(បាត់ដំបង) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ នៅវេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានឃាត់ខ្កួនជនត្រូវចោទចំនួន០២នាក់នៅចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ជនត្រូវចោទទាំង០២នាក់ក្នុងនោះមាន! ១.ឈ្មោះ ម៉ាត់ ត្រហៀត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរសុីឈ្នួលដឹកគោ
២.ឈ្មោះ ម៉ាត់ ត្រហៃ ភេទប្រុស អាយុ២០ ឆ្នាំមុខរបរសុីឈ្នួលដឹកគោ អ្នកទាំងពីររស់នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ ៧៣ តព្រ/២៥ និងលេខ៧៤ តព្រ/២៥ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ របស់លោក គា សីហា ចៅក្រមសើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅត្រង់ចំណុចក្រុមទី៧ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។
ក្រោយពីចាប់ខ្លួន ជនត្រូវចោទត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី។ អត្ថបទដោយសហការី
No comments:
Post a Comment