មួយករណីនេះក៏ក្រើកខេត្តបាត់ដំបងហើយបងប្អូន កម្លាំងជំនាញចុះត្រួតពិនិត្យទីតាំងការដ្ឋានជនជាតិចិនមួយកន្លែងរកឃើញរថយន្តចង្កូតស្តាំជាច្រើនគ្រឿង និងឈើប្រណីតជាច្រើនម៉ែត្រគូប - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

មួយករណីនេះក៏ក្រើកខេត្តបាត់ដំបងហើយបងប្អូន កម្លាំងជំនាញចុះត្រួតពិនិត្យទីតាំងការដ្ឋានជនជាតិចិនមួយកន្លែងរកឃើញរថយន្តចង្កូតស្តាំជាច្រើនគ្រឿង និងឈើប្រណីតជាច្រើនម៉ែត្រគូប


ខេត្តបាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថ ដែលដឹកនាំដោយ លោក វរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង ទុត វីនីត និងកម្លាំងគយ កម្លាំងរដ្ឋបាលព្រៃឈើ កម្លាំងអាជ្ញាធរភូមិ-ឃុំ បានចុះត្រួតពិនិត្យទីតាំងការដ្ឋានជនជាតិចិនមួយកន្លែង។

យោងតាមការចុះផ្សាយតាមផេកផ្លូវការរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា កិច្ចចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងការដ្ឋានរបស់ជនជាតិចិនខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ០៩និង០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលមានម្ចាស់ ឈ្មោះ លីយ៉ុងកួយ ភេទប្រុសអាយុប្រហែល៥៥ឆ្នាំ ជាជនជាតិចិន និងអ្នកតំណាងឈ្មោះ វ៉ាន់ សុជាតា ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរគណនេយ្យ មានទីលំនៅភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ 

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះ មន្ត្រីជំនាញបានរកឃើញ , ក្បាលរថយន្តសណ្តោងរឺម៉កចង្កូតស្ដាំចំនួន១៤គ្រឿង , រថយន្តទេសចរណ៍ចំរុះម៉ាកចង្កូតស្តាំ ចំនួន ១០គ្រឿង , រឺម៉កសណ្តោងមានសាទែន ចំនួន២គ្រឿង , សាមីរឺម៉ក ចំនួន៤ គ្រឿង , ឧបករណ៍សម្រាប់ដាប់លេខតួរថយន្ត ចំនួន ១ឈុត និងឈើមួយចំនួនផងដែរ។

ក្រោយពីធ្វើការត្រួតពិនិត្យរួចរាល់ រថយន្តចង្កូតស្តាំខាងលើត្រូវបានប្រគល់អោយគយនឹងរដ្ឋាករដើម្បីចាត់ការតាមនីតិវិធី ចំណែកឈើត្រូវបានប្រគល់អោយរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធី ។





















No comments:

Post a Comment

Pages