គិតត្រឹមខែឧសភា ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានកុងតឺន័រឆ្លងកាត់កើនឡើងប្រមាណ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

គិតត្រឹមខែឧសភា ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានកុងតឺន័រឆ្លងកាត់កើនឡើងប្រមាណ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន


គិតត្រឹមខែឧសភា ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានកុងតឺន័រឆ្លងកាត់កើនឡើងប្រមាណ ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការស្ទុះឡើងយ៉ាងគំហុកនៃសេដ្ឋកិច្ច កម្ពុជា បន្ទាប់ពីជំងឺកូវីដ-១៩បានធូរស្រាល ។

លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន របស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាថា បរិមាណទំនិញឆ្លងកាត់នៅកំពង់ផែនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្តី។លោកបន្តថា ក្នុងអំឡុងឆ្នាំ២០២០ ចំនួនកុងតឺន័រឆ្លងកាត់មានកំណើនប្រមាណ០,៤ភាគរយ និងឆ្នាំ ២០២១កំពង់ផែទទួលបានកំណើនប្រមាណ១៤,១១ភាគរយ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩បានទាន់ពេលវេលានិងត្រឹមត្រូវ ដែលជួយឱ្យរោងចក្រមួយចំនួននៅដំណើរការជាធម្មតា ។

លោកបានបន្តទៀតថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២នេះ សង្កេតឃើញថា បរិមាណទំនិញនៅតែបន្តមានការកើនឡើង ដែលឆ្លុះបញ្ចាំងពីសកម្មភាពសេដ្ឋកិច្ចមានភាពល្អប្រសើរ ទាំងវិស័យផ្ទៃក្នុង ទាំងការលក់ផលិតកម្មផ្សេងៗ បានឆ្លុះបញ្ចាំងអំពី សកម្មភាពសេដ្ឋកិច្ចកម្ពុជាមានការដំណើរការទៅដោយរលូន ជាពិសេសបានធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ ចំណូលរបស់ជាតិ មានការកើនឡើងជាលំដាប់ ។

« សម្រាប់រយៈពេល៤ខែឆ្នាំ២០២២នេះ គឺបរិមាណទំនិញជាតោន បានន័យថាយើងមានកំណើន១០,៧១ភាគរយ បរិមាណទំនិញជាកុងតឺន័រគឺយើងមានកំណើន១៦,៧៤ភាគរយ ហើយនាវាចូលចតនៅយើងនេះ គឺមានកំណើន១១,៦៧ភាគរយ ប៉ុន្តែបើគិតទាំងក្នុងខែ៥ទៀត គឺយើងមានកំណើនពាក់ព័ន្ធជាមួយនឹងកុងតឺន័រឆ្លងកាត់ប្រមាណជា២០ភាគរយ ដូច្នេះនេះបាន ឆ្លុះបញ្ចាំងឱ្យឃើញថា នៅពេលដែលស្ថានភាពកូវីដ១៩បានធូរស្រាលបន្តិច សេដ្ឋកិច្ចជាតិកម្ពុជាស្ទុះឡើងយ៉ាងគំហុក ខណៈដែល កំពង់ផែប្រៀបដូចជាកាតាលីករមួយ ឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ចប្រទេសរបស់យើង »។

សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងជាតិមាតុភូមិ និងជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត ដែលបានជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខ។កំពង់ផែនេះ មានទីតាំងអំណោយផលស្ថិតនៅក្នុងតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ហើយជារបាំងដ៏រឹងមាំក្នុងការការពារពីគ្រោះធម្មជាតិ ៕

No comments:

Post a Comment

Pages