សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ទីតាំងមាន់ជល់អនទ្បាញតាមទូរទស្សន៍នៅស្រុកកំពង់រោទិ៍ បើកដំណើរការទ្បើងវិញហើយបន្ទាប់ពីសមត្ថកិច្ចធ្វើកិច្ចសន្យា

ដោយ :www.phally-news.com


ទីតាំងមាន់ជល់អនទ្បាញតាមទូរទស្សន៍នៅស្រុកកំពង់រោទិ៍ បើកដំណើរការទ្បើងវិញហើយបន្ទាប់ពីសមត្ថកិច្ចធ្វើកិច្ចសន្យា

ស្វាយរៀង : ទីតាំងល្បែងអនឡាញបច្ចុប្បន្ននេះ ត្រូវបានគេថា បានកើតមានស្ទើរតែគ្រប់ទីកន្លែង ក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងជាពិសេសគឺទីតាំងបនល្បែងមាន់ជល់តាមអនឡាញមួយកន្លែង នៅខាងមុខខ្លោងទ្វាវត្តតាពៅ ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយមានអ្នកលេងហ៊ោកញ្ច្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះមិនបានប៉ះពាល់ដល់ត្រចៀកអាជ្ញាធរនិងសមត្ថកិច្ចនោះឡើយ។

គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿងនិងសុខដុមរម្យនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញ នូវគោលនយោបា យ<< ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព>>ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមាន គ្មានបទល្មើស លួច ឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ដូច្នេះប្រសិនបើអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនទេនោះ គឺបានបង្ហាញយ៉ាងច្បាស់ថា អាជ្ញា ធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ ពុំបានអនុវត្តនូវគោលន យោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះទេ។

ពលរដ្ឋនិងមហាជនជាច្រើន ស្នើសុំដល់លោកវរសេនីយ៍ឯក ហែម សាមុត អធិការស្រុកកំពង់រោទិ៍ និង លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង សូមមេត្តាមានវិធានការ ដាក់បទបញ្ជា ដល់មន្ត្រីក្រោមឱវាទ ចុះបង្ក្រាបទប់ស្កាត់ ទីតាំងបនល្បែងស៊ីសងខាងលើនេះផង៕

ទំនាក់ទំនងព័ត៌មាន 095441817

No comments