កណ្តាល៖ មន្ត្រីស្រុកលើកដែកដ៏មានអំណាចម្នាក់ និងបក្សពួក នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលឃុំកំពង់ភ្នំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចាប់ឃាត់ខ្លួនពីករណី រំលោភសេពសន្ថវៈលើអនីតិជន នៅភូមិអំពិល ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល។
ជនសង្ស័យមាន៖
១- ឈ្មោះ ម៉ន សិលា អាយុ៣៥ឆ្នាំ នៅភូមិអំពិល ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ជាអនុប្រធានការិយាល័យនីតិកម្មដោះស្រាយវិវាទស្រុកលើកដែក។
២-ឈ្មោះ អ៊ុក ទឹង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
៣- ឈ្មោះ រតនា ស្រីនាថ ភេទស្រី ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិអំពើទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
៤- ឈ្មោះ គាង គន្ធា ភេទស្រី ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំស្រុកលើកដែក ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ រ ស វ ភេទ ស្រីអាយុ១៤ឆ្នាំនៅភូមិអំពិល ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
បើតាមប្រភពបានឲ្យដឹងថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ រតនា ស្រីនាថ បានបបួលក្មេងស្រីរងគ្រោះទៅញ៉ាំអីជាមួយជនសង្ស័យឈ្មោះ ម៉ន សិលា នៅត្រើយខាងកើតក្នុងហាងឈ្មោះ អមតៈ និងបានបង្ខំក្មេងស្រីរងគ្រោះឲ្យផឹកស្រាបៀររហូតដល់ស្រវឹង ស្រាប់តែជនសង្ស័យឈ្មោះ ម៉ន សិលា ដឹកនិងបានគ្រៀកក្មេងស្រីរងគ្រោះចូលបន្ទប់ផ្ទះសំណាក់ឈ្មោះ វិសាល រង្សី នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ហើយជនសង្ស័យល្មោភកាមរូបនោះក៏ចាបបានផ្ដួលក្មេងស្រីរងគ្រោះទៅលើពូក និងធ្វើសកម្មភាពរំលោភលើរូបក្មេងស្រីរងគ្រោះរហូតទាល់តែបានសម្រេចតែម្ដង។
ប្រភពបន្តថា រយៈពេល ០២ទៅ ០៣ ថ្ងៃក្រោយមកជនសង្ស័យឈ្មោះ ម៉ន សិលា បានហៅទូរស័ព្ទបបួលជនសង្ស័យឈ្មោះ រតនា ស្រីនាថ និងក្មេងស្រីរងគ្រោះទៅផឹកស្រាបៀរនៅហាង អមតៈ ដដែលហើយជនសង្ស័យជាអនុប្រធានការិយាល័យនីតិកម្មដោះស្រាយវិវាទស្រុកលើកដែករូបនេះ នាំជនរងគ្រោះបម្រុងចាប់រំលោភម្ដងទៀត តែជនរងគ្រោះបានរត់ពួនក្រោមសាឡុង ពេលនោះជនសង្ស័យ ម៉ន សិលា ក៏ងាកទៅរកជនស្ស័យឈ្មោះ រតនា ស្រីនាថ វិញ ហើយជនសង្ស័យ រតនា ស្រីនាថ ក៏យល់ព្រមជាមួយជនសង្ស័យឈ្មោះ ម៉ន សិលា លុះរហូតដល់ម៉ោង០៣ទៀបភ្លឺទើប ជនសង្ស័យឈ្មោះ ម៉ន សិលា ជូនក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះជនសង្ស័យឈ្មោះ រតនា ស្រីនាថ វិញ។
ប្រភពបន្តថា ប្រមាណជាមួយសប្តាហ៍ក្រោយមកជនសង្ស័យឈ្មោះ រតនា ស្រីនាថ បានបបួលក្មេងស្រីរងគ្រោះថាទៅភ្នំពេញដើម្បីរកការងារធ្វើ តែជនស្ងស័យឈ្មោះ រតនា ស្រីនាថ ក៏និយាយថា ទៅហាងផឹកស្ពាយសិនទៅ បន្ទាប់ពីផឹកអស់០២ដបក្មេងស្រីរងគ្រោះមានអារម្មណ៍ថាវិលមុខ ហើយជនសង្ស័យឈ្មោះ ម៉ន សិលា ក៏ជូនទៅម្ដុំរង្វង់មូលត្រើយខាងកើត ដោយជនរងគ្រោះមើលទៅដូចជាផ្ទះសំណាក់ ពេលនោះមានជនសង្ស័យម្នាក់ទៀតឈ្មោះ ទឹង បាននាំក្មេងស្រីរងគ្រោះចូលក្នុងបន្ទប់ហើយនិយាយថាសុំមួយសុំមួយតែក្មេងស្រីរងគ្រោះមិនព្រមរួចឈ្មោះ អ៊ុក ទឹង ជាជនជាតិវៀតណាមក៏បានចាប់បង្ខំនិងរំលោភក្មេងស្រីរងគ្រោះរហូតទាល់តែបានសម្រេចទៀត។
ក្នុងករណីនេះ បើតាមលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ដែល(គេហទំព័រផល្លីញូស៍) ទទួលបានថា លោកបានកំពុងដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យមន្ត្រីនគរបាលស្រុកត្រូវរកអ្នកពាក់ព័ន្ធទាំងអស់មិនឲ្យរួចខ្លួនដាច់ខាត និងបានបញ្ជាឲ្យសមត្ថកិច្ចប្រមូលភស្តុតាងផ្សេងក្នុងផ្ទះសំណាក់ ដូចជាវិដេអូ និងឲ្យហៅម្ចាស់ផ្ទះសំណាក់ វិសាល រង្សី មកសួរនាំដើម្បីដាក់បន្ទុកឲ្យបានតឹងរ៉ឹងបំផុត។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានកំពុងដាក់ការសង្ស័យលើសមត្ថកិច្ចនគរបាលស្រុកលើកដែក ដែលមានលោកវរសេនីយ៍ អាំ ធូ ជាអធិការថា ចុះរថយន្ត០២គ្រឿងទៀត ម៉ាក ព្រូស ស្លាកលេខភ្នំពេញ 2BK-5103 និងរថយន្ត Corolla ស្លាកលេខ ភ្នំពេញ 2I-2771 ហេតុអ្វីលោកមិនឲ្យជំនាញបញ្ចូលជាវត្ថុតាងក្នុងរបាយការណ៍មុនផ្ញើឲ្យថ្នាក់ដឹកនាំ ឬមួយទុកឆាក្ដៅ?៕
No comments:
Post a Comment