ថ្ងៃ ពុធ ១២រោចខែស្រាពណ៍ឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២វេលាម៉ោង១៤និង៤៨នាទីនៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំបញ្ជារបសលោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង រួមជាមួយយោបល់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ ទោ ភួង ចន្ទ័តារាស្នងការរងទទួ លជំនួយដឹកនាំការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយមានការសម្របសម្រួលទៅលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបចុះប្រតិបត្តិការ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស( ឆក់យកទូរស័ព្ទដៃ)០១ករណីនិងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន ០២នាក់មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរស្រាវជ្រាវ ដែលក្នុងនោះគឺ៖
១-ឈ្មោះ រឿន ឯកលេនីន ភេទប្រុស អាយុ២១ ឆ្នាំ មានទីលំនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ( ជាអ្នកឌុប ) ។
២-ឈ្មោះ រ៉េត ដារ៉ា ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង(ជាអ្នកធ្វេីសកម្មភាពឆក់ ) ។
-*វត្ថុតាងដកហូតរួមមាន៖
- ម៉ូតូម៉ាកយ៉ាម៉ាហាស៊េរីចាស់ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង 1K-166 8
-ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក VIVI Y21 ពណ៌ទឹកប៊ិច ( ជារបស់ជនរងគ្រោះ ) ។
សូមជម្រាបជូនថាមូលហេតុដែលឈានដល់ការឃាត់ខ្លួនមុខសញ្ញានេះគឺកាលពីថ្ងៃទី ២២ ខែ សីហាឆ្នាំ ២០២២ វេលាម៉ោង១៥និង៣០នាទីនៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំ បង ខេត្តបាត់ដំបង ជនសង្ស័យទាំង០២ នាក់ខាងលើ បានធ្វេីសកម្មភាព ឆក់យកទូរស័ព្ទដៃ របស់ជនរងគ្រោះ ឈ្មោះ ម៉ម ស្រីណា ភេទស្រី អាយុ២០ ឆ្នាំមានទីលំនៅភូមិកកោះ ឃុំក កោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបងខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូនៅតាមដងផ្លូវបាត់បង់ទូរស័ព្ទម៉ាកVIVI Y21 ពណ៌ទឹកប៊ិច ។ ក្
រោយកើតហេតុជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួននិងដកហូតវត្ថុតាងខាងលេីតែម្តង។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី និងច្បាប់៕
No comments:
Post a Comment