កំពត ៖ ប្រជាពលរដ្ឋ រស់នៅភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាចបានឲ្យដឹងថាកាស៊ីណូ សុខ គីមម៉េង កំពុងបើកដំណើរការឲ្យក្រុមញៀនល្បែងពលរដ្ឋខ្មែរ និងជនជាតិវៀតណាមខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញ, ចូលមកលេងល្បែងសុីសងជល់មាន់ បៀរ អាប៉ោង និងល្បែងជាច្រើនប្រភេទទៀត ដោយសេរីយ៉ាងគគ្រឹក គគ្រេងនៅកាស៊ីណូច្រកព្រំដែនទ្វេភាគី តន់ហន់ តាមអំពើចិត្ត។
ប្រជាពលរដ្ឋដែលឃើញទិដ្ឋភាពបែបនេះ,រិះគន់ទៅលេី អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនទាន់ឃើញចាត់កម្លាំងចុះទប់ស្កាត់និងបង្ក្រាបនៅ ឡើយទេ!បើទោះបីសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពបានផ្សព្វផ្សាយព្រោងព្រាតនូវភាពមិនប្រក្រតីនៃកាសុីណូ សុខ គឹមម៉េង ដែលបើកឲ្យពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះ អត់ប៉ាស្ព័រចេញចូលមកលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងយ៉ាងណាក៍រក្សាភាពស្ងៀមស្ងាត់ ដែលប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា ខ្លាចបាត់បង់ផលប្រយោជន៍ទេដឹង? ទើបសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពត មិនចាត់វិធានការបង្ក្រាប។
ប្រភពពីអ្នកញៀនល្បែងដែលធ្លាប់ចេញ-ចូលលេងល្បែងស៊ីសងខុសច្បាប់ដែលជ្រកក្នុងកាស៊ីណូ លោក សុខ ចាយ ហៅ សុខ គីមម៉េង នៅច្រកព្រំដែនទ្វេភាគី តន់ហន់ កម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិ ព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច នៅតែបន្តបើកដំណើរ ការឱ្យក្រុមញៀនល្បែងប្រជាពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលលេងល្បែងសុីសងយ៉ាងអនាធិបតេយ្យ ផ្ទុយពី.ស ជ. ណ.ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញ ដែលមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងនៅក្នុង កាសុីណូ នោះឡើយ ។
មហាជនរិះគន់ដាក់ការសង្ស័យថា សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តប្រាកដជាមានការ ឃុបឃិតជាប្រព័ន្ធ ទើប កាស៊ីណូ លោក សុខ ចាយហៅសុខ គឹមម៉េង នៅច្រកព្រំដែនទ្វេភាគី តន់ហន់ នៅតែបន្តបើកដំណើការឲ្យពលរដ្ឋខ្មែរញៀនល្បែងនិងជនជាតិវៀតណាម ខ្លះអត់ប៉ាស្ព័រចេញចូលលេងល្បែងសុីសង យ៉ាងសុខស្រួលបំផុត ដោយគ្មានការទប់ស្កាត់និងបង្រ្កាប ពីសំណាក់ អាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋានឡេីយ។
មជ្ឈដ្ឋានមហាជន បានលើកឡើងថា ប្រសិនមិនមានការ ឃុបឃិតគ្នាជាប្រព័ន្ធនោះទេ ម្ចាស់កាស៊ីណូ សុខ គីមម៉េង មិនដែលហ៊ានផ្គើនច្បាប់ព្រះរាជាណាចក្រ ស្តីពី ការគ្រប់គ្រងល្បែងពពាណិជ្ជកម្មនិងផ្គើនបទបញ្ជាប្រមុខថ្នាក់ដឹកនាំ នោះដែរ។
ពលរដ្ឋ រស់នៅភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ស្នើសុំដល់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ,លោក ម៉ៅ ធនិន អភិបាលខេត្តនិង ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្តកំពត ចាត់វិធានការក្តៅចំពោះម្ចាស់ កាស៊ីណូ សុខ គីមម៉េង ដែលបើកឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះអត់ប៉ាស្ព័រចេញ ចូលលេងល្បែងសុីសងជាច្រើនប្រភេទដែលផ្ទុយពីច្បាប់អនុញ្ញាតនោះផង៕
No comments:
Post a Comment