ប្រជាពលរដ្ឋជិត៥០នាក់ លើកគ្នាតវ៉ាស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានជួយអន្តរាគមន៍បើកផ្លូវឡើងវិញ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ប្រជាពលរដ្ឋជិត៥០នាក់ លើកគ្នាតវ៉ាស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានជួយអន្តរាគមន៍បើកផ្លូវឡើងវិញ

 


ប្រជាពលរដ្ឋជិត៥០នាក់ លើកគ្នាតវ៉ាស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានជួយអន្តរាគមន៍បើកផ្លូវឡើងវិញ

ឧត្តរមានជ័យ:ប្រជាពលរដ្ឋជិត៥០នាក់តំណាងឱ្យជាង ១០០គ្រួសាររស់នៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ បាននាំគ្នាតវ៉ាដើម្បីឲ្យអាជ្ញាធរសង្កាត់អូរស្មាច់ជួយអន្តរាគមន៍រកដំណោះស្រាយបញ្ហាដែលឈ្មោះឡុង សុងពីវ ចាក់ដីធ្វើរបងបិទផ្លូវមួយខ្សែមានប្រវែងជាង១០០ម៉ែត្រនិងទទឹង០៦ ម៉ែត្រ ស្ថិតនៅភូមិរ៉ូតចំប៉ី សង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ មិនឱ្យពួកគាត់ចេញចូល ដើម្បីឱ្យបើកផ្លូវនេះឡើងវិញប្រយោជន៍ដល់ការប្រើប្រាស់របស់ពួកគាត់ទូទៅប្រចាំថ្ងៃក្នុងភូមិ។  

តាមការបំភ្លឺពីប្រជាពលរដ្ឋបានឲ្យក្រុមសារព័ត៌មានដឹងថា មូលហេតុដែលពួកគាត់លើកគ្នាមកតវ៉ានេះគឺដើម្បីស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានសង្កាត់ ក្រុង ខេត្តជួយរកដំណោះស្រាយដើម្បីបើកផ្លូវនេះឲ្យពួកគាត់បានប្រើប្រាស់ឡើងវិញ។ពួ

កគាត់បន្តថា ពួកគាត់បានប្រើប្រាស់ធ្វើដំណើរលើផ្លូវ១ខ្សែនេះមានប្រវែងជាង ១០០ម៉ែត្រនិងទទឹង ៦ ម៉ែត្រ អស់រយៈពេលជាង ១០ ឆ្នាំមកហើយ តែពេល

នេះត្រូវបានឈ្មោះឡុង សុងពីវ ចាក់ដីធ្វើរបងបិទផ្លូវយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនមិនឱ្យពួកគាត់ប្រើប្រាស់ទៅវិញ។

ពួកគាត់បន្តថា ជាចុងក្រោយនេះពួកគាត់ជាង១០០គ្រួសារសំណូមពរ សូមឯកឧត្តមប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្ត និងលោកអ៊ុន សុភ័ក្រ្ត អភិបាលនៃគណៈអភិបាលក្រុងសំរោងមេត្តាជួយរកដំណោះស្រាយពីទុកលំបាកនេះជូនដល់ពួកគាត់ផងព្រោះផ្លូវនេះមានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើររបស់ពួកគាត់ទៅវិញទៅមកក៏ដូចជាកូនចៅរបស់ពួកគាត់បានធ្វើដំណើរទៅសាលារៀនជារៀងរាល់ថ្ងៃផងដែរ ហើយផ្លូវនេះឈ្មោះឡុង សុងពីវ ទើបនឹងបិទជាងមួយសប្តាហ៍កន្លងមកនេះ ដោយបានដាំបង្គោលរបងនិងចាក់ដីបិទមិនឲ្យធ្វើដំណើរទៅមកបាន។ទាក់ទងនឹងបញ្ហានេះអ្នកសារព័ត៌មានយើងមិនអាចធ្វើការទំនាក់ទំនងនិងសុំការបំភ្លឺ ពីលោកឡុង សុងពីវបានទេខណៈពេលទូរស័ព្ទចូលត្រូវបានកូនក្មេងលើកហើយតបវិញថាច្រឡំលេខហើយនឹងព្យាយាមសុំការបំភ្លឺ ពីលោកឡុង សុងពីវ គ្រប់ពេល ដើម្បីរកពីមូលហេតុនៃការបិទផ្លូវនេះចុះផ្សាយនៅលេខក្រោយបន្ត។លោក ភេម សំអាត ចៅសង្កាត់រងទី១សង្កាត់អូរស្មាច់បានឱ្យដឹងថា ក្នុងនាមអាជ្ញាធរសង្កាត់លោកមានសិទ្ធិបានត្រឹមតែធ្វើការសម្របសម្រួលជាមួយនិងភាគីពាក់ព័ន្ធតែប៉ុណ្ណោះ បើធ្វើការសម្របសម្រួលមិនទទួលបានលទ្ធផលទេ លោកនឹងបញ្ជូនសំណុំរឿងនេះទៅថ្នាក់ក្រុងនិងខេត្តបន្តទៀត។

លោកបន្តថា តែពេលនេះដោយសារភាគីពាក់ព័ន្ធមិននៅលោកនឹងព្យាយាមដើម្បីរកដំណោះស្រាយបញ្ចប់បញ្ហានេះឲ្យមានការបើកផ្លូវណាមួយសម្រាប់ប្រជា

ពលរដ្ឋបានប្រើប្រាស់បន្តក្នុងមូលដ្ឋានឡើងវិញ។ 

ទំនាក់ទំនងព័ត៌មាន 095441817



No comments:

Post a Comment

Pages