ប្រជាពលរដ្ឋក្រុងបាវិតឆ្ងល់ថា ថវិកាលក់អាចម៍ដីស្តាព្រែកតាពៅចូលរដ្ឋដែរឬទេ ខណៈផ្លូវក្នុងក្រុងខូចជាច្រើនកន្លែងនិងកំពុងបង្កផលប៉ះពាល់បរិស្ថាន - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ប្រជាពលរដ្ឋក្រុងបាវិតឆ្ងល់ថា ថវិកាលក់អាចម៍ដីស្តាព្រែកតាពៅចូលរដ្ឋដែរឬទេ ខណៈផ្លូវក្នុងក្រុងខូចជាច្រើនកន្លែងនិងកំពុងបង្កផលប៉ះពាល់បរិស្ថាន


ស្វាយរៀង÷ប្រជាពលរដ្ឋរស់នៅក្រុងបាវិតរិះគន់ចំៗទៅ លើលោក លឹម សៀងហេង អភិបាលក្រុងបាវិតថា បានបណ្តែតបណ្តោយឲ្យក្រុមហ៊ុនរកសុីដឹកដី ធ្វើចរាចរណ៍ដឹកដីចេញពីតំបន់ស្តាព្រែកតាពៅ យ៉ាងអនាធិបតេយ្យ ដោយមិនគោពតាមការសន្យា និងការមិនគោរពបទដ្ឋានបច្ចេកទេស បណ្តាលឲ្យខូចខាតផ្លូវ,ការដឹកជញ្ជូនហុយដីទ្រលោម និងតែងតែបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ជាពិសេស ធ្វើឲ្យប៉ះពាល់បរិស្ថាននិងសុខភាពពលរដ្ឋដែលរស់នៅតាមដងផ្លូវ ឯថវិកាដែលបានពីការលក់អាចម៍ដីរាប់លានម៉ែត្រគូបក្នុង១ឆ្នាំៗ ប្រជាពលរដ្ឋមិន ដឹងថារដ្ឋបាលក្រុងយកទៅណាឡើយ។


ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់-ក្រុងបាវិត រាយការណ៍ឲ្យដឹងថា ប៉ុន្មានឆ្នាំនេះ ក្រុងបាវិតទទួលបានគំរោងវិនិយោគពីក្រុមហ៊ុនបរទេសជាច្រើន ចូលមកអភិវឌ្ឍន៍ ដែលធ្វើឲ្យមានតម្រូវការខ្ពស់ ក្នុងការចាក់លប់ដីដើម្បីសាងសង់អគារនានា កើនឡើងយ៉ាងគំហុក ស្របពេលដែលគំរោងស្តាព្រែកតាពៅពង្រីកអាងស្តុកទឹកបម្រើឲ្យវិស័យកសិកម្ម ត្រូវបានរដ្ឋបាលក្រុងអនុញ្ញាតឲ្យក្រុម ហ៊ុន ច័ន្ទរតនៈតែមួយគត់ ធ្វើជាដៃគូមានសិទ្ធិចាត់ចែងកាយយកអាចម៍យកទៅលក់។


សេចក្តីរាយការណ៍បន្តថា ជិត២ឆ្នាំមកនេះ ក្រុមហ៊ុន ច័ន្ទ រតនៈ ដែលមានដង្ខៅឈ្មោះលោកឌឿក ជាមន្ត្រីយោធាផ្កាយ១ដ៏មានអំណាច បានប្រើគ្រឿងចក្ររាប់សិបគ្រឿងសម្រុកកាយយកដីព្រែកតាពៅ ត្រង់នេះបន្តិច ត្រង់នោះបន្តិច ដែលមានរណ្តៅដីដូចរន្ធបាយខុម គ្មានបាត និងជម្រេលជើងទេត្រឹមត្រូវសោះឡើយ ពោលគឺស្តាព្រែកដោយគ្មានបច្ចេកទេស សំខាន់គឺកាយអាចម៍ ដីលក់យកលុយស្រួលៗតែម្តង។ ក្រុមហ៊ុនច័ន្ទរតនៈបានប្រើប្រាស់រថយន្តធំៗ ដឹកជញ្ជូនដីដោយមិនបានគោរពទៅតាមបទដ្ឋានបច្ចេកទេស បណ្តាលឲ្យដីធ្លាក់រាយប៉ាយតាមដងផ្លូវនានា ជាពិសេសផ្លូវជាតិលេខ១ ធ្វើឲ្យខូចផ្លូវ ដីហុយទ្រលោម បង្កផលប៉ះពាល់ដល់បរិស្ថាន,សុខភាព និងបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍កាន់ច្រើនផងដែរ។


