ទីតាំងល្បែងសុីសងជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ពីរកន្លែងនៅក្នុងឃុំប្រធាតុ សមត្ថកិច្ចសំងំស្ងៀមមិនអើពើធ្វើការបង្រ្កាប - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ទីតាំងល្បែងសុីសងជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ពីរកន្លែងនៅក្នុងឃុំប្រធាតុ សមត្ថកិច្ចសំងំស្ងៀមមិនអើពើធ្វើការបង្រ្កាប


ខេត្តព្រៃវែង៖តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា រាល់ថ្ងៃគាត់មានការព្រួយបារម្មណ៍ជាខ្លាំងពី សុខសុវត្ថិភាពនៅក្នុងភូមិ ឃុំ ដោយទីតាំងល្បែងសុីសងខុសច្បាប់ប្រជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ មិនដែលឃើញសមត្ថកិច្ចពាក់ពន្ធ័ ចុះបង្រ្កាប់ឡើយ។

ជាក់ស្តែងទីតាំងពីរកន្លែងក្នុងភូមិ ប្រធាតុ នឹង ភូមិខ្វាង ឃុំប្រធាតុ ស្រុកកំពង់ត្របែក ឃើញមានអ្នកចូលលេងយ៉ាងគគ្រឹកគគ្រេង។ យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសង ខាងលើនេះ ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា 

ឲ្យកើតមានឡើងនៅក្នុង ភូមិ.ឃុំ.របស់ពួកគាត់ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ដោយអាជ្ញាធរមានសមត្ថកិច្ច មិនមានចំណាត់ការបង្ក្រាប ដូចជាមិនទទួល ដឹង លឺ នៅល្បែងស៊ីសង ដែលស្ថិតនៅក្នុងតំបន់របស់ខ្លួន។

ពាក់ពាន្ធ័ករណីខាងលើនេះប្រជាពលរដ្ឋស្នើសុំដល់លោកវរសេនីយ៍ឯក សួន សំអឿន អធិការស្រុកកំពង់ត្របែក មានចំណាត់ការផង និងជួយមើលមន្ត្រីក្រោមឱវាទផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ។

ទំនាក់ទំនងព័ត៌មាន 095441817



No comments:

Post a Comment

Pages