ប្រទេសចិន និងវៀតណាម ព្រមព្រៀងគ្នាបង្កើនការផ្លាស់ប្តូរអន្តរគណបក្ស និងជំរុញទំនាក់ទំនង - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ប្រទេសចិន និងវៀតណាម ព្រមព្រៀងគ្នាបង្កើនការផ្លាស់ប្តូរអន្តរគណបក្ស និងជំរុញទំនាក់ទំនង

 


ភ្នំពេញ:ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់ប្រឆាំងអំពើពុករលួយរបស់ប្រទេសចិន លោក Zhao Leji បានជួបប្រជុំជាមួយលោក Tran Cam Tu សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានគណៈកម្មការគ្រប់គ្រងនៃគណៈកម្មាធិការតាមរយៈសន្និសីទវីដេអូ។

ដោយបានកត់សំគាល់ថាប្រទេសចិន និងវៀតណាមគឺជាប្រទេសសង្គមនិយមដែលដឹកនាំដោយគណបក្សកុម្មុយនិស្ត លោក Zhao សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជាលេខាធិការនៃគណៈកម្មាធិការកណ្តាល CPC សម្រាប់ការគ្រប់គ្រងវិន័យបាននិយាយថា មេដឹកនាំនៃគណបក្សទាំងពីរបានឈានដល់ការឯកភាពគ្នាដ៏សំខាន់ជាច្រើន ស្តីពីការជំរុញការអភិវឌ្ឍប្រកបដោយប្រសិទ្ធិភាព និងស្ថេរភាពនៃទំនាក់ទំនងរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ។

លោក Zhao បាននិយាយថា ប្រទេសចិនមានឆន្ទៈធ្វើការងារជាមួយប្រទេសវៀតណាមដើម្បីអនុវត្តការឯកភាពគ្នារបស់ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរក្នុងការបង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងអភិបាលកិច្ចរបស់គណបក្ស និងប្រទេស ព្រមទាំងជំរុញការផ្លាស់ប្តូរទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិរការកិច្ច និងគ្រប់គ្រងវិន័យ ដើម្បីផ្តល់ការធានាដល់ផ្នែកនយោបាយសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថេរភាព និងចីរភាពនៃទំនាក់ទំនងទ្វេភាគី និងបុព្វហេតុសង្គមនិយមនៃប្រទេសទាំងពីរ។

លោក Tran Cam Tu បាននិយាយថា វាតែងតែជាអាទិភាពកំពូលរបស់ប្រទេសវៀតណាមក្នុងការអភិវឌ្ឍ និងបង្កើនទំនាក់ទំនងមិត្តភាពជាមួយប្រទេសចិន ហើយ CPV បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងារជាមួយ CPC ដើម្បីបង្កើនការផ្លាស់ប្តូរអន្តរគណបក្ស និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅនៅក្នុងវឌ្ឍនភាពនៃការធ្វើអធិការកិច្ច និងការគ្រប់គ្រងវិន័យនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

(ប្រភព People's Daily បកប្រែដោយលោក យា ចិន្តាខន្តី) 

No comments:

Post a Comment

Pages