ក្រុមហ៊ុនផ្សេងទៀត រកសុីដឹកដីលក្ខណៈគ្រួសារ ដែលចូលទៅកាយយកដីពីក្នុងគំរោងស្តាព្រែកតាពៅត្រូវបានលោក ឌឿក ដង្ខៅក្រុមហ៊ុនច័ន្ទ រតនៈបង្គាប់ឲ្យបង់លុយ ចំនួន០,៧០ដុល្លារ ក្នុងអាចម៍ដី១ម៉ែត្រគូប ក្រោមហេតុ ផលថាជាការកំណត់បង់ថ្លៃសួយសារឲ្យ រដ្ឋបាលក្រុងបាវិត។ ករណីនេះបើក្រុមហ៊ុន ឬអាជីវកណាបង់លុយថ្លៃអាចម៍ដីយឺតយ៉ាវ នឹងត្រូវបានអភិបាលក្រុងបាវិត និងលោកឌឿកម្ចាស់ក្រុមហ៊ុន ច័ន្ទ រតនៈមិនសប្បាយ ចិត្ត ហើយបញ្ជាមិនឲ្យកាយយកអាចម៍ដីពីទីតាំងស្តាព្រែកតាពៅ និងឲ្យផ្អាកការដឹកជញ្ជូនដីឆ្លងកាត់ផ្លូវនានា ក្រោមហេតុផលបច្ចេកទេស ប៉ុន្តែសម្រាប់ក្រុមហ៊ុនច័ន្ទរតនៈ គឺនៅតែដំណើរការធម្មតាដោយមិនចេះខុសបច្ចេកទេសសោះឡើយ។

លោក លឹម សៀងហេង អភិបាលក្រុងបាវិតបានថ្លែងថា គម្រោងស្តាព្រែកនេះមានតាំងពីឆ្នាំ២០២២ ដែលអាជ្ញាធរក្រុងសហការជាមួយមន្ទីរជំនាញបានរៀបចំ តាមបទដ្ឋានក្នុងការស្តារព្រែកនេះ ដោយមានការត្រួត ពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ពីអភិបាលខេត្តយ៉ាងច្បាស់លាស់។ ការស្ដារព្រែកនេះវាមានសារៈសំខាន់ព្រោះជាប្រភពទឹកដល់ធំមួយនៅក្នុងក្រុងបាវិត។ លោកអភិបាលក្រុងបានបន្ថែមថា មានអ្នកកាសែតជាច្រើនចោទសួរ ប៉ុន្តែលោកមិនខ្វល់នោះទេគឺធ្វើយ៉ាងណាឲ្យតែគោរពទៅតាមបទដ្ឋានបច្ចេកទេស។


នៅពេលដែលមានបញ្ហាជាច្រើនកើតឡើងនៅក្នុងការស្ដារព្រែកនេះលោកអភិបាលក្រុងហាក់ដូចជាក្តៅចុងច្រមុះខ្លះដែរ។ លោកបានគំរាម បិទការជីករណ្ដៅនេះ ប៉ុន្តែលោកថ្លែងថា មិនមានការគំរាមអ្វីជាផ្លូវការនោះឡើយ។


លោកឌឿក មន្ត្រីយោធាពាក់ផ្កាយ២ បានបដិសេធចំពោះការចោទប្រកាន់ទាំងឡាយណាដែលថា លោកបង្គាប់ បញ្ជាឲ្យយកប្រាក់ពីការដឹកជញ្ជូនអាចម៍ដី លក្ខណៈអាជីវកម្មតូចតាចរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា មិនមែនជាការយកប្រាក់អ្វីទេប៉ុន្តែជាការជួយគ្នាសម្អាតផ្លូវនៅពេលដែលថ្នាក់ដឹកនាំឆ្លងកាត់ទៅប្រទេសវៀតណាម។ យើងជួយគ្នាដើម្បីឲ្យផ្លូវស្អាតនៅ ពេលថ្នាក់ដឹកនាំឆ្លងកាត់ក្រុងបាវិត។ លោកឌឿកនិយាយថា យើងបានឱ្យជួយគ្នាដើម្បីបាញ់ទឹកនិងជួយឧបត្ថម្ភដល់កងកម្លាំងដែលចូលរួមធ្វើសកម្មភាពសម្អាតផ្លូវនៅពេលនោះ៕





No comments:

Post a Comment

Pages