សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ខេត្តកំពង់ស្ពឺ៖ផ្សាយថ្ងៃទី១៥.០៧.២០២២ ទីតាំងបើក ល្បែងស៊ីសងអនឡាញជាច្រើនប្រភេទខ្នាតធំនៅបណ្តោយផ្លូវជាតិលេខ៤នៅចំណុចលាងឡានបង្កប់ក្នុងតារាងបាល់ទះកន្លែងស្ថិតក្នុងភូមិ១ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងតែលួចលាក់បង្កើតបទល្មើស ល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយ» យ៉ាងអណាធិបតេយ្យ ដោយទាន់ឃើញអវត្តមានមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានណាចេញមុខបង្ក្រាបឡើយ។ ប្រជាពលរដ្ឋលើកឡើងថា៖ទីតាំងបើកភ្នាល់ជល់មាន់ពេញនិយមក្នុងឃុំត្រែងត្រយឹងរីកដូចផ្សិតទៅហើយបែជាលោក សែម វុធី មេប៉ុស្តិ៍ត្រែងត្រយឹងហាក់បីដូចជាមិនដឹងខ្យល់អ្វីទាំងអស់ឬក៏ម្ចាស់ទីតាំងនោះបានរៀបចំកំណែនជូនលោកហើយបានជាអរក្សាភាពស្ងាត់បើកដំណើរការបានដោយរលូនដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាននោះឡើយ។ ប្រជាពលរដ្ឋបន្តថា៖ពួកគាត់កំពុងមានការព្រួយបារម្ភជាខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលមកលេងល្បែងស៊ីសងរាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានក្នុងស្រុកភ្នំស្រួចហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈរឺមានការបើកភ្លើងខៀវទៅហើយ។ ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុកនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ ជាពិសេសហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខានព្រោះថាទីតាំងមួយកន្លែងនេះគឺសម្បូរទៅដោយជនញៀនថ្នាំនិងក្មេងទំនើងជាច្រើននាក់តែងតែធ្វើសកម្មភាពចេញ-ចូលទៅលេងជារៀងរាល់តែម្តង។ ពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា៖លោក សាយ ប៊ុនថន អធិការស្រុកភ្នំស្រួច មិនបានទទួលសំណែនពីម្ចាស់ទីតាំងខាងនោះហើយនិងយកចិត្តទុកនិងមុឺងម៉ាត់ដឹកនាំកម្លាំងក្រោមឱវាទមានវិធានការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងមួយកន្លែងនេះទាល់តែបាន!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវបង្កើតបទល្មើសនិងជាឆ្នាំងបាយក្នុងមូលដ្ឋានទើបមិនហ៊ានបង្ក្រាប??? ប្រជាពលរដ្ឋស្នើរសុំ៖លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺគួរតែយកចិត្តទុកដាក់ចាត់កម្លាំងជំនាញនៃស្នងការចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង!ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។ ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!

ដោយ :www.phally-news.com

 


ខេត្តកំពង់ស្ពឺ៖ផ្សាយថ្ងៃទី១៥.០៧.២០២២ ទីតាំងបើក ល្បែងស៊ីសងអនឡាញជាច្រើនប្រភេទខ្នាតធំនៅបណ្តោយផ្លូវជាតិលេខ៤នៅចំណុចលាងឡានបង្កប់ក្នុងតារាងបាល់ទះកន្លែងស្ថិតក្នុងភូមិ១ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងតែលួចលាក់បង្កើតបទល្មើស ល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយ» យ៉ាងអណាធិបតេយ្យ ដោយទាន់ឃើញអវត្តមានមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានណាចេញមុខបង្ក្រាបឡើយ។

ប្រជាពលរដ្ឋលើកឡើងថា៖ទីតាំងបើកភ្នាល់ជល់មាន់ពេញនិយមក្នុងឃុំត្រែងត្រយឹងរីកដូចផ្សិតទៅហើយបែជាលោក សែម វុធី មេប៉ុស្តិ៍ត្រែងត្រយឹងហាក់បីដូចជាមិនដឹងខ្យល់អ្វីទាំងអស់ឬក៏ម្ចាស់ទីតាំងនោះបានរៀបចំកំណែនជូនលោកហើយបានជាអរក្សាភាពស្ងាត់បើកដំណើរការបានដោយរលូនដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាននោះឡើយ។

ប្រជាពលរដ្ឋបន្តថា៖ពួកគាត់កំពុងមានការព្រួយបារម្ភជាខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលមកលេងល្បែងស៊ីសងរាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានក្នុងស្រុកភ្នំស្រួចហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈរឺមានការបើកភ្លើងខៀវទៅហើយ។

ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុកនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ ជាពិសេសហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខានព្រោះថាទីតាំងមួយកន្លែងនេះគឺសម្បូរទៅដោយជនញៀនថ្នាំនិងក្មេងទំនើងជាច្រើននាក់តែងតែធ្វើសកម្មភាពចេញ-ចូលទៅលេងជារៀងរាល់តែម្តង។

ពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា៖លោក សាយ ប៊ុនថន អធិការស្រុកភ្នំស្រួច មិនបានទទួលសំណែនពីម្ចាស់ទីតាំងខាងនោះហើយនិងយកចិត្តទុកនិងមុឺងម៉ាត់ដឹកនាំកម្លាំងក្រោមឱវាទមានវិធានការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងមួយកន្លែងនេះទាល់តែបាន!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវបង្កើតបទល្មើសនិងជាឆ្នាំងបាយក្នុងមូលដ្ឋានទើបមិនហ៊ានបង្ក្រាប???

ប្រជាពលរដ្ឋស្នើរសុំ៖លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺគួរតែយកចិត្តទុកដាក់ចាត់កម្លាំងជំនាញនៃស្នងការចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង!ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!។ទំនាក់ទំនងព័ត៌មាន095441817





No comments