ដឹងការពិតហើយ, តាមពិតដីដែលផ្ទុះការតវ៉ា គឺជាដីកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនដែលបានទទួលសិទ្ធិអភិវឌ្ឍពីរដ្ឋបាលខេត្តកណ្ដាលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រឹមត្រូវ!! - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ដឹងការពិតហើយ, តាមពិតដីដែលផ្ទុះការតវ៉ា គឺជាដីកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនដែលបានទទួលសិទ្ធិអភិវឌ្ឍពីរដ្ឋបាលខេត្តកណ្ដាលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រឹមត្រូវ!!


កណ្តាល៖ ដឹងការពិតហើយ, នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលស្រុកល្វាឯមដឹកនាំដោយ លោក កន សុខកាយ អភិបាលស្រុកបានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិនិត្យស្រាវជ្រាវករណីមានបងប្អូនប្រជាពលរដ្ឋ អាចារ្យ គណៈកម្មការ ព្រះសង្ឃបាននាំគ្នាតវ៉ានិងបានចោទប្រកាន់អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនឯកជនមួយបានឈូសឆាយរំលោភយកដីរបស់វត្តអរិយក្សត្រ។

តាមលោក កន សុខកាយ បានឲ្យបណ្ដាញព័ត៌មាន ផល្លី ញូូូស៍ដឹងនៅមុននេះបន្តិចថា តាមពិតនោះគឺជាសកម្មភាពឈូសឆាយសាងសង់ផ្លូវបេតុងមួយខ្សែរបស់ក្រុមហ៊ុន ភឺន ផល្លា ដែលបានទទួលគោលការណ៍អនុញ្ញាតពីគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ ខេត្ត តាមរយៈការជួបប្រជុំសម្រុះសម្រួលច្រើនលើកច្រើនសារជាមួយប្រជាពលរដ្ឋម្ចាស់ដីប្រមាណ២០០គ្រួសារ។

លោកអភិបាលស្រុកល្វាឯមបានបន្តថា ដីនេះគឺជាដីកម្មសិទ្ធិស្របច្បាប់ដែលក្រុមហ៊ុនបានទទួលសិទ្ធិអភិវឌ្ឍពីរដ្ឋបាលខេត្តកណ្ដាលដែលមានវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុលេខ៖ ០៨០៦០១០១-១០៣១ ដែលមិនពាក់ព័ន្ធនឹងដីកម្មសិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋ និងវត្ដនោះទេ។

លោកបន្តឲ្យដឹងទៀតថា ដោយសារតម្រូវការ ក្នុងការអភិវឌ្ឍន៍ រដ្ឋបាលខេត្តក៏បានអនុញ្ញាតឲ្យក្រុមហ៊ុន ភឺន ផល្លា រ៉ាប់រងសាងសង់ផ្លូវបេតុងខាងក្រោយកន្ទុយដីរបស់ប្រជាពលរដ្ឋ ជាពិសេសរាល់សេវាក្នុងការចុះបញ្ជីដីរបស់ប្រជាពលរដ្ឋដែលមានដីជាប់ខ្សែផ្លូវនេះ ដើម្បីសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ស្របតាមស្មារតីនៃកិច្ចប្រជុំក្រោម អធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដែលបានព្រមព្រៀងជាមួយរដ្ឋបាលខេត្ត ក្នុងនោះកាតព្វកិច្ចរបស់ក្រុមហ៊ុនត្រូវធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលមានប្រវែង៥០ម៉ែត្រពីអ័ក្សផ្លូវ៣៨០ និងនៅត្រង់ចំណុចព្រំដី៥០ម៉ែត្រ ពីអ័ក្សផ្លូវ៣៨០ ភាគីលោក ភឹន ផល្លា យល់ព្រមធ្វើប្រព័ន្ធលូបង្ហូរទឹកមេរួមមួយ ដែលអាចឲ្យប្រជាពលរដ្ឋប្រើប្រាស់បង្ហូរទឹកបាន។
លោកបន្ថែមថា មកទល់ពេលនេះ មិនមានការ ជំទាស់តវ៉ាពីសំណាក់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីទេ។ ដោយឡែកដីខាងមុខវត្តអរិយក្សត្រ ត្រូវបានចុះបញ្ជីជាគរុភ័ណ្ឌរបស់វត្តរួចរាល់ហើយ ដោយគិតពីអ័ក្សផ្លូវមានបណ្តោយ៥០ម៉ែត្រ ដូចទៅនឹងកម្មសិទ្ធិរបស់បងប្អូន ប្រជាពលរដ្ឋ ប៉ុន្តែភាគីព្រះគ្រូចៅអធិការវត្ត មិនបានចូលរួមបង្ហាញទិន្នន័យក្នុងការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ។

លោក កន សុខកាយ បន្តថា ទោះបីជាយ៉ាងណា ថ្ងៃនេះរដ្ឋបាលស្រុកក៏បានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពសាងសង់របស់ក្រុមហ៊ុនសិនដែរ ក្រោយពិនិត្យឃើញថាមានការផ្ទុះតវ៉ា៕

No comments:

Post a Comment

Pages