អ្នកស្រី យ៉ត សឹម ទទូចសុំសាលាឧទ្ធរណ៍បាត់ដំបងជួយផ្ដល់យុត្តិធម៌សមស្របក្រោយប្ដីលែងលះ ត្បិតជាស្ត្រីទន់ខ្សោយ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

អ្នកស្រី យ៉ត សឹម ទទូចសុំសាលាឧទ្ធរណ៍បាត់ដំបងជួយផ្ដល់យុត្តិធម៌សមស្របក្រោយប្ដីលែងលះ ត្បិតជាស្ត្រីទន់ខ្សោយ


ខេត្តបាត់ដំបង÷រឿងរ៉ាវក្តីក្តាំនៅសាលាដំបូងខេត្ត បាត់ដំបង ក្នុងវិវាទជម្លោះគ្រួសារត្រូវបានភាគីស្ត្រីជាភរិយាដាក់ពាក្យបណ្ដឹងសារទុកទៅសាលាឧទ្ធរណ៍បាត់ដំបង ដើម្បីឱ្យពិនិត្យពិច្ច័យការសម្រេចរបស់សាលាដំបូងខេត្តព្រោះតែភាគីខាងភរិយាមិនពេញចិត្តទៅនឹងសាលក្រមនេះ។ អ្នកស្រីរំពឹងថា ជាស្ត្រីភេទទន់ ខ្សោយ នឹងទទួលបានការគាំពារនិងយុត្តិធម៌ពីផ្នែកច្បាប់។

អ្នកស្រី យ៉ត សឹម បានឱ្យដឹងថា អ្នកស្រីរៀបអាពាហ៍ពិពាហ៍ជាមួយលោកសុខ ហេង នៅឆ្នាំ២០០០ ដោយបានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវ និងទទួលយកកូនស្រីមួយមកចិញ្ចឹម។ អ្នកស្រីបានខិតខំធ្វើការងារចិញ្ចឹមគ្រួសារ រហូតសន្សំបានប្រាក់ទិញដីជាបន្តបន្ទាប់ជាច្រើនកន្លែង ដូចជានៅខេត្តប៉ៃលិន,ខេត្តបាត់ដំបងនិងខេត្តត្បូងឃ្មុំ ជាដើម។ អ្នកស្រីបញ្ជាក់ថា លុយទិញដីច្រើនកន្លែងទាំងនោះភាគច្រើនគឺជាញើសឈាមរបស់អ្នកស្រី ដែលបានសន្សំពីការធ្វើការងារនៅប៉ៃលិនផងនៅប្រទេសថៃផង។ អ្នកស្រីផ្ញើប្រាក់ឲ្យលោកសុខ ហេង ជាប្ដី ទិញដីនៅតាមខេត្តនៅពេលដែលលោកសុខ ហេង ជាមន្ត្រីកងរាជអាវុធហត្ថ ដែលតែងតែផ្លាស់ប្ដូរកន្លែងធ្វើការពីខេត្តមួយទៅខេត្តមួយ។

រឿងរ៉ាវបែកបាក់គ្រួសារនេះ ដោយសារតែលោក សុខហេង ចិញ្ចឹមចិត្តបង្កហេតុនិងបានចុះចេញពីផ្ទះនៅកំឡុងចុងឆ្នាំ២០២៤ ហើយក៏បានដាក់ពាក្យលែងលះដ៏អាថ៌កំបាំងនៅសាលាដំបូងខេត្តបាត់ដំបង។ កំឡុងរស់ នៅមិនចុះសម្រុងនឹងគ្នាចាប់ពីឆ្នាំ២០២២ មក បើទោះ បីជារស់នៅក្នុងផ្ទះជាមួយគ្នាប៉ុន្តែលោកសុខ ហេង មិនអនុញ្ញាតហើយអ្នកស្រីយ៉តសឹម បានប្រើប្រាស់ទឹក,ភ្លើងនោះឡើយ។ ពេលខ្លះនៅគ្រាដែលអ្នកស្រីកំពុងងូតទឹកក៏ត្រូវលោកសុខ ហេង ចុះទៅបិទប្រព័ន្ធទឹកក៏មាន។

បើតាមអ្នកស្រីយ៉ត សឹម បង្ហើបថារឿងរ៉ាវបែងចែកទ្រព្យ សម្បត្តិនេះ នៅមានអាថ៌កំបាំងជាច្រើន ពីព្រោះអ្នកស្រីដឹងថា ដីច្រើនកន្លែងផ្សេងទៀត មិនត្រូវបានលោកសុខហេង ដាក់ចូលក្នុងបណ្ដឹងដើម្បីបែងចែកទ្រព្យសម្បត្តិនោះឡើយ។ យ៉ាងណាក៏ដោយអាថ៌កំបាំងនោះ នឹងត្រូវទម្លាយជាបន្តបន្ទាប់នៅពេលក្រោយទៀត រួមទាំងការបញ្ជាក់អំពីភាពនៅពោះម៉ាយរបស់លោកសុខ ហេង តាមរយៈលោកមេឃុំនៅស្រុកកំណើតនោះផង។

