សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ចុមស្ងាត់ៗ លួចបើកលេងបន្តទៀតហើយ!!!ក្រោយពីព័ត៌មានស្ងប់មួយរយៈ

ដោយ :www.phally-news.com

 


ចុមស្ងាត់ៗ លួចបើកលេងបន្តទៀតហើយ!!!ក្រោយពីព័ត៌មានស្ងប់មួយរយៈ


ថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2022 

(ភ្នំពេញ)បនល្បែងសង្វៀនជល់មាន់ មួយកន្លែងដែលកំពុងបើកលេងភ្នាល់លុយរាប់លានរៀល💵 ក្នុងចំណុចខាងមុខផ្សារម៉ុងឌីយ៉ាល់ ស្ថិតក្នុង ភូមិ១ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


•ប្រជាពលរដ្ឋនិងមហាជនកំពុងដាក់សង្ស័យថា៖ទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងនេះបានបិតមួយរយះហើយ ពេលនេះបើកដំណើរឡើយវិញហើយ!!ប្រហែលជារត់ការក្នុងមូលដ្ឋានបានហើយមើលទៅបានជាបើកដំណើរការវិញយ៉ាងរលូនបែរជាអាជ្ញាធរនៅក្នុងមូលដ្ឋានវិធានការចុះបង្ក្រាប។


•ក្រុមការងាអង្គភាព (ផល្លី new)បានចុះទៅដល់ទីតាំងកន្លែងលេងល្បែងស៊ីសងជាក់ស្តែងលេងពិតប្រាកដ !!ហើយប្រជាពរដ្ឋនៅម្តុំទីតាំងសង្វៀនជល់មាន់បានសំណូមពរដល់អ្នកសារព័ត៌មានយើងធ្វើការចុះផ្សាយផងព្រោះថា៖រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ កើតឡើងជាក់ជាមិនដោយសារចាញ់លុយអស់ព្រោះតែលេងល្បែងមិនដឹងរកមុខរបរអីមានតែលួចឆក់ប្លន់តែប៉ុណ្ណោះដើម្បីយកលុយមកសងសំណាងបន្តទៀតក្រែងលមានសំណាង។


•ប្រជាពលរដ្ឋស្នើរសុំលោក សុខ ហេង អធិការខណ្ឌទួលគោកគួរតែមានវិធានការចុះបង្ក្រាបល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែងនេះដើម្បីចូលរួមចំណែកទប់ស្កាត់រាល់បទល្មើសល្បែងស៊ីសងនិងអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដែនរបស់ខ្លួនដោយសារតែដើមចមនៃការលេងល្បែង។ជៀសវាងប្រជាពលរដ្ឋមហាជនដាក់ការសង្ស័យនិងរិះគន់ចំៗទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលលាភសក្ការៈ!!!គួរគប្បីមានវិធានការចុះបង្ក្រាបផង។


•ប្រជាពលរដ្ឋសង្ឃឹមថាលោក ជា ពិសី អភិបាលខណ្ឌទួលគោក គួរតែចាត់មន្រ្តីជំនាញគណៈបញ្ជាការឯកភាពខណ្ឌចុះពិនិត្យមើលទីតាំងមួយកន្លែងនេះនិងធ្វើការបង្ក្រាបដើម្បីចូលរួមការពារភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។


•ប្រជាពលរដ្ឋនិងមហាជនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។ដើម្បីចូលរួមនូវគោលនយោបាយភូមិ.សង្កាត់ទាំង ៧ ចំណុចឲ្យមានប្រសិទ្ធភាពតាមអនុសាសន៍របស់សម្ដេចក្រឡាហោមផងទាន៕ប្រជាពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសងបង្កប់នៅក្នុងសង្កាត់ទឹកល្អក់៣នេះនិងបង្ក្រាបបានជាក់ជាមិនខាន ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាល រាជធានីភ្នំពេញនិងឯកឧត្តមស្នងការរាជធានីភ្នំពេញ។


•ក្រុមការងារអ្នកសារព័ត៌មាន យើងរងចាំការឆ្លើយ បំភ្លឺ គ្រប់ ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕    

ទំនាក់ទំនងព័ត៌មាន095441817

No comments