ខំចូលខ្លួនទៅបំភ្លឺដើម្បីឲ្យសមត្ថកិច្ចយល់អង្គហេតុ ដូចទៅឲ្យក្រុមប៉ូលិសខណ្ឌដូនពេញចាប់ឃាត់ខ្លួនទៅវិញ ខណៈសាច់ញាតិស្នើសុំឲ្យលោកស្នងការ ជួន ណារិន្ទ ជួយស៊ើបអង្កេតរកយុត្តិធម៌ឡើងវិញផង - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ខំចូលខ្លួនទៅបំភ្លឺដើម្បីឲ្យសមត្ថកិច្ចយល់អង្គហេតុ ដូចទៅឲ្យក្រុមប៉ូលិសខណ្ឌដូនពេញចាប់ឃាត់ខ្លួនទៅវិញ ខណៈសាច់ញាតិស្នើសុំឲ្យលោកស្នងការ ជួន ណារិន្ទ ជួយស៊ើបអង្កេតរកយុត្តិធម៌ឡើងវិញផង


(ភ្នំពេញ)៖ បន្ទាប់ពីបានឃើញក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ថា «ជនសង្ស័យ០២នាក់ជិះម៉ូតូដែលបានប្រើអំពើហិង្សាលើបុរសអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ចំនួន០១នាក់ចូលទឹកទន្លេ នៅកំពង់ចម្លងអរិយក្សត្សត្រើយភ្នំពេញ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានហើយ!!!  កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ក្នុងករណី ហិង្សាទៅលើបុរសរត់កង់បីម្នាក់ធ្លាក់ចូលទឹកទន្លេ រងរបួសស្រាល នៅចំណុចកំពង់ចម្លងអរិយ្សក្សត្រ ផ្តេីមចេញពីជម្លោះពាក្យសម្តី )​កាលពីវេលាម៉ោង២២ម៉៥០នាទី​ ថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ២០២៥​។បន្ទាប់ពីទទួលពាក្យបណ្តឹងរួចសមត្ថកិច្ចជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវរហូតមកដល់វេលាម៉ោង១៣ម៉៣០នាទីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៥ ធ្វេីការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់​ នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ​ដើម្បីធ្វើការសាកសួរ។ចំពោះមុខកម្លាំងជំនាញ​ ខណ្ឌប៉ុស្តិ៍ជនសង្ស័យខាងលើបាននិងកំពុងចំណាត់ការអនុវត្តន៍បន្តតាមនីតិវិធី»។


បើតាមសាច់ញាតិរបស់ឈ្មោះ ជា វុទ្ធី និង ឈ្មោះ ឡុង ណន ដែលអ្នកទាំងពីរត្រូវបានក្រុមកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញចាប់ឃាត់ខ្លួននោះគឺមិនដូចជាអ្វីដែលក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហោះនោះទេ តាមពិតអ្នករត់ម៉ូតូកង់បីម្នាក់ខាងលើនោះគឺជាអ្នកបង្កមុន និងបានជេរប្រមាថគេមុន។ ព្រោះកាលពីថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ២០២៥​ នៅចំណុចកំពង់ចម្លងអរិយ្សក្សត្រឈ្មោះ ជា វុទ្ធី និង ឈ្មោះ ឡុង ណន បានសុំផ្លូវអ្នករត់កង់បីឲ្យអែបបន្តិច ដោយឃើញម៉ូតូកង់បីគាត់បានដាក់បាំងផ្លូវ ស្រាប់តែបុរសអ្នករត់ម៉ូតូកង់បីនិយាយមកកាន់ពួកគាត់ថា «ពួកហ្អែងប្រញាប់ទៅណា» ហើយក៏បានប៉ះសម្ដីគ្នា រហូតជិះឡើងមកលើច្រាំងរៀងៗខ្លួន ហើយបុរសអ្នករត់កង់បីក៏បានជេរប្រមាថបន្តទៀតមកលើឈ្មោះ ជា វុទ្ធី និង ឈ្មោះ ឡុង ណន ទើបពេលនោះក៏មានការវាយតប់គ្នាទៅវិញទៅមកទៅ។

ប្រភពបានបន្តថា កាលពីនៅថ្ងៃកើតហេតុនោះ ក៏មានការសម្របសម្រួលពីមន្ត្រីនគរបាលប៉ុស្ត៍រដ្ឋបាលចតុមុខដែរ តែបែរជាភាគីខាងម៉ូតូកង់បីបានបើកចេញទៅបាត់ទៅ ដោយនៅសល់តែភាគីខាងម៉ូតូនៅជាមួយមន្ត្រីនគរបាលប៉ុស្ត៍រដ្ឋបាលចតុមុខ ហើយខាងមន្ត្រីនគរបាលប៉ុស្ត៍រដ្ឋបាលចតុមុខឃើញថា មិនមានភាគីណាមួយដាក់ពាក្សបណ្តឹងក៏ឲ្យភាគីខាងម៉ូតូទៅផ្ទះរៀងៗខ្លួងទៅ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ក៏ឃើញពត៌មានតាមបណ្ដាញសង្គមមួយបានបង្ហោះរូបភាពនៅកំពង់ចម្លងអរិយក្សត្រ ហើយខាងភាគីម៉ូតូ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក៏បានចូលបំភ្លឺដោយខ្លួនឯងដើម្បីរកដំណោះ និងរកយុត្តិធម៌ តែក៏ត្រូវអធិការខណ្ឌដូនពេញបានឃាត់ខ្លួនទៅវិញ។

ប្រភពពីសាច់ញាតិដដែលបានបន្តទៀតថា បើគេចាប់ ហេតុអ្វីចាប់តែម្ខាង ដែលអ្នកបង្កហេតុមុនគឺជាអ្នករត់កង់បី មិនមែនជាប្អូនៗគាត់ឈ្មោះ ជា វុទ្ធី និង ឈ្មោះ ឡុង ណន នោះទេ។

ទាក់ទិនករណី អង្គភាព Phally News មិនទាន់អាចសុំការបំភ្លឺពីលោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាននៅឡើយនោះទេ ដោយខលតាមបណ្ដាញសង្គមតេលេក្រាម ប៉ុន្តែមិនមានអ្នកលើកនោះទេ។ ទោះបីយ៉ាងណា អង្គភាព Phally News នៅតែរង់ចាំការបំភ្លឺពីលោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងភាគីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ។

ជុំវិញករណីខាងលើនេះ សាច់ញាតិរបស់ឈ្មោះ ជា វុទ្ធី និង ឈ្មោះ ឡុង ណន ដែលត្រូវបានក្រុមប៉ូលិសនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានទទូចស្នើសុំដល់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញមេត្តាជួយចាត់មន្ត្រីជំនាញស្រាវជ្រាវស៊ើបអង្កេតលើករណីខាងលើនេះឡើងវិញផង ដើម្បីជួយផ្ដល់យុត្តិធម៌ជូនប្អូនៗរបស់គាត់៕







No comments:

Post a Comment

Pages