ស្នងការដ្ឋាននគរបាលខេត្តតាកែវចេញលិខិតបំភ្លឺ ក្រោយ​ធ្លាយរឿងប្រមូលលុយពីគោលដៅ​ចរាចរណ៍ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ស្នងការដ្ឋាននគរបាលខេត្តតាកែវចេញលិខិតបំភ្លឺ ក្រោយ​ធ្លាយរឿងប្រមូលលុយពីគោលដៅ​ចរាចរណ៍

 តាកែវ ៖ ក្រោយមានការផ្សព្វផ្សាយ ករណីបង់លុយពាន់ៗដុល្លារ ដើម្បីមានឈ្មោះឈរតាមគោលដៅចរាចរណ៍នានាក្នុងភូមិសាស្ត្រខេត្តតាកែវ ក្រុមប្រតិកម្ម រហ័ស នៃស្នងដ្ឋានការនគរបាលខេត្តតាកែវ ថ្មី ៗ នេះ បាន ចេញសេចក្តីបំភ្លឺថា គឺជាការសហការគ្នាធ្វើការ រវាងកម្លាំង អន្តរាគមន៍ នៃ ស្នងការដ្ឋាន នគរបាល ខេត្តជាមួយ និង ប៉ូលិស ចរាចរណ៍ ដើម្បី បង្កើន ប្រសិទ្ធិ ភាព ការងារ ជូន ប្រជាពលរដ្ឋ ។

ក្នុង លិខិត បំភ្លឺ នោះ ក៏ បាន បញ្ជាក់ថា ចំពោះ ករណីបែកធ្លាយយកលុយ ពីមន្ត្រីនគរបាល ពី ១០០០ ទៅ ៣០០០ ដុល្លារ ដើម្បីបានសិទ្ធិឈរជើង នៅតាមគោលដៅ អនុវត្តច្បាប់ចរាចរផ្លូវគោកនៅតាមផ្លូវជាតិនានា ក្នុងភូមិសាស្ត្រ ខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ ណារ៉ា ស្នងការនគរបាលខេត្ត បានរៀបចំ ក្រុមការងារ ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត សំដៅ រកឲ្យឃើញការពិត ព្រមទាំងមានវិធានការ តាម វិន័យកងកម្លាំង នគរបាលជាតិ កុំឲ្យមានការយល់ច្រឡំ ពីសំណាក់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ដែរថា មានប្រភពបែកធ្លាយ មួយបានបង្ហើបថា មន្ត្រីនគរបាលខេត្តតាកែវ ត្រូវចំណាយលុយ ១០០០ ដុល្លារ ដល់ ៣០០០ ដុល្លារ ដើម្បីមានឈ្មោះក្នុងតារាងបេសកកម្ម ឈរ តាមគោលដៅ លើផ្លូវជាតិ។

ក្នុងនោះមានមន្ត្រីនគរបាល ជាង២០នាក់ ដែលមិនមែនជាមន្ត្រីនគរបាលចរាចរណ៍នោះទេ បានចំណាយ លុយក្រាស់ក្រែល ដើម្បីបានពាក់ឯកសណ្ឋានចរាចរណ៍ឈរនៅលើផ្លូវជាតិ គឺ ធ្វើមេចាយ ៣ពាន់ដុល្លារ កូនចៅមួយពាន់ដុល្លារ ។ ហើយកម្លាំងទាំងនោះ ក៏ មិនមែនមកពីកម្លាំងការិយាល័យអន្តតាគមន៍នោះ ដែរ គឺ មកពីការិយាល័យផ្សេងៗ ក្នុងស្នងការដ្ឋាន ដែលកន្លងមកគ្មានការងារធ្វើ ។ប្រភព ដដែលបានបញ្ជាក់ទៀតថា មន្ត្រីនគរបាលចរាចរណ៍ ក្នុងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការ នគរបាល ខេត្តតាកែវ មានចំនួន ៦៧ នាក់ ប្រើប្រាស់មិនទាំងអស់ផង បែរជា បន្ថែមមន្ត្រីនគរបាលខុស ជំនាញ ថែម ២០នាក់ទៀត ហើយ ការបន្ថែមនេះ គឺ ដោយសារលុយអ្នក អស់លុយតិច មានតួនាទីតូចៗ អ្នក អស់លុយច្រើន មានតួនាទីធំៗ ដូចជាប្រធានគោលដៅ អាចអស់ ៣០០០ ដុល្លារ កុំថា គ្មានអ្នកណាដឹង …។

អ្នកនៅស្នងការដ្ឋាន បានបង្ហើបថា បើចង់ស្រាវជ្រាវឲ្យច្បាស់ត្រូវដកលោកស្នងការចេញសិន ប្រាកដ នៅ បែក ពាង ប្រហុក មិន ខាន ។មហាជនគិតថា មានតែអង្គភាពប្រឆាំងអំពើពុករលួយ គឺ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ទេ ដែល អាចរកឃើញពាងប្រហុក ដែលបែកនេះឃើញ ។ ឯកឧត្តម ឱម យ៉ិនទៀង ស្រាវជ្រាវ ទីណា ធ្លាយរឿង ពិត នៅទីនោះ ដែលចាត់ទុកនៅតុលាការមុខដែកកម្ពុជាយ៉ាងពិតប្រាកដ ។

សង្ឃឹមថា ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង នឹងហក់ចូលក្នុងរឿងខាងលើមិនខានឡើយ ព្រោះ ពី ១ ពាន់ដុល្លារ ទៅ ៣ពាន់ដុល្លារ ក្នុងក្រុមទាំង ២០នាក់ ដែលមេទីនោះ កំពុងសប្បាយ ផឹកស៊ី ប្រាកដ នៅធ្លាយ ចេញមិនខាន ។

ទំនាក់ទំនងព័ត៌មាន 095441817/ 0714130444

No comments:

Post a Comment

Pages