អ្នកបង្ក្រាប ចេះតែបង្ក្រាបទៅ អ្នកបើកដៃឲ្យស៊ុតមាន់ និងសត្វមាន់រស់ ឆ្លងដែនមកពីប្រទេសវៀតណាម ចេះតែបើកដៃ តាមតែអំពើចិត្ត តាមច្រករបៀង ស្ថិតក្នុងទឹកដី ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

អ្នកបង្ក្រាប ចេះតែបង្ក្រាបទៅ អ្នកបើកដៃឲ្យស៊ុតមាន់ និងសត្វមាន់រស់ ឆ្លងដែនមកពីប្រទេសវៀតណាម ចេះតែបើកដៃ តាមតែអំពើចិត្ត តាមច្រករបៀង ស្ថិតក្នុងទឹកដី ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។


ភ្នំពេញ÷អ្នកបើកដៃឲ្យស៊ុតមាន់ និងមាន់រស់  ចេះតែបើកដៃឲ្យឆ្លងដែនពីប្រទេសវៀតណាម  តាមអំពើចិត្ត ខណះអ្នកបង្ក្រាប ចេះតែបង្ក្រាបទៅ។ជាក់ស្តែងនៅវេលាម៉ោង០៣ និង០៥នាទីទៀបភ្លឺ នាថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត ២គ្រឿង ម៉ាកSSANGYONG ISTANA ទាំង២។


ដោយរថយន្តទី១ ដឹកស៊ុតមាន់ចំនួន ១០០ដុំ ស្មើនឹង៣០០០០គ្រាប់ ឃាត់នៅលើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងរថយន្តទី២ ដឹកសត្វមាន់រស់ចំនួន ៨០៥ក្បាល ឃាត់បាននៅលើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។បើតាមប្រភពព័ត៌មាន ពីក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឱ្យដឹងថា រថយន្តទាំង២ខាងលើបានដឹកសត្វមាន់រស់ និងស៊ុតមាន់ចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ នេះបើតាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុតមាន់ និងម្ចាស់ដឹកមាន់រស់ខាងលើ។ហើយការដឹកជញ្ជូនសត្វមាន់ និងស៊ុតមាន់ខាងលើនេះពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។

ឥឡូវនេះក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបាននាំយកវត្ថុតាង និងបទល្មើសទាំងនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕សូមជម្រាបថា មួយរយះចុងក្រោយនេះ ករណីស៊ុតមាន់ទា សត្វមាន់ជាដើម។ល។ ដែលឆ្លងដែនពីប្រទេសវៀតណាម យកមកចែកចាយ នៅក្នុងប្រទេសកម្ពុជា ត្រូវបានក្រុម អន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះធ្វើការបង្ក្រាបជាបន្តបន្ទាប់។





No comments:

Post a Comment

Pages