សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ជនជាតិវៀតណាមម្នាក់ នៅតែញញឹមស្រស់ អត់បញ្ហា .ខណៈអភិបាល និងអធិការស្រុកលើកដែក បង្ក្រាប ល្បែងជល់មាន់ តាមទូរទស្សន៍ របស់ខ្លួន...!!!

ដោយ :www.phally-news.com

 


ជនជាតិវៀតណាមម្នាក់ នៅតែញញឹមស្រស់ អត់បញ្ហា

.ខណៈអភិបាល និងអធិការស្រុកលើកដែក បង្ក្រាប ល្បែងជល់មាន់ តាមទូរទស្សន៍ របស់ខ្លួន...!!!

ខេត្តកណ្តាល : អធិការដ្ឋាននគរបាលស្រុកលើកដែក សូមឆ្លើយតបចំពោះគណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញើសារបញ្ចេញមតិក្នុងប្រអប់សារ ផេកហ្វសប៊ុក អធិការដ្ឋាននគរបាលស្រុកលើកដែក ដែលមានខ្លឹមសារថា «ផ្ទះ ឈ្មោះ វ៉េ ជនជាតិវៀតណាម ភូមិកោះកន្ធាយ ឃុំព្រែកដាច់ ស្រុកលើកដែកខេត្ត កណ្តាល បើក ជល់មាន់ តាមអនឡាញនិងបៀក៏មានលេងដែរ ។ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម និងដោយមានការចង្អុលបង្ហាញផ្ទាល់ពី លោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុកលើកដែក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បញ្ជាឱ្យលោកវរសេនីយ៍ទោ ឌឹម សំរិត អធិការ រងទទួលដឹកនាំការងារនគរបាលយុត្តិធម៏ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ ប៉ុស្តិ៍កំពង់ភ្នំ ប៉ុស្តិ៍ព្រែកទន្លាប់ និងលោកមេឃុំព្រែកដាច់ដឹកនាំកម្លាំងចុះ ស្រាវជ្រាវបង្ក្រាប ករណីខាងលើ។

ជាលទ្ធផល៖ នៅថ្ងៃអង្គារ១៣រោវ ខែអាសាឍឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦

កក្កដា ២០២២ វេលាម៉ោង១៤ និង៣៥នាទីក្រុមការងារបានចុះស្រាវជ្រាវដល់ទីតាំងខាងលើ នៅចំណុចផ្ទះឈ្មោះ ចាំង យ៉ាំងវ៉េ ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិវៀតណាមស្ថិតក្នុងភូមិកោះកន្ធាយ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះ ចាំង យ៉ាំងវ៉េ ភេទប្រុសអាយុ ៣៩ឆ្នាំ (ម្ចាស់ផ្ទះ) ជនជាតិវៀតណាម មុនរបរ កម្មករ មានទីលំនៅ ភូមិ.ឃុំ កើតហេតុខាងលើ(ឃាត់ខ្លួន)។

វត្ថុតាំងចាប់យករួមមាន៖

១ ទូរទស្សន៍ម៉ាក SAMSUNG ទំហំ ៣២អិញចំនួន០១គ្រឿង

២. កុំព្យូទ័រ០១ គ្រឿង

៣. ទូរសព្ទ័ម៉ាកSAM SUNG ពណ៌ខ្មៅ០១គ្រឿង

៤. ដុំwifiពណ៌សរចំនួន០១

៥. ម៉ូនីទ័រចំនួន០១

៦.តុដែកសំរាប់ដាក់ទូរទស្សន៍និងកុំព្យូទ័រចំនួន០១

៧.តុជ័រចំនួន០២

៨.កៅអីជ័រចំនួន១១

៩.ខ្សែរសំរាប់ភ្ជាប់ឧបករណ៍មួយចំនួន

១០.លុយចំនួន ៨០០០០៛

១១.ព្រីភ្លើងចំនួន០១

ជាចំណាត់ការ ៖ ម្ចាស់ទីតាំងនិងសម្ភារៈវត្ថុតាងបានបញ្ជូនមកកាន់អធិការដ្ឋានដើម្បីបន្តនីតិវិធី។

ដោយមានការសម្របសម្រួល និងបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញាលាវ ស្រេង ឲ្យធ្វើការអប់រំនឹងអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ ណែនាំដល់ឈ្មោះ ចាំង យ៉ាំងវ៉េ ភេទប្រុស អាយុ៣៩ឆ្នាំ (ម្ចាស់ផ្ទះ) ជនជាតិវៀតណាម មុនរបរ កម្មករ មានទីលំនៅ ភូមិ.ឃុំ កើតហេតុខាងលើ (ម្ចាស់ទីតាំង) និងហាមមិនឱ្យម្ចាស់ទីតាំងបើក ឬលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ ប្រសិនបើ នៅមានបើកលេងតទៅទៀត ត្រូវធ្វើការបង្រ្កាប និងចាត់ការតាមនីតិវិធី។

ទំនាក់ទំនងព័ត៌មាន 095441817





No comments