ឯកឧត្តម សុខ លូ៖ បានជំរុញដល់ ចៅសង្កាត់ទាំងអស់ ក្នុងក្រុងបាត់ដំបង ត្រូវរក្សាដីចំណីផ្លូវ ឲ្យបានគង់វង្ស - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ឯកឧត្តម សុខ លូ៖ បានជំរុញដល់ ចៅសង្កាត់ទាំងអស់ ក្នុងក្រុងបាត់ដំបង ត្រូវរក្សាដីចំណីផ្លូវ ឲ្យបានគង់វង្ស

https://t.me/+mHDOWbQT-RgwMmNl

ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់ឯកឧត្តម ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈឯកឧត្តម អគ្គនាយកប្រព័ន្ធ ទឹកក៏ខ្វក់ កន្លងមកឯកឧត្តម បានជួយហើយ ដោយបានស្ដារប្រឡាយ កំពុងសីមា ១០ គីឡូម៉ែត្រ ហើយពេលនេះ ឯកឧត្តមបានជួយដាក់លូ ប្រអប់នេះ ហើយតាមរយៈលូប្រអប់នេះ យើងសង្ឃឹមថា និងរំដោះទឹកជំនន់ ទឹកទន្លេ ក៏ដូចជាទឹកភ្លៀង ក្នុងក្រុងបាត់ដំបង បានយ៉ាងល្អប្រសើរ ដោយបានធ្វើឲ្យប្រជាពលរដ្ឋយើង រួចផុតពីការលំបាក។

កន្លងមកយើងបានទទួល គម្រោងហិរញ្ញប្បទាន ពីធនាគារ អភិវឌ្ឍន៍អាស៊ី ដើម្បីស្ដារប្រព័ន្ធ រំដោះទឹកកខ្វក ទាំងខាងលិច និងខាងកើតស្ទឹងសង្កែ។ ឯកឧត្តមក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលបានមករស់នៅលើ ប្រឡាយចំនួន ២៦ គ្រួសារ ដែលបានចូលរួមជាមួយអាជ្ញាធរ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ដោយបងប្អូនព្រម រុះរើលំនៅឋាន ទៅរស់នៅទីកន្លែង ដែលរដ្ឋបាលខេត្ត បានរៀបចំដោះស្រាយជូនពួកគាត់។ ហើយការងារអភិវឌ្ឍន៍នេះ គឺយើងនៅធ្វើជាបន្តទៀត ព្រោះនៅក្នុងក្រុងបាត់ដំបងរបស់យើង មានផ្លូវច្រើន រហូតដល់ ១៧៤ ខ្សែ ហើយផ្លូវភាគច្រើនជាផ្លូវចាស់ខ្ទេចខ្ទាំ ទាមទារជួសជុលកសាងឡើងវិញ។ ឯកឧត្តមបានលើកឡើងទៀតថា រដ្ឋបាលខេត្តបានប្ដេជ្ញា ជាមួយគេដាក់អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក៏ដូចជារដ្ឋបាលក្រុងបាត់ដំបង ដែលមានមន្ទីរជំនាញជាសេនា និងសូមឱ្យ ចៅសង្កាត់ទូទាំងក្រុងបាត់ដំបង ត្រូវរក្សាដីចំណីផ្លូវ ឲ្យបានស្ថេរគង់វង្ស ចៀសវាង អាចកើតមានឡើង នៅពេលដែលយើងរៀបចំ សោភណភាពក្រុង ឱ្យស្រស់បំព្រង តាមរយៈការដាំដើមឈើ ផ្ទះមួយខ្នងដើមឈើមួយដើម ដែលអាចធ្វើឱ្យក្រុងបាត់ដំបងរបស់យើង ក្លាយទៅជាទីក្រុងមួយ អាចទាក់ទាញ ភ្ញៀវទេសចរណ៍ ឱ្យមកលេខកម្សាន្ត កាន់តែច្រើនថែមទៀត ពិសេសធ្វើឲ្យក្រុងបាត់ដំបងរបស់យើង ក្លាយទៅជាទីក្រុងវ័យឆ្លាត នាពេលខាងមុខ។

សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ របស់លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត បានលើកឡើងពីបញ្ហាប្រឈម អំពីការរំដោះ ទឹកជំនន់ចេញពីក្រុង បាត់ដំបង ផ្នែកខាងលិចស្ទឹងសង្កែ ដោយក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍន៍ទីក្រុង មើលទៅគួរជាទីទាក់ទាញ ។ ទន្ទឹមនឹងនេះ ក្រុមការងារបច្ចេកទេស អគ្គនាយក នៃអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ បានសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះសិក្សាពីលទ្ធភាព ក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធ និងស្ដារប្រព័ន្ធរំដោះទឹក ចេញពីក្រុង បាត់ដំបងយើងថែមទៀតផង៕ 





No comments:

Post a Comment

Pages