លោក គ្រី ប៉េងលេង បំភ្លឺថា រាល់ការរកស៊ីរបស់លោកគឺលោកមិនរកស៊ីខុសច្បាប់ដាច់ខាត ហើយទាំងនៅក្នុងអាហារដ្ឋាន ក៏ដូចជា KTV និងក្លឹប Mr. LENG គឺសុទ្ធតែមានបំរាម និងបទបញ្ជាផ្ទៃក្នុង - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

លោក គ្រី ប៉េងលេង បំភ្លឺថា រាល់ការរកស៊ីរបស់លោកគឺលោកមិនរកស៊ីខុសច្បាប់ដាច់ខាត ហើយទាំងនៅក្នុងអាហារដ្ឋាន ក៏ដូចជា KTV និងក្លឹប Mr. LENG គឺសុទ្ធតែមានបំរាម និងបទបញ្ជាផ្ទៃក្នុង


(កណ្ដាល)៖ កន្លងមកថ្មីៗនេះ មានបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយព័ត៌មានពុំបានឆ្លុះបញ្ចាំងអំពីការពិតថា អាហារដ្ឋាន KTV និងក្លឹប Mr. LENG មានលក់សាច់សត្វព្រៃ។ ដើម្បីជៀវវាងការយល់ច្រឡំពាក់ព័ន្ធនឹងការផ្សព្វផ្សាយដោយគ្មានមូលដ្ឋានខាងលើនេះ លោក គ្រី ប៉េងលេង ជាម្ចាស់អាហារដ្ឋាន KTV និងក្លឹប Mr. LENG បានបំភ្លឺថា លោកបើកអាហារដ្ឋានរកស៊ីច្រើនឆ្នាំហើយ ដោយសុចរិត មានច្បាប់ទំលាប់ត្រឹមត្រូវ និងពុំដែលបំពានច្បាប់ទំលាប់ម្តងណាឡើយ។ នេះបើតាមការបំភ្លឺរបស់លោក គ្រី ប៉េងលេង មកកាន់បណ្ថាញសារព័ត៌មាន The Mirror News នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ។


លោកបានបន្តថា រាល់ការរកស៊ីរបស់លោកគឺលោកមិនរកស៊ីខុសច្បាប់ដាច់ខាត ហើយទាំងនៅក្នុងអាហារដ្ឋាន ក៏ដូចជា KTV និងក្លឹប Mr. LENG គឺសុទ្ធតែមានបំរាម និងបទបញ្ជាផ្ទៃក្នុងដោយហាមឃាត់ដាច់ខាតមិនឱ្យមានបុគ្គលិក ឬអ្នកបម្រើការងារនៅអាហារដ្ឋាន KTV និងក្លឹប Mr. LENG ប្រព្រឹត្តអំពើណាមួយខុសច្បាប់ឡើយ ដូចជាគ្រឿងញៀន អំពើជួញដូរផ្លូវភេទ ឬអំពើខុសច្បាប់ផ្សេងទៀត។

បើតាមអតិថិជនដែលធ្លាប់ទៅហូបចុកនៅក្នុងអាហារដ្ឋាន KTV និងក្លឹប Mr. LENG ក៏បានឲ្យដឹងថា ពួកគេឧស្សាហ៍បានចេញចូលហូបអាហារនៅក្នុងហាងជាញឹកញាប់ ប៉ុន្តែហាងនោះ ពុំដែលមានលក់សាច់សត្វព្រៃដូចការចុះផ្សាយកន្លងមកនោះឡើយ។

បើតាមចុងភៅនិងបុគ្គលិកជាច្រើននាក់ នៅក្នុងអាហារដ្ឋាន KTV និងក្លឹប Mr. LENG ក៏បានប្រាប់ឲ្យដឹងថា ចាប់តាំងពីពួកគេបានមកបម្រើការងារនៅក្នុងអាហារដ្ឋាន KTV និងក្លឹប Mr. LENG មក គឺពុំដែលមានសាច់សត្វព្រៃសម្រាប់លក់ឱ្យភ្ញៀវឡើយ។ ពួកគេបន្តថា ម្ចាស់ហាង តែងតែណែនាំ ហាមឃាត់ដាច់ខាតមិនឱ្យបុគ្គលិកណាមួយមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ ដូចជាគ្រឿងញៀន និងផ្លូវភេទជាដើម។

ជាមួយនេះ ក្នុងនាមជាម្ចាស់អាហារដ្ឋាន KTV និងក្លឹប Mr. LENG លោក គ្រី ប៉េងលេង សូមសំណូមពរឱ្យបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើ ព្រោះវាបានបណ្តាលឲ្យសាធារណជនមានការភាន់ច្រឡំមកលើរូបលោកដែលជាអ្នករកស៊ីសុចរិត ហើយទន្ទឹមនេះ ការចុះផ្សាយព័ត៌មានមិនពិតនេះក៏បានបង្កឲ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ និងមុខរបរសុចរិតរបស់លោកយ៉ាងធ្ងន់ធ្ងរផងដែរ៕

No comments:

Post a Comment

Pages