឆាំងគ្រឿងញៀន, លោកវរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន និងមានការ សម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ

កម្លាំងជំនាញ ការិយាល័ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀនចំនួន០១ករណី០៣ទីតាំង។

-ទីតាំងទី១ នៅចំណុចក្នុងភូមិត្រពាំងពន្លុះ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ប្រុស

ទី១.ឈ្មោះ រ៉ុង សួសសុគុណឌី ភេទប្រុសអាយុ៤៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិត្រពាំងពន្លុះ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ(ជួញដូរ-ប្រើប្រាស់)។

ទី២.ឈ្មោះ នន រ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ(ប្រើប្រាស់)

-ទីតាំងទី០២ នៅចំណុចក្នុងភូមិព្រេច សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់

ទី១.ឈ្មោះស៊ុន ឆៃ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុក.ទ្រាំង.ខេត្តតាកែវ(ប្រើប្រាស់)

-ទីតាំងទី០៣ នៅចំណុចក្នុងភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់

ទី១.ឈ្មោះ គឹម ហាប់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ វិស្វករសំណង់ ភូមិស្វាយអំពារ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ(ប្រើប្រាស់)

ទី២.ឈ្មោះ ចាន់ សៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ វិស្វករសំណង់ ភូមិព្រៃឡប់ ឃុំស្រង៉ែ ស្រុក ទ្រាំង ខេត្តតាកែវ(ប្រើប្រាស់)

(វត្ថុតាងរួមមាន)
១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន២៦កញ្ចប់តូចដែលមានទម្ងន់៣៧,៥៨ក្រាម(សាមសិបប្រាំពីរ ក្បៀសហាសិបប្រាំបី ក្រាម) ថ្លឹងថ្នាំសុទ្ធរបស់ ឈ្មោះរ៉ុង សួសសុគុណឌី។
២-ទូរស័ព្ទចំនួន០៤គ្រឿងម៉ាកOPPO -ជញ្ជីងថ្នាំញៀនចំនួន០១គ្រឿង-គ្រាប់សំណរចំនួន០១ថង់។
៣-ម៉ូតូចំនួន០២គ្រឿងម៉ាកវ៉េវពាក់ស្លាកលេខតាកែវ1HX-
5907 និងម៉ាកនិចស្លាកលេខភ្នំពេញ1GU-9214រួចបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

No comments:

Post a Comment

Pages