ស្ត្រីជាភរិយាឈ្មោះយ៉ត សឹម កើតនៅឆ្នាំ១៩៧៥ និងបុរសជាប្ដីលោកសុខ ហេង កើតនៅឆ្នាំ១៩៧៧ បច្ចុប្បន្នជាមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង។ រឿងរ៉ាវទំនាស់ក្នុងគ្រួសារចាប់ផ្ដើមឡើងនៅឆ្នាំ២០២២ហើយ លោកសុខ ហេង បានដាក់ពាក្យបណ្ដឹងសុំលែងលះនិងបែង ចែកទ្រព្យសម្បត្តិចូលទៅសាលាដំបូងខេត្តបាត់ដំបងនៅចុងឆ្នាំ ២០២៤។ សាលាដំបូងខេត្តបាត់ដំបងបានប្រកាសសាលក្រមបែងចែកទ្រព្យសម្បត្តិកាលពីថ្ងៃទី ២៥ ខែមិថុនាឆ្នាំ២០២៥។ ប៉ុន្តែសាលក្រមនេះអ្នកស្រីយ៉ត សឹម មិនពេញចិត្តនោះទេ ហើយក៏បានដាក់ពាក្យប្ដឹងឧទ្ធរណ៍។

សាលក្រមសាលាដំបូងខេត្តបាត់ដំបងបានសម្រេចបែង ចែកទ្រព្យសម្បត្តិជា២ចំណែកស្មើគ្នា ដោយក្នុងនោះផ្ទះនិងដីដែលអ្នកស្រីយ៉ត សឹម កំពុងរស់នៅ បន្ទាប់ពីការចុះចោលរបស់លោកសុខ ហេង ត្រូវលក់ចែកគ្នាពាក់ កណ្ដាលម្នាក់។ ចំណែកដី១កន្លែងនៅសង្កាត់វត្តគរ ក្រុងបាត់ដំបងត្រូវបានទៅលោកសុខ ហេង ហើយតម្រូវឲ្យលោកសុខ ហេង ផ្ដល់ប្រាក់ទៅឱ្យអ្នកស្រីយ៉ត សឹមចំនួនមួយម៉ឺនប្រាំមួយហាសិបដុល្លារ(១០៦៥០)ហើយអ្នកស្រី យ៉ត សឹម ទទួលបានដីស្រែ១កន្លែងនៅស្រុកបាណន់ទំហំជាង៥ហិចតា។ រីឯដីឡូនៅឯខេត្តត្បូងឃ្មុំត្រូវចែកគ្នាពាក់កណ្ដាល ។


អ្នកស្រីយ៉ត សឹម បានប្រាប់អ្នកកាសែតថា អ្នកស្រីជាស្ត្រីមេម៉ាយដែលត្រូវរ៉ាប់រងចិញ្ចឹមកូន និងមិនមាន លទ្ធភាពកម្លាំង ក៏ដូចជាលុយកាក់សម្រាប់សង់ផ្ទះថ្មីនោះទេ។ ដូច្នេះអ្នកស្រីស្នើឱ្យមានការបែងចែកទ្រព្យ សម្បត្តិនេះជាថ្មីឡើងវិញ។ ដោយក្នុងនោះអ្នកស្រីសុខ ចិត្តទទួលយកផ្ទះនឹងដីដែលកំពុងរស់នៅសព្វថ្ងៃ និងដីស្រែនៅឯស្រុកបាណន់។ អ្នកស្រីយ៉ត សឹម បានបញ្ជាក់ថា អ្នកស្រីសុខចិត្តប្រគល់ដី១កន្លែង នៅខេត្តត្បូងឃ្មុំនិង១កន្លែងទៀតនៅសង្កាត់វត្តគ ក្រុងបាត់ដំបង ឱ្យទៅលោកសុខ ហេង។ 

អ្នកស្រីយ៉ត សឹម បានបញ្ជាក់ទៀតថា តាមការវាយតម្លៃរបស់លោកសុខហេង ដីនៅខេត្តត្បូងឃ្មុំនិងដីនៅសង្កាត់វត្តគរ ថ្លៃជាងដីនិងផ្ទះដែលអ្នកស្រីកំពុងរស់នៅ រួមនឹងដីស្រែនៅស្រុកបាណន់នោះទៀតផង។ ដូច្នេះអ្នកស្រីទទូចឲ្យមានការព្រមព្រៀង ទទួលយកតាមវិធីបែបនេះពីព្រោះអ្នកស្រី មិនមានកម្លាំងនិងប្រាក់កាសលទ្ធភាពដើម្បីធ្វើផ្ទះថ្មីទៅទៀតនោះទេ៕





No comments:

Post a Comment

Pages